ក្រុមហ៊ុនរថយន្ត MG ទទួលបានជោគជ័យខ្លាំងជាមួយការប្រគល់រថយន្តលើស 150 គ្រឿងក្នុងខែឧសភាឆ្នាំ2024
Makara ChhamJUNE 10 2024

ភ្នំពេញ, ក្រុមហ៊ុន MG Cambodia ដែលជាក្រុមហ៊ុនចែកចាយផ្លូវការរថយន្ត MG នៅក្នុងប្រទេសកម្ពុជា បានទទួលនូវលទ្ធផលជោគជ័យថ្មីនៃខែឧសភា ឆ្នាំ2024 ជាមួយការប្រគល់រថយន្តជូនអតិថិជនលើសចំនួន150គ្រឿងក្នុងរយៈពេលតែមួយខែប៉ុណ្ណោះ។ សមិទ្ធិផលនេះបង្ហាញពីការកើនឡើងនៃប្រជាប្រិយភាព និងការទទួលស្គាល់នូវយីហោរថយន្ត MG ក្នុងចំណោមអ្នកប្រើប្រាស់រថយន្តថ្មីជាច្រើននៅកម្ពុជា ដែលផ្តល់នូវកំណត់ត្រាលក់ប្រចាំខែយ៉ាងអស្ចារ្យសម្រាប់ក្រុមហ៊ុន។ ចាប់តាំងពីមានវត្តមាននៅក្នុងប្រទេសកម្ពុជាមក MG បានផ្តោតលើរថយន្តថ្មីដែលមានតម្លៃសមរម្យ ជាមួយរថយន្តដែលមានគុណភាពខ្ពស់ ផ្តល់នូវទំនុកចិត្ត និងភាពទាន់សម័យដល់ការប្រើប្រាស់ យ៉ាងសមស្របតាមតម្រូវការរបស់អ្នកប្រើប្រាស់ក្នុងស្រុក។ MG បានកាន់កាប់ចំណែកទីផ្សារចំនួន 15% នៅក្នុងវិស័យរថយន្តថ្មី passenger car។ តួលេខនៃការលក់ដ៏ខ្លាំងខ្លារបស់ MG ក្នុងខែឧសភានេះគឺឆ្លុះបញ្ចាំងពីការកើនឡើងនូវទំនុកចិត្តលើម៉ាកយីហោ MG និងគុណភាព។

1

ម៉ូដែលដ៏ពេញនិយមរបស់ MG កំពុងជំរុញឱ្យទទួលបាននូវជោគជ័យកាន់តែខ្លាំងនៅក្នុងទីផ្សាររថយន្តថ្មី ជាមួយការចាប់អារម្មណ៏ខ្លាំងលើប្រភេទរថយន្ត SUV និងរថយន្តប្រភេទ sedan។ រថយន្ត MG គ្រប់ម៉ូឌែលបានរួមចំណែកដល់ការកើនឡើងនៃទិន្នន័យលក់នេះ ជាពិសេសគឺម៉ូឌែល MG ZS, MG RX5, MG HS, MG RX8 និង MG GT ដែលត្រូវបានទទួលស្គាល់យ៉ាងខ្លាំងពីសំណាក់អតិថិជនរបស់ពួកគេ ជាមួយលក្ខណៈពិសេសនៃការរួមបញ្ចូលគ្នានូរតម្លៃដ៏សមរម្យ ភាពទំនើបទាន់សម័យនៃមុខងារប្រើប្រាស់ ដំណើរការម៉ាស៊ីនខ្លាំងនិងសន្សំសំចៃប្រេងឥន្ធនៈបានល្អ ព្រមជាមួយការរចនាដ៏លេចធ្លោ។ ចំណែករថយន្ត MG ZS ដែលមានតម្លៃត្រឹមតែ $26,888 ពិតជាមានភាពលេចធ្លោជាមួយនឹងកម្លាំងម៉ាស៊ីនខ្លាំងចំណុះ 1.5L ចំនួន 4ស៊ីឡាំង និងមុខងារស្តង់ដារជាច្រើនដូចជា: កាមេរ៉ា 360 ដឺក្រេងនិងសេនស័រជំនួយ, កៅអីអេឡិចត្រូនិច, កៅអីពូកស្បែកដ៏ប្រណិត, ដំបូលលើ panoramic sunroof និងមុខងារផ្សេងៗទៀត ដែលធ្វើឱ្យរថយន្តនេះក្លាយជាជម្រើសដ៏ល្អ និងមានប្រកួតប្រជែងខ្ពស់លើសគេក្នុងចំណោមរថយន្តប្រភេទ crossover ផ្សេងៗទៀត។ ការរួមបញ្ចូលគ្នានៃតម្លៃសមរម្យ ថាមពលនៃការបើកបរ លក្ខណៈពិសេសទំនើបៗ និងការធានារយៈពេលយូររហូតដល់ 5 ឆ្នាំបានធ្វើឱ្យរថយន្ត MG ឡើងដល់ចំណុចកំពូលគួរឱ្យកត់សម្គាល់នៃទីផ្សាររថយន្តថ្មីនៅកម្ពុជា។

2

ចំណែកផ្នែករថយន្តអគ្គិសនីវិញ រួមមានរថយន្ត MG4 និង MG ZS EV ក៏មានការចាប់អារម្មណ៍កាន់តែខ្លាំងផងដែរ ខណៈដែលអ្នកប្រើប្រាស់កាន់តែមានការយល់ដឹងច្រើនអំពីផ្តល់ប៉ះពាល់នៃបរិស្ថាន ព្រមទាំងមានរាជរដ្ឋាភិបាលជំរុញនិងលើកទឹកចិត្តដល់ការប្រើប្រាស់រថយន្តអគ្គិសនីដែលប្រកបដោយនិរន្តរភាព។ ការដាក់លក់នូវរថយន្ត MG4 និង MG ZS EV បានបង្ហាញពីការយកចិត្តទុកដាក់របស់ MG ក្នុងការលើកកម្ពស់ និងផ្តល់នូវដំណោះស្រាយនៃមធ្យោបាយដ៏ល្អគឺការប្រើប្រាស់រថយន្តអគ្គិសនី ព្រមទាំងបង្កើននូវការទទួលស្គាល់លើប្រភេទរថយន្តអគ្គីសនីMGដែលមានរយៈចម្ងាយបើកបរបានវែង គុណភាពខ្ពស់ល្អ និងការបង្ហាញនិន្នាការវិជ្ជមានឆ្ពោះទៅរកជម្រើសនៃការបើកបរដែលមិនមានផលប៉ះពាល់ដល់បរិស្ថាន។

3

ទន្ទឹមនឹងនេះ រថយន្តជាច្រើនប្រភេទរបស់ MG ត្រូវបានគេទទួលស្គាល់កាន់តែខ្លាំងឡើងសម្រាប់រថយន្តថ្មីដែលមានតម្លៃសមរម្យ បំពាក់នូវបច្ចេកវិទ្យាទំនើបៗ ការរចនាដ៏ទាន់សម័យ និងដំណើរការបើកបរប្រកបដោយភាពជឿជាក់។ ការប្តេជ្ញាចិត្តរបស់ MG ចំពោះការពេញចិត្តរបស់អតិថិជនត្រូវបានបង្ហាញនៅក្នុងសមិទ្ធិផលដ៏ធំមួយនេះ ជាមួយនឹងការបង្ហាញវត្តមានឆាប់ៗនេះនៃរថយន្ត MG7 ដែលជារថយន្តប្រណិតបែបស្ព័រដែលមានតម្លៃសមរម្យ និងមានការបើកបរដ៏មានលំនឹងនិងថាមពល។

4
លើសពីនេះ MG នឹងផ្តល់ភាពងាយស្រួលមួយកម្រិតទៀតដល់អតិថិជនដែលចូលចិត្តរថយន្ត MG នៅក្នុងខេត្ត បាត់ដំបង ពោធិសាត់ បន្ទាយមានជ័យ និងឧត្តរមានជ័យ ជាមួយនឹងការបើកសម្ពោធអគារតាំងបង្ហាញរថយន្ត និងមជ្ឈមណ្ឌលសេវាកម្ម MG ក្នុងខេត្តបាត់ដំបងនាពេលឆាប់ៗនេះ។

5

សមិទ្ធិផលនៃការលក់ដ៏គួរឱ្យកត់សម្គាល់របស់ MG ជាមួយនឹងការលក់ចេញលើស 150 គ្រឿងក្នុងខែឧសភា ឆ្នាំ2024 គឺជាការបង្ហាញពីភាពខ្លាំងនិងភាពសំខាន់នៃការរីកចម្រើនរបស់យីហោ MG នៅក្នុងទីផ្សាររថយន្តកម្ពុជា។ ដូចដែលក្រុមហ៊ុនកំពុងបន្តបង្កើនការផ្តល់ជូនដ៏ពិសេសរបស់ខ្លួន និងយុទ្ធសាស្រ្តការទាក់ទាញអតិថិជនកាន់តែច្រើនឡើង ដែលធ្វើឱ្យ MG សម្រេចបាននូវគោលដៅបន្ថែមទៀតក្នុងកម្រិតថ្មីមួយនៅក្នុងវិស័យរថយន្តថ្មីនេះ។

6789101112

Makara Chham

អត្ថបទសរុប៖ 48

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia