បាតុភូតចម្លែក! អ្នកវិទ្យាសាស្ត្រថា ផែនដី នឹងមានព្រះចន្ទពីរ នៅចុងសប្តាហ៍នេះ
Kan DaraSEPTEMBER 27 20241.3 K views

ផែនដីនឹងទទួលបាន "ព្រះច័ន្ទទីពីរ" នៅចុងសប្តាហ៍នេះ ប៉ុន្តែវានឹងពុំមានរយៈពេលយូរនោះទេ។ នេះបើយោងតាមការឲ្យដឹងពី Space.com នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤។

 

៣

 

អ្នកវិទ្យាសាស្ត្រមកពីស្ថានីយរុករកទីអវកាស NASA បានគណនាថា ផែនដីនឹងចាប់យក "ព្រះច័ន្ទទីពីរ" នៅថ្ងៃអាទិត្យ ទី២៩ ខែកញ្ញានេះ។ "ព្រះច័ន្ទទីពីរ" មានទម្រង់ជាអាចម៍ផ្កាយតូចឈ្មោះ 2024 PT5 ដែលជាធម្មតាវាគោចរជុំវិញព្រះអាទិត្យ ជាផ្នែកនៃអាចម៍ផ្កាយតូចមួយដែលដើរតាមគន្លងផែនដី។

 

ដដ

 

ក្នុងនោះ យោងតាមទិន្នន័យចុងក្រោយបំផុតដែលបានមកពីប្រព័ន្ធ Jet Propulsion Laboratory Horizons របស់ NASA ការចាប់យកបណ្តោះអាសន្ននូវ "ព្រះច័ន្ទទីពីរ" នឹងចាប់ផ្តើមនៅម៉ោង 15:54 EDT (1954 UTC) នាថ្ងៃអាទិត្យនេះ (ប្រហែលម៉ោង ០២:៥៤ AM ក្នុងថ្ងៃបន្ទាប់នៅកម្ពុជា) ហើយនឹងបញ្ចប់នៅម៉ោង 11:43 EDT (1543 UTC) (ប្រហែលម៉ោង ១០:៤៣ PM នៅកម្ពុជា) នាថ្ងៃទី២៥ ខែវិច្ចិកា ឆ្នាំ២០២៤។

 

គួរជម្រាបផងដែរថា ដៃគូចម្បងបំផុតមិនអាចខ្វះគ្នាបានរបស់ភពផែនដី គឺព្រះច័ន្ទ ដែលបានស្ថិតនៅជុំវិញផែនដីរបស់យើងអស់រយៈពេលប្រហែល ៤ពាន់លានឆ្នាំមកហើយ ចាប់តាំងពីការកកើតក្នុងប្រព័ន្ធព្រះអាទិត្យ។ ចំណែកឯព្រះច័ន្ទទីពីរ ដែលជាអាចម៍ផ្កាយនេះ នឹងក្លាយជាការជាប់គាំងបណ្តោះអាសន្នធ្វើដំណើរជុំវិញភពផែនដី ខណៈអ្នកវិទ្យាសាស្ត្រហៅព្រឹត្តិការណ៍នេះ “mini-moon ឬព្រះច័ន្ទតូច”

 

ដដដ

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម👇    https://t.me/BusinessCambodiaBookាា Large

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia