ចង់បានមនុស្សល្អមករួមរស់ អ្នកត្រូវប្រព្រឹត្តខ្លួនឲ្យសក្តិសមជាមុនសិន ដូចពាក្យចាស់ពោលថា «ឆ្នាំងណាគ្របនោះ»។ ក្នុងយុគសម័យត្រចៀកទិព្វភ្នែកទិព្វ មនុស្សខ្លះឆាប់រំជើបរំជួលបង្ហោះបង្ហាញអារម្មណ៍ក្នុងសង្គមនិមិត្ត តម្អូញតម្អែលមើលតែសំបកក្រៅ យកខ្លួនធៀបនឹងរូបភាព ចាប់តាំងពីរាងរូវ ពណ៌សម្បុរ កម្ពស់កម្ព ដល់សុភមង្គលជីវិត ហើយសួរខ្លួនឯងថា ហេតុអ្វីជីវិតខ្ញុំគ្មានសំណាងដូចគេ?
ក្នុងនោះដោយមើលឃើញស្ត្រីមួយចំនួនពូកែ Drama ក្នុងបណ្តាញសង្គម លោកស្រី Michelle Obama ដែលត្រូវជាភរិយាប្រធានាធិបតីទី៤៤ របស់សហរដ្ឋអាមេរិក លោក Barack Obama បានលើកឡើងក្នុងកិច្ចសម្ភាសន៍មួយកាលពីពេលកន្លងទៅយ៉ាងដូច្នេះថា៖ «ប្រសិនបើខ្ញុំជាមនុស្សពូកែ Drama ខ្វល់គិតតែអំពី “តើនរណាចូលចិត្តខ្ញុំ?” និង “តើគេមើលមកខ្ញុំគួរឲ្យស្រលាញ់ទេ?” នាគ្រាដែលខ្ញុំមានអាយុស្របារអ្នក ខ្ញុំនឹងមិនអាចរៀបការជាមួយប្រធានាធិបតីសហរដ្ឋអាមេរិកបានឡើយ»។
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។
បញ្ជាទិញតាម https://t.me/BusinessCambodiaBook



