យោងតាមការចុះផ្សាយរបស់ក្រសួងកសិកម្ម ចេញផ្សាយកាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា ឯកឧត្តម ឌិត ឌីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានធ្វើការចាត់តាំងបុគ្គល២រូប ជាអនុរដ្ឋលេខាធិកានៃក្រសួង ដែលក្នុងនោះរួមមាន៖
១. លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ
២. ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ
សម្រាប់មុខងារជាអនុរដ្ឋលេខាធិការគឺមានតួនាទីជាអ្នកដឹកនាំនិងគ្រប់គ្រងលើការងារផ្សព្វផ្សាយរាល់ព័ត៌មានផ្លូវការ, ទាក់ទងឆ្លើយឆ្លងជាផ្លូវការជាមួយសាធារណជន បណ្តាញសារព័ត៌មានជាតិ-អន្តរជាតិ និងសហការជាមួយអង្គភាពនានាចំណុះក្រសួង តាមដានអង្កេត វិភាគនូវព័ត៌មាននិងឯកសារពាក់ព័ន្ធបំភ្លឺជូនសាធារណជន បណ្តេញសារព័ត៌មានជាតិនិងអន្តរជាតិ។
បន្ថែមពីនោះការរៀបចំសន្និសីទ្ធសារព័ត៌មាននានាសម្រាប់ថ្នាក់ដឹកនាំនៃក្រសួង និងបំពេញភារកិច្ចផ្សេងទៀតតាមការប្រគល់ជូនរបស់រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ៕
អត្ថបទដោយ៖ ពីង ជូអេង


