ឈីសខ្មែរ ទឹកយ៉ាអួខ្មែរ! ខ្មែរផលិតបានហើយ ថ្មីស្រស់រាល់ថ្ងៃទៀត
Kan DaraJANUARY 22 2026273 views

មោទនភាពថ្មីសម្រាប់វិស័យចំណីអាហារនៅកម្ពុជា! បច្ចុប្បន្ន កូនខ្មែរមិនត្រឹមតែអាចផលិតបាននូវផលិតផលប្រើប្រាស់ទូទៅប៉ុណ្ណោះទេ សូម្បីតែ "ឈីស" (Cheese) និង "ទឹកយ៉ាអួ" (Yogurt) ដែលយើងធ្លាប់តែទិញពីបរទេស ក៏ឥឡូវនេះយើងអាចផលិតបានដោយខ្លួនឯង ហើយមានគុណភាពខ្ពស់ទៀត។

 

អ្វីដែលធ្វើឱ្យ MilKH Food ពិសេសជាងផលិតផលនាំចូល គឺភាពស្រស់ថ្មី។ ដោយសារផលិតផលទាំងនេះផលិតក្នុងស្រុក វាមិនចាំបាច់ឆ្លងកាត់ការដឹកជញ្ជូនរាប់ម៉ឺនគីឡូម៉ែត្រ ឬរក្សាទុកក្នុងឃ្លាំងយូរខែនោះទេ។ បងប្អូននឹងទទួលបាននូវរសជាតិឈីស និងទឹកយ៉ាអួដែលទើបតែផលិតថ្មីៗ ផ្តល់នូវឱជារសឈ្ងុយឆ្ងាញ់ និងរក្សាបានសារធាតុចិញ្ចឹមពេញលេញបំផុត។

 

MilKH Food បានយកចិត្តទុកដាក់ខ្លាំងទៅលើ ការជ្រើសរើសវត្ថុធាតុដើម ដោយប្រើប្រាស់ទឹកដោះគោស្រស់ល្អបំផុត គ្មានសារធាតុរក្សាទុកយូរដែលប៉ះពាល់ដល់សុខភាព។ សង្វាក់ផលិតកម្ម ត្រួតពិនិត្យយ៉ាងហ្មត់ចត់តាមបទដ្ឋានអនាម័យចំណីអាហារ ធានាបាននូវសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់គ្រប់វ័យ ចាប់ពីកុមាររហូតដល់មនុស្សចាស់។ រសជាតិ ត្រូវបានកែច្នៃឱ្យត្រូវមាត់ជាមួយប្រជាជនខ្មែរ និងមានជម្រើសច្រើនប្រភេទសម្រាប់តម្រូវការប្រចាំថ្ងៃ។

 

មិនតែប៉ុណ្ណោះ វាផ្តល់ Probiotic ដែលជាប្រភេទបាក់តេរីល្អ អាចទទួលជាប្រចាំបាន និងអត្ថប្រយោជន៍ដូចជា សម្បូរទៅដោយបាក់តេរីល្អ ប្រូបាយអូតិច, ជួយពង្រឹងប្រព័ន្ធភាពស៊ាំ, ល្អសម្រាប់ប្រព័ន្ធរំលាយអាហារ, សម្បូរទៅដោយវីតាមីន រឺ កាលស្យូម

 

ការជ្រើសរើស MilKH Food មិនត្រឹមតែបានចំណីអាហារល្អសម្រាប់សុខភាពប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការផ្តល់តម្លៃដល់ការខិតខំប្រឹងប្រែងរបស់សហគ្រិនខ្មែរ។ វាដល់ពេលហើយដែលយើងត្រូវផ្លាស់ប្តូរទម្លាប់ពីការនិយមរបស់ខាងក្រៅ មកជាការជឿជាក់លើ "ផលិតផលជាតិ"។ រាល់ការទិញឈីស ឬទឹកយ៉ាអួពី MilKH Food គឺបងប្អូនកំពុងចូលរួម លើកស្ទួយកសិករខ្មែរ ដែលជាអ្នកផ្គត់ផ្គង់ទឹកដោះគោស្រស់។ បង្កើតការងារ ដល់យុវជនខ្មែរក្នុងសង្វាក់ផលិតកម្ម និងចែកចាយ។ កាត់បន្ថយការនាំចូល បង្ហាញថាខ្មែរយើងមានសមត្ថភាពផលិតអាហារកម្រិតខ្ពស់បានដោយខ្លួនឯង៕

 

គួរជម្រាបផងដែរថា ប្រសិនបើបងប្អូនចង់គាំទ្រ និងសាករសជាតិ "ឈីស" (Cheese) និង "ទឹកយ៉ាអួ" (Yogurt) ខ្មែររបស់ MilKH Food អាចធ្វើការទំនាក់ទំនងទិញតាមរយៈលេខទូរស័ព្ទ +855 61 999 599 https://t.me/Salesmilkh និងមានដាក់លក់នៅតាមបណ្តាម៉ាត និងផ្សារទំនើបជាច្រើនក្នុងរាជធានីភ្នំពេញ៕ 

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ 👇  បញ្ជាទិញតាម https://t.me/BusinessCambodiaBook

កកក

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia