តើមានបងប្អូនណាខ្លះដែលកំពុងតែសន្សំលុយទិញរថយន្តថ្មីក្នុងឆ្នាំ២០២៦ ហើយមានថវិកាក្រោម ៣ម៉ឺនដុល្លារហើយកំពុងតែពិបាកចិត្តមិនដឹងថាគួរទិញរថយន្តមួយណាដែលធន់ រូបរាងស្អាតនោះទេ ជាពិសេសនោះគឺចង់បានឡានថ្មីបកពីកេសតែម្តង។ ជាមួយគ្នានោះដែរ សម្រាប់បង ប្អូនចង់បានឡានខ្លាញ់គោ កុំរំលងម៉ូដែលឡាន MG ឱ្យសោះព្រោះពេលនេះក្រុមហ៊ុនទើបតែប្រកាសថា រថយន្ត All New MG ZS ស៊េរីឆ្នាំ២០២៦ បានមកដល់កម្ពុជាហើយ។
បើតាមការបង្ហោះលើផេកផ្លូវការរបស់ MG Cambodia បានឱ្យដឹងថា MG ZS ស៊េរីឆ្នាំ២០២៦ បានមកដល់ហើយទោះបីជាម៉ូឌែលស៊េរីឆ្នាំថ្មីក៏តម្លៃនៅត្រឹម ២៧,៩៩០ ដុល្លារដដែល អ្វីដែលកាន់តែពិសេសនោះរថយន្ត MG ZS ស៊េរីឆ្នាំ២០២៦ នេះជាជម្រើសល្អបំផុតសម្រាប់អ្នកដែលចង់បាន SUV ខ្នាតតូចស៊េរីថ្មីមានតម្លៃសមរម្យនិងទុកចិត្តបាន ដោយផ្តល់អារម្មណ៍ទំនើបនិងភាពជឿជាក់ជារៀងរាល់ថ្ងៃ។

ដោយឡែក បើនិយាយអំពីរូបរាងវិញគឺមានការអាប់ឌែតរូបរាងថ្មីទាំងស្រុង ដោយលោកអ្នកនឹងទទួលបានការបើកបរជាមួយរចនាបថបែបថ្មីដែលបំពាក់ដោយ LED Lighting កាន់តែទំនើប, ផ្នែកខាងក្នុង Upgrade និងមាន Smart Feature ជាច្រើនដែលជំនួយពេលបើកបរ ។
គូសបញ្ជាក់ថា សម្រាប់អ្នកដែលចាប់អារម្មណ៍លើរថយន្ត MG គ្រប់ម៉ូឌែលអាចទៅគ្រប់សាខាទាំង៤របស់ MG បាន។ ដូច្នេះប្រសិនបើលោកអ្នកកំពុងស្វែងរករថយន្តថ្មីដែលមានតម្លៃល្អ គុណភាពល្អ មានច្រើនសាខាទាំងផ្នែកលក់និងមជ្ឈមណ្ឌលថែទាំជួសជុល និង មានទំនុកចិត្តខ្ពស់ អាចជ្រើសរើសរថយន្ត MG បាន ។ អាចទំនាក់ទំនងទៅទីប្រឹក្សាផ្នែកលក់ឥលូវនេះដើម្បីទទួលបានតម្លៃពិសេស 099 988 255/010 882 552/088 8825 528៕


