កាត់បន្ថយការនាំចូលឡានមួយទឹក! ក្រសួងដាក់គោលដៅរឹតបន្តឹងការនាំចូលឡានមួយទឹកពីបរទេសហើយ
ធី ស្រីល័ក្ខNOVEMBER 29 2022395 views

ដើម្បីសម្រេចបានជោគជ័យថ្មីៗបន្ថែមទៀត ក្នុងការអនុវត្តផែនការជាតិទសវត្សរ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោក គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ ២០២១ -២០៣០ ក្រសួងសាធារណៈការនិងដឹកជញ្ជូននឹងដាក់គោលដៅក្នុងការរឹតបន្តឹងទៅលើការកំណត់អាយុកាលនៃការនាំចូលរថយន្តមួយទឹកពីបរទេសចូលមកកម្ពុជា។

ជាក់ស្តែងកាលពីថ្ងៃ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ដ្រៃយ៍ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ.)  បានអញ្ជើញចូលរួមកិច្ចប្រជុំឆ្លងលើពង្រាង “ផែនការជាតិទសវត្សរ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០២១-២០៣០” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ.) ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា គ.ស.ច.គ. លោក លោកស្រី តំណាងក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងក្រសួងមហាផ្ទៃ តំណាងអគ្គលេខាធិការដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប។

317456579 454491710195162 922332791510247072 N

ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានផ្តល់នូវមតិយោបល់ ៦ ចំណុចដើម្បីចូលរួមចំណែកក្នុងការអនុវត្តន៍ផែនការ ជាតិទសវត្សរ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០២១-២០៣០ ដែលរួមមានដូចជា៖ កំណត់អាយុកាលនៃការនាំចូលរថយន្តមួយទឹក ជំរុញការផ្លាស់ប្តូរផ្លាកលេខឡានដែលគ្មានQR Code  ពង្រឹងនិតិវីធីនៃការប្រឡងយកបណ្ណបើកបរ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី និងបញ្ចូលការងារកញ្ចប់ថវិកាទាក់ទងនឹងបរិក្ខាសុវត្ថិភាពចរាចរណ៍ និងបរិក្ខាត្រូវបំពាក់តាមថ្នល់ ក្នុងការលើកគម្រោងថវិកាជួសជុលស្ថាបនាផ្លូវថ្នល់ នាពេលអនាគត។

317417928 454492126861787 1215968745342246620 N

នៅក្នុងនោះ លោកជំទាវ រដ្ឋលេខាធិការ សម្តេចក្រឡាហោម បានបង្ហាញការពេញចិត្តលើផែនការជាតិដែលបានរៀបចំ និងលើកយកមកបង្ហាញនេះ ហើយសម្តេចក៏បានចូលរួមផ្តល់នូវមតិយោបល់ និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់ ដើម្បីឱ្យគម្រោងផែនការ កាន់តែមានអត្ថន័យគ្រប់គ្រាន់ និងគ្រប់ជ្រុងជ្រោយ ដែលមានកត្តាចម្បងៗដូចជា៖ ជំរុញការបង្កើតចំណតសាធារណៈ និងឯកជន ជាពិសេសតាមទីកន្លែងផ្តល់សេវាកម្មនានា (ភោជនីយដ្ឋាន ហាងលក់ទំនិញ...) ពិនិត្យលទ្ធភាពលើករណីកំណត់អាយុកាលនៃរថយន្តមួយទឹកសម្រាប់នាំចូល និងកំណត់អាយុកាលនៃរថយន្តដែលអនុញ្ញាតឱ្យបើកបរ ពង្រឹងសមត្ថភាពមន្ត្រីជំនាញលើការងារអនុវត្តច្បាប់ រឹតបន្តឹងការផ្ទេរក្របខណ្ឌការងារពីមន្ត្រីស៊ីវិល មកជាកងកម្លាំងសមត្ថកិច្ច និងតម្រូវឱ្យមានការធ្វើតេស្តសុខភាព ជាពិសេសតេស្តរកសារធាតុញៀន មុនពេលចូលបម្រើការងារ និងលើកកម្ពស់សមត្ថភាព និងគុណភាព ការប្រើប្រាស់ឧបករណ៍ និងបច្ចេកវិទ្យាទំនើបក្នុងការអនុវត្តច្បាប់ ដែលវានឹងចូលរួមក្នុងការកាត់បន្ថយការប្រើប្រាស់កម្លាំងមនុស្សផងដែរ៕

317490239 454492140195119 1484750725122839637 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia