ក្លាយជាសេដ្ឋីត្រឹមវ័យ៣៥ឆ្នាំ Drockថា ខ្លួនរៀនក្បួនអ្នកមានពីមេរៀនសំខាន់ៗ៥ ម្តាយបានបង្រៀន
ឡុង វឌ្ឍនៈAPRIL 29 2022251 views

កំឡុងវ័យ៣៥ឆ្នាំ ការសម្រេចបានទ្រព្យសម្បិត្តរាប់លានដុល្លារ  ​មិនមែនជារឿងងាយស្រួលនោះទេ។ បើតាមអ្វីដែលលោកDrock​ធ្លាប់បាន ធ្វើបទម្ភាសន៍របស់លោកជាមួយសារព័ត៌មាន Business Insider បានចុះផ្សាយថា ការដែលអាច ក្លាយជាសេដ្ឋីក្នុងវ័យ៣៥ឆ្នាំនេះដោយសារតែលោកបានទទួលមេរៀន៥យ៉ាងពីម្តាយរបស់លោក ទាក់ទិននឹងក្បួនចាត់ចែងហិរញ្ញវត្ថុ។ លោកDrockក៏បានលើកឡើងថា "ម៉ាក់គឺបុគ្គលដែលមានឥទ្ធិពលផ្នែកហិរញ្ញវត្ថុខ្លាំងបំផុតក្នុងជីវិតលោក"។ ដោយឡែកម្តាយរបស់លោកDrockដែលជាអ្នកជំនួញមួយរូបបានចែករំលែកគន្លឹះសំខាន់ៗ៥យ៉ាងដល់រូបលោកថា៖

១.ខំបង្កើតចំណូលច្រើនច្រក

ម្តាយរបស់គាត់តែងតែធ្វើការងារដោយឯករាជ្យរហូតដល់គាត់មានអាយុ៥០ឆ្នាំ លើជំនួញ ដើម្បីបង្កើនចំណូលអាជីវកម្មគ្រប់ផ្លូវ។

.វិនិយោគលើអចលនទ្រព្យ

ការប្រើប្រាស់អចលនទ្រព្យក្នុងការបង្កើនចំណូលអកម្មក៏ជាចំណុចមួយដ៏គួរអោយទាក់ទាញក្នុងវិស័យជំនួញ។ ម្តាយរបស់លក់បានបង្រៀនអោយលោកចេះទិញលក់ជួល លើអចលនទ្រព្យតាំងពីឆ្នាំ២០០៩ មកម្ល៉េះ។

៣.វិនិយោគលើផ្សារហ៊ុន

ផ្សារហ៊ុនបានក្លាយជារឿងពេញនិយមរបស់អ្នកជំនួញតូចធំផលចំណេញនៅក្នុងផ្សារហ៊ុនរបស់លោកបានមកពីការទិញភាគហ៊ុនរបស់ក្រុមហ៊ុនធំមួយដែលលោកបានទទួលការណែនាំពីម្តាយរបស់លោកបានធ្វើឱ្យលោកទទួលបានផលចំណេញយ៉ាងច្រើនលើសលប់។

៤.រៀនជំនាញថ្មីៗ

រៀនជំនាញថ្មីៗ តាមអ្វីដែលម្តាយធ្លាប់អនុវត្តន៍ឲ្យខ្លួនបានឃើញថា ម្តាយរបស់លោកតែងតែរៀនអ្វីថ្មីៗជានិច្ច មិនថាជំនាញអ្វីនោះទេគឺតែងតែច្បិចយកបន្តិចៗជានិច្ចនៅលើជំនាញនោះ។

៥.អត់ធ្មត់

មួយនេះពិតជាសំខាន់ណាស់ ព្រោះគ្រប់រឿងរ៉ាវគឺត្រូវការពេលវេលាដើម្បីកសាង អ្នកមិនអាចចង់បានផលពីអ្វីមួយភ្លាមៗនោះទេ​មិនថាជំនួញក្តីរឿងជីវិតក្តី៕

អត្ថបទដោយ ពីង​ ជូអេង (​​ ត្រចៀកកាំ​ )

ឡុង វឌ្ឍនៈ
ក្រោយចំណាយពេលជាង ០៤ឆ្នាំ សម្ភាសន៍អ្នកជំនួញតូចធំរាប់រយនាក់ និងធ្លាប់បានសរសេរលើសពី ១០០០អត្ថបទ ទាក់ទងនឹងផ្នែកដឹកនាំ ខ្ញុំនៅតែស្រលាញ់ចូលចិត្តជំនាញដឹកនាំ និងរកឃើញរឿងគួរឱ្យចាប់អារម្មណ៍កាន់តែច្រើនឡើងក្នុងផ្នែកនេះ។ ក្ដីស្រមៃធំមួយរបស់ខ្ញុំ គឺចង់ជួយដល់ម្ចាស់អាជីវកម្មតូចធំនៅកម្ពុជា អាចទទួលជោគជ័យទាំងក្នុងការដឹកនាំអាជីវកម្មផង និងកសាងសុភមង្គលក្នុងគ្រួសារជាទីស្រលាញ់របស់ពួកគាត់ប្រកបដោយតុល្យភាព។ ប្រសិនបើអ្នក ចង់ចែករំលែកគំនិតល្អៗ ឬចង់ផ្សព្វផ្សាយ រុញអាជីវកម្មអ្នកឱ្យគេស្គាល់កាន់តែច្រើន កុំខ្លាចក្នុងការជជែក ឬទំនាក់ទំនងជាមួយខ្ញុំ។ Telegram: 096 351 7713។ តាមដានគំនិតល្អៗជាច្រើនទៀតពីខ្ញុំតាមឆាណែលតេឡេក្រាម @LongVathanakOfficial ឬ Fb Page: Long Vathanak - ឡុង វឌ្ឍនៈ

អត្ថបទសរុប៖ 558

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia