ក្រុមហ៊ុន Blue Midea បង្ហាញឧបករណ៍ប្រើប្រាស់ក្នុងផ្ទះចុងក្រោយបង្អស់របស់ម៉ាក Midea និង Toshiba

ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ ក្រុមហ៊ុន Blue Midea (Cambodia) Co., Ltd. បានចាប់ផ្តើមកិច្ចប្រជុំប្រចាំឆ្នាំនៃដៃគូយុទ្ធសាស្ត្រត្រូវបានធ្វើឡើងដើម្បីថ្លែងអំណរគុណដល់អ្នកចែកចាយ និងដៃគូ Midea ទាំងអស់​ និងបានដាក់បង្ហាញឧបករណ៍ប្រើប្រាស់ក្នុងផ្ទះចុងក្រោយបង្អស់របស់ម៉ាក Midea និង Toshiba ក្នុងឆ្នាំ 2024 នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌ សែនសុខ។

វត្តមាន​ដ៏ខ្ពង់ខ្ពស់របស់ព្រះនាង នរោត្តម ជេណា អ្នកឧកញ៉ា មាស​ សុភារី លោក Zeal Jiang ប្រធានគ្រប់គ្រង Midea អាស៊ីប៉ាស៊ីហ្វីក​ (APAC) លោក Vincent Chou​ អនុប្រធានគ្រប់គ្រងផ្នែកម៉ាស៊ីនត្រជាក់ Midea​ លោក Branko Zhang​ ប្រធានគ្រប់គ្រងផ្នែកលក់ នៃម៉ាស៊ីនត្រជាក់ Midea ទូទាំងប្រទេសអាស៊ាន លោក  Xu Feng អគ្គនាយកក្រុមហ៊ុន​ Midea Cambodia និង​ភ្ញៀវ​ជិត ៦០០ នាក់​បានផ្តល់កិត្តិយស​ចូលរួម​ក្នុង​ពិធី​នេះ។

5

4

លោក Tea EngHok អគ្គនាយករងក្រុមហ៊ុន Blue Midea (Cambodia) Co., Ltd. បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា “Midea” នឹងប្តេជ្ញាបំពេញតម្រូវការរបស់អតិថិជន ដោយស្វែងរកបច្ចេកវិទ្យាថ្មីៗដើម្បីផលិតម៉ាស៊ីនត្រជាក់ដែលអាចសន្សំសំចៃថាមពលកាន់តែច្រើន ។

លោក បានបន្ថែមទៀតថា រោងចក្រដែលទើបបង្កើតថ្មីនៅក្នុងប្រទេសថៃត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការហើយ វាមិនត្រឹមតែជាមូលដ្ឋានផលិតកម្មនៅក្រៅប្រទេសដ៏ធំបំផុតនៃម៉ាស៊ីនត្រជាក់ Midea ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាមូលដ្ឋានផលិតម៉ាស៊ីនត្រជាក់ដ៏ធំបំផុតនៅក្នុងប្រទេសថៃ និងភាគអាស៊ីអាគ្នេយ៍ផងដែរ គម្រោងច្នៃប្រឌិតនៃឧស្សាហកម្មឈានមុខគេថ្មីនេះបានទាក់ទាញការចាប់អារម្មណ៍ពីប្រព័ន្ធផ្សព្វផ្សាយ។ នៅពេលអនាគត រោងចក្រនេះត្រូវបានគេគ្រោងនឹងធ្វើឱ្យកន្លែងនេះជាមជ្ឈមណ្ឌលដើម្បីបើកទីផ្សារអាស៊ាន ជួយលើកកម្ពស់ការប្រកួតប្រជែងនៃម៉ាកយីហោ ហើយថែមទាំងអនុញ្ញាតឱ្យប្រទេសសមាជិកអាស៊ានទាំងអស់ទទួលបានអត្ថប្រយោជន៍ពីការកែលម្អខ្សែសង្វាក់ផ្គត់ផ្គង់ផងដែរ។

16

Midea បានសម្ភោធនូវម៉ាស៊ីនត្រជាក់ឆ្លាតវៃចុងក្រោយបង្អស់គឺ Midea Breezeless E Super Inverter កម្រិតខ្ពស់នៃស៊េរី "មួយយប់មួយគីឡូវ៉ាត់" នៅយប់នោះ។ បន្ថែមពីលើការប្រើប្រាស់ថាមពលទាបជាមួយមុខងារ

iECO Mode ដែលជួយសន្សំសំចៃបានយ៉ាងល្អ មានបច្ចេកវិទ្យា AI ដ៏ឆ្លាតវៃ មុខងារ Air Magic ដែលអាចកម្ចាត់មេរោគ វីរុស បាក់តេរី អាល្លែកហ្ស៊ី លម្អងធូលីតូចៗរហូតដល់ 99.99%។ បន្ថែមលើសពីនេះទៀតមុខងារ Cool Flash ផ្តល់ខ្យល់ត្រជាក់រហ័សទាន់ចិត្ត ហើយក៏មានមុខងារSmart Control អាចប្រើប្រាស់តាមរយៈកម្មវិធី (Midea App) SmartHome បានយ៉ាងងាយស្រួល។

17

កាន់តែពិសេស នៅគ្រប់កន្ទុយនៃម៉ាស៊ីនត្រជាក់ជាប់ជញ្ជាំង Midea ទាំងអស់ភ្ជាប់ជាមួយ Hyper Grapfins ដែលការពារភាពច្រែះ ប្រើប្រាស់បានយូរធន់នឹងអាកាសធាតុគ្រប់កាលៈទេសៈ ទោះនៅតំបន់សមុទ្រក៏ដោយ ដើម្បីជួយដល់អាយុកាលនៃការប្រើប្រាស់ម៉ាស៊ីនត្រជាក់របស់លោកអ្នកបានយូរជាង 20ឆ្នាំទៅ50ឆ្នាំ ហើយបានឆ្លងកាត់ការធ្វើ តេសសាកល្បង 240ម៉ោង តេស្តជាមួយពន្លឺ UV និង 72 ម៉ោងតេស្តជាមួយការបាញ់ទឹកអំបិល1500ម៉ោង។ ប្រឆាំងនៃភាពច្រែះគុណនឹង5 ដងនៃកញ្ច្រែងមាសដោយត្រូវបានធ្វើតេស្ត និងអង្កេតដោយស្ថាប័ន Intertek។ លើសពីនេះទៅទៀតម៉ាស៊ីនត្រជាក់ Midea Breezeless E Super Inverter (CB1) ជំនាន់ថ្មី និងត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការក្នុងប្រទេសកម្ពុជាក្នុងពេលឆាប់ៗនេះ។

4

លើសពីនេះក៏មានការដាក់តាំងបង្ហាញផលិតផល Toshiba ដែលជា Brand ជប៉ុនដ៏ល្បីមួយ​ប្រភេទ​នៃបច្ចេកវិទ្យាចុងក្រោយម៉ាស៊ីនបោកគក់​ TOSHIBA។ ដោយបំពាក់បច្ចេកវិទ្យា GREAT WAVES™ អាចបង្កើនល្បឿនបង្វិលយ៉ាងឆ្លាតវៃ ដែលនឹងបង្កើតលំហូរទឹកប្រភេទផ្សេងគ្នា Flush Wave ជ្រាបចូលក្រណាត់ដើម្បីបំបែក និងលុបស្នាមប្រឡាក់។ កម្មវិធី ColorAlive ត្រូវបានបង្កើតឡើងដោយផ្អែកលើមុខងារ Cold Wash ដើម្បីទទួលបានការការពារពណ៌ដ៏អស្ចារ្យ។ ការធ្វើតេស្តដោយវិទ្យាស្ថានស្រាវជ្រាវឧបករណ៍ប្រើប្រាស់អគ្គិសនីក្នុងគ្រួសារបង្ហាញថាColorAlive អាចកាត់បន្ថយការប្រែពណ៌សំលៀកបំពាក់បាន 39%។ បច្ចេកវិទ្យា THE GREATWAVES™ ដំណើរការមុខងារ Cold Wash ដើម្បីសន្សំសំចៃថាមពលរហូតដល់ 70% ដោយផ្អែកលើប្រសិទ្ធភាពនៃការលាងសម្អាតដូចគ្នានៅសីតុណ្ហភាព 40°C នេះបើយោងតាមការពិសោធន៍មន្ទីរពិសោធន៍។ Ultra Fine Bubble ពពុះទំហំណាណូជ្រាបចូលទៅក្នុងសរសៃក្រណាត់ដើម្បីលុបស្នាមប្រឡាក់ជ្រៅបំផុត កំចាត់បាក់តេរី និងសំណល់ដូច្នេះដើម្បីសម្រេចបាននូវការសម្អាតស្នាមប្រឡាក់ខ្លាំងយ៉ាងជ្រៅបំផុតការបោកគក់ឲ្យកាន់តែជ្រះស្អាតល្អ ព្រមទាំងថែរក្សាសាច់ក្រណាត់មិនឲ្យឆាប់ខូច ថែមទៀតផង។

3

ក្រៅពីម៉ាស៊ីនត្រជាក់ នៅក្នុងថ្ងៃជាមួយគ្នានេះដែរ ក្រុមហ៊ុន Blue Midea (Cambodia) Co., Ltd. ក៏មានការដាក់សម្ភោធ និងពង្រឹងលើផ្នែកសេវាកម្មជួសជុល នឹងដំឡើងអោយបានយ៉ាងរហ័សតាមកាលកំណត់រយៈពេល 48 ម៉ោងជាមួយក្រុមបច្ចេកទេសដែលមានវិញ្ញាបនបត្រទទួលស្គាល់ និងជំនាញរបស់យើងជាមួយនឹងឧបករណ៍ជួសជុល ទំនើបចុងក្រោយបំផុតដើម្បីថែទាំផលិតផលរបស់លោកអ្នក។

7

18

អំពី Midea Group

Midea Group គឺជា Brand ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះឈានមុខគេដែលទទួលស្គាល់ដោយអន្តរជាតិ។ បានចូលទីផ្សារអន្តរជាតិជាសាកលអស់រយៈពេលជាង 55 ឆ្នាំហើយ និងបានលក់ផលិតផល Midea នៅក្នុងប្រទេស និងនៅតាមតំបន់ជាង 150។ Midea ជាក្រុមហ៊ុនផលិតឧបករណ៍ប្រើប្រាស់ក្នុងផ្ទះឆ្លាតវៃឈានមុខគេលើពិភពលោក។ នៅឆ្នាំ 2023 ក្រុមហ៊ុន Midea Group បានជាប់ចំណាត់ថ្នាក់ទី 278 ក្នុងចំណោមក្រុមហ៊ុនកំពូលទាំង 500 នៅលើពិភពលោក (Global Fortune 500) ហើយវានឹងបន្តលើសពីនេះ និងអភិវឌ្ឍន៍ឆ្ពោះទៅមុខបន្តទៀត។ Midea Group និង Manchester City ជាដៃគូសកល ត្រូវបានចាប់ផ្តើមតាំងពីឆ្នាំ 2020 ហើយបានចាប់ផ្តើមយុទ្ធនាការឈ្នះរង្វាន់ជាច្រើន ហើយនៅក្នុងឆ្នាំឆ្នាំ២០២៣ ក្រុមហ៊ុន Midea Group ប្រកាស លោក Erling Haaland ជា ទូតសុឆន្ទៈនៃម៉ាកយីហោ Midea ជាផ្លូវការ។

26

  សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖ (+855) 085 248 777 / 085 777 116  ឬចូលទៅកាន់គេហទំព័រហ្វេសបុករបស់  MIDEA គឺ MIDEA CAMBODIA និង  គេហទំព័រហ្វេសបុករបស់ TOSHIBA គឺ : TOSHIBA​ LIFESTYLE CAMBODIA

9

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia