ខ្លាំងមែន! ឡានMG RX5 នៅតែឈរលំដាប់កំពូលតារាង កន្លះឆ្នាំលក់បាន ៦០០គ្រឿង ទិញថ្មីធានា ៥ឆ្នាំទៀត
Makara ChhamJULY 17 2023

រយៈពេលពាក់កណ្តាលឆ្នាំ២០២៣ពិតជាលឿនណាស់ ហើយក៏រថយន្តថ្មីជាច្រើនទទួលបាននូវចំនួនលក់កើនឡើងជាបន្តបន្ទាប់ជាមួយនឹងលទ្ធផលផ្សេងៗគ្នាតាមក្រុមហ៊ុនរថយន្តនីមួយៗ។

វាក៏ជាពេលវេលាមួយក្នុងការបង្ហាញពីលទ្ធផលលក់សម្រាប់៦ខែកន្លងមកនេះ ហើយក្រុមហ៊ុន MG ក៏បានបង្ហាញពីការកើនឡើងនៃចំនួនការលក់ជាមួយកំណត់ត្រាដ៏ល្អនៃរថយន្តMGក្នុងប្រទេសកម្ពុជាជាមួយការលក់ចេញរថយន្តច្រើនជាង600គ្រឿង ដែលធៀបនឹងឆ្នាំមុនគឺកើនឡើងពី 8% គិតត្រឹមតែរយៈពេល៦ខែប៉ុណ្ណោះ។ ទិន្ននេះគឺបានបង្ហាញពីភាពអស្ចារ្យនៃចំនួនការលក់ដែលអាចត្រូវបានសន្មតថាជាកត្តាចម្បងនៃការដាក់លក់ជាផ្លូវការនូវរថយន្តស៊េរីថ្មី MG RX5 Reborn ដែលជាចំនុចសំខាន់និងបានធ្វើឱ្យក្រុមហ៊ុន MG កាន់តែរីកលូតលាស់ជាមួយនឹងចំនួនលក់ដ៏អស្ចារ្យ។

1

ភាពរីកចម្រើននៃការលក់របស់រថយន្ត MG ក្នុងឆ្នាំ២០២៣នេះគឺទទួលបានពីកត្តាច្រើនយ៉ាងដូចជា ការមកដល់ថ្មីនៃរថយន្ត MG RX5 Reborn និងសំទុះនៃការធានាគុណភាពរយៈពេល 5ឆ្នាំ ដែលធ្វើឱ្យមានការចាប់អារម្មណ៍ជាច្រើនពីសំណាក់អតិថិជនជាច្រើនឱ្យចម្រេចចិត្តជ្រើសរើសចូលរួមជាមួយគ្រួសារ MG ផងដែរ។

ការណែនាំតៗគ្នាអំពីរថយន្ត MG RX5 Reborn ដែលជាខ្សែស្រឡាយរថយន្ត SUV កំពុងបានជម្រុញការលក់យ៉ាងខ្លាំងដល់ក្រុមហ៊ុនMG ហើយក៏ទទួលបាននូវការលើកឡើងពីផលវិជ្ជមាន និងគុណសម្បត្តិជាច្រើនពីអ្នកប្រើប្រាស់ផ្ទាល់ថារថយន្តនេះពិតជាសន្សំសំចៃខ្ពស់ ហើយមានតម្លៃសមរម្យត្រឹមតែ $36,999 ប៉ុណ្ណោះ ហើយវាបានកែប្រែអាប់ឌែតនូវរួបរាងថ្មីជាមួយនឹងការបន្ថែមនូវលក្ខណៈពិសេសឱ្យកាន់តែទំនើបទាន់សម័យ ដែលបានទាក់ទាញអតិថិជនថ្មីៗជាច្រើនមកកាន់អគារតាំងបង្ហាញរថយន្ត MG ដើម្បបើកបរសាកល្បងនិងកក់ទិញភ្លាមៗ។

2

ទន្ទឹមនឹងនេះដែរ រថយន្ត MG RX5 Reborn បានវាយលុកទីផ្សាររថយន្ត SUV យ៉ាងលឿនជាមួយការលក់យ៉ាងច្រើនជាង200គ្រឿងគិតត្រឹមចុងខែមិថុនា ឆ្នាំ២០២៣។ នាពាក់កណ្ដាលឆ្នាំ២០២៣នេះ រថយន្ត MG RX5 Reborn បាននាំមុខក្នុងចំណែកទីផ្សាររថយន្តប្រភេទ SUV ក្នុងប្រទេសកម្ពុជា ជាមួយការបំពាក់នូវលក្ខណៈពិសេសដូចជា: កម្លាំងម៉ាស៊ីនចំណុះ1.5T បន្ថែមជាមួយតួបូដែលផ្ដល់កម្លាំងខ្លាំងរហូតដល់ 171Hp និងកម្លាំងរមួល 27Nm, ប្រព័ន្ធប្រអប់លេខអូតូ៧វគ្គ, ហ្វ្រាំងដៃអេឡិចត្រូនិច, កៅអីខាងមុខអូតូ, កញ្ចក់ក្ដោបសងខាងអូតូ, ទ្វារឃ្លុបក្រោយអូតូ, ប្រព័ន្ធសោឆ្លាតវៃដែលចេញចូលរថយន្តដោយមិនបាច់ប្រើសោ, កាមេរ៉ា៣៦០ជាមួយសេនស័រដែលជំនួយពេលចតរថយន្ត, កុងទ័រតាប់ឡូឌីជីថលទំហំ 12.3អ៊ីញ, អេក្រង់កំសាន្តទំហំ 14.1អ៊ីញ, ឧបករណ៏សាកថ្មទូរស័ព្ទឥតខ្សែរ, ដំបូលលើបិទបើក Panoramic Sunroof, ទំហំយ៉ាន់ 19អ៊ីញ, គ្រោងដែកតួរថយន្តមានភាពរឹងមាំល្អ។ល។

3

សរុបមក, ក្រុមហ៊ុន MG បានយល់យ៉ាងច្បាស់ពីតម្រូវការនិងអ្វីដែលជាចំណង់ចំណូលជាក់លាក់របស់អ្នកប្រើប្រាស់រថយន្តថ្មីនៅប្រទេសកម្ពុជា។ ដូច្នេះក្រុមហ៊ុនរថយន្ត MG គឺបានកែសម្រួលរថយន្តរបស់ខ្លួនឱ្យសមស្របតាមចំណង់ចំណូលចិត្តរបស់អ្នកប្រើប្រាស់នៅកម្ពុជា ដូចជាការសន្សំសំចៃលើប្រេងឥន្ធនៈ, តម្លៃសមរម្យ, ការរចនានូវភាពធំទូលាយនៃផ្នែកខាងក្នុងជាមួយភាពប្រណិត, ផ្ដល់នូវការធានារយៈពេលយូររហូតដល់5ឆ្នាំ និងការសម្របខ្លួនឱ្យត្រូវទៅនឹងស្ថានភាពផ្លូវក្នុងស្រុកតាមរយៈការរចនានូវកម្ពស់រថយន្តខ្ពស់ពីដីជៀសវាងផ្លូវលិចទឹក ដែលលក្ខណៈពិសេសទាំងអស់នេះហើយបានធ្វើឱ្យរថយន្ត MG ទទួលបានការគាំទ្រច្រើននិងប្រកួតប្រជែងខ្ពស់ក្នុងទីផ្សាររថយន្ត SUV នៅប្រទេសកម្ពុជា។

4567811

10

9

Makara Chham

អត្ថបទសរុប៖ 48

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia