នេះគឺជារថយន្តអគ្គិសនីខ្នាតតូច Mini Ev Cabrio ដែលមានរូបរាងដ៏តូចច្រឡឹង ទាក់ទាញ និងស្រស់ស្អាត ១ម៉ូដែលរបស់ក្រុមហ៊ុនផលិតរថយន្តយក្សចិន Willing ។ រថយន្តនេះមានទំហំតួរខ្លួន បណ្តោយ 3ម៉ែត្រ ទទឹង 1.5ម៉ែត្រ កំពស់ 1.6ម៉ែត្រ និងគន្លាតកង់ 2.0ម៉ែត្រ។
មិនត្រឹមតែមានប្រវែងដ៏គួរឱ្យចាប់អារម្មណ៍ និងខ្ជូតតែប៉ុណ្នឹងទេ បើក្រឡេកមកមើល ថាមពលរថយន្ត Cabrio ស៊េរីថ្មីនេះវិញ ត្រូវបានបំពាក់ដោយម៉ូទ័រតែមួយ ដែលផលិតថាមពលអតិបរមា 30 kW ដែលអាចបង្កើតកម្លាំងរមួលខ្ពស់បំផុត 110 Nm និងរត់បានចម្ងាយ ២៨០គីឡូម៉ែត្រ ដោយសាកថ្ម១ពេញចាយពេល៨ម៉ោង ។
បន្ថែមពីនេះ រថយន្តនេះមានកៅអីចំនួន២ជាមួយទ្វា២ និងកង់៤ ខណៈជម្រើពណ៌មានរហូតដល់ទៅ3ពណ៌ ដោយក្នុងនោះរូមមានដូចជាពណ៌ ខ្មៅ ខៀវស្រាល នឹងពណ៌បៃតងចាស់។ បើនិយាយអំពីតម្លៃនៅខ្មែរវិញ Cabrio មានតម្លៃ ខ្ទង់១៤០០០ដុល្លារនៅទីផ្សារប្រទេសចិន។
គួរឱ្យកត់សម្គាល់ផងដែរថា លក្ខណៈពិសេសជាក់លាក់ ហើយក៏ជាចំណុចដែលគួរឱ្យទុកចិត្តរបស់រថយន្តមួយម៉ូដែលនេះ គឺទាក់ទងទៅនឹងទំហំថ្ម ថាមពលម៉ូទ័រ សាកថ្មលឿន រត់បានឆ្ងាយ និងលក្ខណៈពិសេសលើការរចនារបស់វា។
គួរជម្រាបផងដែរថា Wulling គឺជាក្រុមហ៊ុនផលិតរថយន្តដ៏ធំបំផុតមួយនៅក្នុងប្រទេសចិនចាប់តាំងពីឆ្នាំ 1982។