ក្រសួងការពារជាតិ បង្ហាញទិន្នន័យជនភៀសសឹក និងជនរងគ្រោះគិតត្រឹមថ្ងៃទី៩ ខែធ្នូ
Bunthoeun KoemDECEMBER 9 2025208 views

នៅមុននេះបន្ដិច ក្រសួងការពារជាតិ បានបង្ហាញពីស្ថានភាពជនភៀសសឹក ដោយសារយោធាថៃបានបើកការវាយប្រហារឈ្លានពានមកលើកម្ពុជា ក្នុងយោធភូមិភាគ ទី៤ និងយោធភូមិភាគទី៥។ ដោយគិតត្រឹមម៉ោង ១១:00នាទីព្រឹក ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ ទិន្នន័យជនភៀសសឹក និងជនរងគ្រោះមានសរុបដូចខាងក្រោម៖ 

 

១. ខេត្ដឧត្ដរមានជ័យ មានចំនួន ៤ ០២៨ គ្រួសារ មានមនុស្សសរុបប្រមាណ ១២ ៩៩៦ នាក់

២. ខេត្ដព្រះវិហារ មានចំនួន ៣ ៦២៨ គ្រួសារ មានមនុស្សសរុបប្រមាណ ១៣ ០៥៦ នាក់

៣. ខេត្ដបន្ទាយមានជ័យ មានចំនួន ៤​ ៥៦២ គ្រួសារ មានមនុស្សសរុបប្រមាណ ១៣ ៦៨៦ នាក់

៤. ខេត្ដពោធិ៍សាត់ មានចំនួន ៩០០ គ្រួសារ មានមនុស្សសរុបប្រមាណ ៣ ៧៣៦ នាក់ 

៥. ខេត្ដសៀមរាប មានចំនួន ៣ ៤៥០ គ្រួសារ មានមនុស្សសរុបប្រមាណ ១១ ០៧៦ នាក់ (ជនភៀសសឹកជម្លៀសមកពីខេត្ដឧត្ដរមានជ័យ ព្រះវិហារ និងបន្ទាយមានជ័យ)

សរុបជារួម ជនភៀសសឹកមានចំនួន ១៦ ៥៦៨ គ្រួសារ មានមនុស្សសរុបស្មើនឹងប្រមាណ ៥៤ ៥៥០ នាក់។

 

ដោយឡែកសម្រាប់ជនស៊ីវិលដែលបានស្លាប់មានសរុបចំនួន ៧ នាក់ និងរបួស ២០ នាក់។ ដោយក្នុងនោះមានដូចជា៖

១. ខេត្ដឧត្ដរមានជ័យ ស្លាប់ ៣ នាក់ និងរបួស ៨ នាក់

២. ខេត្ដព្រះវិហារ ស្លាប់ ១ នាក់ និងរបួស ២ នាក់

៣. ខេត្ដបន្ទាយមានជ័យ ស្លាប់ ៣ នាក់ និងរបួស ១០ នាក់៕

 

594856369 1274403571398791 4485054526833765 N

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia