ទំនិញធូរថ្លៃ! មកស្គាល់កន្លែងលក់ទំនិញរបស់ជប៉ុន ២កន្លែងនៅភ្នំពេញ ដែលលក់អីវ៉ាន់រាប់ម៉ឺនមុខធូរថ្លៃបំផុត
ធី ស្រីល័ក្ខOCTOBER 5 20224.7 K views

បើនិយាយទៅដល់អីវ៉ាន់ប្រើប្រាស់ដែលមានគុណភាព មិនថាជាសម្លៀកបំពាក់ ស្បែកជើង ជាពិសេសសម្ភារប្រើប្រាស់ក្នុងផ្ទះបាយ គ្រប់គ្នាប្រាកដជានឹកឃើញទៅផលិតផលរបស់ជប៉ុន។ ដូច្នេះនៅក្នុងថ្ងៃនេះ ក្រុមការងារ Business Cambodia នឹងលើកយកកន្លែងលក់ទំនិញរបស់ជប៉ុន២កន្លែង ដែលលក់អីវ៉ាន់រាប់ម៉ឹនមុខធូរថ្លៃបំផុត សុទ្ធតែនាំចូលមកពីជប៉ុន កន្លែង២នោះរួមមាន ៖

១. Jingi Japan Newsed​​ & Outlet Center

ជាកន្លែងលក់ទំនិញមួយទឹកនាំចូលពីប្រទេសជប៉ុន ដែលមានទំនិញជាង ៥ម៉ឺនមុខកំពុងដាក់លក់ មានទាំងស្បែកជើង កាបូប ខោអាវ គ្រឿងសង្ហារឹម សម្ភារផ្ទះបាយនិងសម្ភារប្រើប្រាស់ជាច្រើនផ្សេងទៀត ចំណែកឯតម្លៃវិញគឺធូរថ្លៃមាន ១ដុល្លារ ៥ដុល្លារ និង ១០ដុល្លារ ទៅតាមប្រភេទផលិតផលនីមួយៗដែលមានបិតនៅលើផលិតផលផ្ទាល់តែម្តង។

សម្រាប់បងប្អូនដែលនិយមនិងចូលចិត្តផលិតផលរបស់ជប៉ុន ចង់បានតម្លៃធូរថ្លៃ ហើយគុណភាពអាចទទួលយកបាន អាចធ្វើការទៅកាន់ហាងផ្ទាល់ដែលមានទីតាំង ឃ្លាំងលេខ1278 ម៉ុងរឹទ្ធី(1928) ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌ័សែនសុខ រាជធានីភ្នំពេញឬផេកផ្លូវការ ៖ Jingi Japan Newsed&Outlet Center

២.ហាងជប៉ុន MI-A

ជាហាងលក់សម្ភារប្រើប្រាស់ក្នុងផ្ទះបាយដ៏មានគុណភាព នាំចូលពីប្រទេសជប៉ុន សម្រាប់ហាង MI-A មានលក់សម្ភារប្រើប្រាស់ក្នុងផ្ទះទូទៅជាង ១ម៉ឺនមុខ ក្នុងតម្លៃត្រឹមតែ ២ដុល្លារដែលស្មើនឹង ៨,០០០រៀលខ្មែរ គ្រប់មុខទំនិញទាំងអស់។មកដល់ពេលបច្ចុប្បន្ន MI-A មានសាខាសរុបចំនួន ៦សាខាធំៗ ភ្នំពេញ៥សាខា(២សាខាក្នុងផ្សារអ៊ីអនទាំងអ៊ីអន១និងអ៊ីអន២, សម្រាប់១សាខាទៀតមាននៅក្នុងផ្សារខាលែនដលម៉លនិង២សាខាទៀតនៅផ្លូវ២៧១និងផ្លូវសុធារស)និងសៀមរាប១សាខា។

ដូច្នេះប្រសិនបើបងប្អូនចង់បានសម្ភារប្រើប្រាស់ដែលមានគុណភាព តម្លៃធូរថ្លៃ នាំចូលពីជប៉ុន អាចទៅទីតាំងនីមួយៗរបស់យីហោទាំង២បាន៕

ខ្វះគំនិតរកស៊ី​ ចង់បានសៀវភៅចែកជូនហ្វ្រី ចង់ជួបវាគ្មិនដែលជាសហគ្រិនល្បីៗ សូមកុំភ្លេចមកចូលរួមពិព័រណ៍​ Startup Expo 2022 សូមចូលក្នុងគ្រុបនេះ https://t.me/startupexpo2022​

297874854 186805357079247 5701033536408266456 N

306163062 5847141171963410 6265469783587468331 N

 

អត្ថបទដោយ៖សម្បត្តិ សុខឡាង

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia