ក្រុមហ៊ុន MG Cambodia ពិតជាមានមោទកភាពក្នុងការ អបអរសាទរពិធីគម្រប់ខួប១០០ឆ្នាំនៃម៉ាកយីហោ MG
Makara ChhamSEPTEMBER 18 2023

13

ម៉ាកយីហោ MG ត្រូវបានបង្កើតឡើងក្នុងឆ្នាំ1924 ហើយចាប់តាំងពីពេលនោះមកគឺបានឆក់យកបេះដូងមនុស្សជាច្រើនដែលចូលចិត្តរថយន្តទូទាំងពិភពលោកជាមួយនឹងរថយន្តបែបស្ព័រ, ភាពច្នៃប្រឌិតតាមសម័យកាល និងការរចនាយ៉ាងទាន់សម័យដែលមិននេះសាបសូន្យ។ មួយសតវត្សកន្លងមកនេះ MG បានវិវឌ្ឍន៏ខ្លួនយ៉ាងល្អដោយសម្របខ្លួនទៅនឹងពេលវេលាជាមួយការផ្លាស់ប្តូរតាមសម័យកាល ហើយខណៈពេលដែល MG បានរក្សានូវតម្លៃនៃការរចនារថយន្ត, ដំណើរការម៉ាស៊ីន និងការបើកបរប្រកបដោយភាពរីករាយ។ ដូច្នេះហើយ ការប្រារព្ធខួបគម្រប់១០០ឆ្នាំនៃម៉ាកយីហោ MG នឹងប្រព្រឹត្តទៅក្នុងឆ្នាំ 2023-2024 ដែលជាការកត់សម្គាល់ពីរយៈពេល 100ឆ្នាំចាប់តាំងពីការបង្កើតយីហោរបស់ខ្លួន ហើយ MG ក៏ជារូបតំណាងមួយនៃវិស័យយានយន្តនៅក្នុងពិភពដែរ។ MG ទទួលបានភាពជោគជ័យខ្លាំងនៅតាមបណ្តាប៉ែកអឺរ៉ុប និងអាស៊ី ដែលត្រឹមតែប៉ុន្មានឆ្នាំចុងក្រោយនេះ MG បានក្លាយជាក្រុមហ៊ុនផលិតរថយន្តដ៏ធំនៅទូទាំងពិភពលោក ហើយក្នុងនោះក៏មានប្រទេសកម្ពុជាដែរ និងអរគុណចំពោះផលិតផលកម្រិតខ្ពស់ដែលមានគុណភាពល្អ ជាមួយនឹងជម្រើសដ៏អស្ចារ្យក្នុងជួរនៃរថយន្តដែលមានតម្លៃប្រកួតប្រជែងខ្លាំង ព្រមទាំងបានអនុញ្ញាតឱ្យម៉ាក MG ទទួលបានភាពរីកចម្រើនទាំងពីរលើទីផ្សារក្នុងស្រុក និងអន្តរជាតិ។

10

រយៈពេល100ឆ្នាំនៅលើពិភពលោក និង12ឆ្នាំនៅក្នុងប្រទេសកម្ពុជា, MG ទទួលបានភាពជោគជ័យខ្លាំងលើជួររថយន្តដែលមានតម្លៃសមរម្យជាងគេ ជាមួយនឹងគុណភាពល្អគួរឱ្យទុកចិត្ត, មានភាពទំនើប និងមានការធានារយៈពេលយូរ។ MG ក៏បានផ្លាស់ប្តូរគំនិតរបស់អ្នកប្រើប្រាស់ឱ្យប្តូរពីការប្រើរថយន្តជជុះទៅជារថយន្តថ្មី ព្រោះវាបានផ្តល់នូវជម្រើសដ៏ល្អសម្រាប់អ្នកទិញដែលធ្វើឱ្យ MG កាន់តែរីកចម្រើនយ៉ាងឆាប់រហ័សនៅប្រទេសកម្ពុជាជាមួយនឹងការបើកដំណើរការអគារតាំងបង្ហាញរថយន្តសរុបមាន 3សាខានាពេលបច្ចុប្បន្ននេះនៅក្នុងទីក្រុងភ្នំពេញ និងខេត្តសៀមរាប។ ចាប់តាំងពី MG មានវត្តមាននៅក្នុងប្រទេសកម្ពុជាមក, MG ក៏បានឆ្លើយតបទៅនឹងបញ្ហាដែលសង្គមបានជួបប្រទៈតាមរយៈសកម្មភាពល្អៗក្នុងការជួយគ្នាទៅវិញទៅមកដែលពិតជាល្អទាំងអាជីវកម្ម និងសង្គម ពួកគេបានចូលរួមក្នុងសកម្មភាពល្អៗជាច្រើនក្នុងសហគមន៍ដូចជា: ការបរិច្ចាគឈាម, ការជួយដល់ក្រុមគ្រួសារដែលរងគ្រោះដោយទឹកជំនន់, ការបរិច្ចាគថវិការជូនមន្ទីរពេទ្យគន្ធបុប្ផា, និងការបរិច្ចាគសម្ភារៈសិក្សាដល់កុមារក្រីក្រជាដើម។ សកម្មភាពទាំងនេះពិតជាទង្វើដ៏ល្អនិងជាគំរូទៅកាន់ក្រុមហ៊ុនផ្សេងៗទៀត ខណៈដែលពួកគេកំពុងមានឱកាសបើកអាជីវកម្មនៅក្នុងប្រទេសកម្ពុជាដោយសន្តិភាព។

3

លោក ពុំ សូរិយា, នាយកគ្រប់គ្រងក្រុមហ៊ុន MG Cambodia បានមានប្រសាសន៍ថា “យើងពិតជាអរគុណយ៉ាងជ្រាលជ្រៅដល់គ្រួសារ MG Cambodia របស់យើងដែលបានគាំទ្រនិងជួយសហគមន៍រថយន្តថ្មីដ៏រឹងមាំនេះ ព្រមទាំងបានពន្លឿនសំទុះនៃរថយន្ត MG ឱ្យកាន់តែល្បីនៅក្នុងប្រទេសកម្ពុជា។ ការប្រារព្ធខួបគម្រប់១០០ឆ្នាំនៃម៉ាកយីហោ MG គឺមិនត្រឹមតែជាឱកាសមួយដើម្បីរំលឹកដល់ប្រវត្តិដ៏ល្បីរបស់ម៉ាកយីហោនេះប៉ុណ្ណោះទេ ក៏ប៉ុន្តែនេះជាការថ្លែងអំណរគុណដល់អតិថិជនរបស់យើងផងដែរ និងជាការឆ្ពោះទៅកាន់អនាគតជាមួយ MG ដ៏មានសក្ដានុពលនៃការប្រកាសអំពីរថយន្តអគ្គិសនីដែលកំពុងនាំប្រជាជនកម្ពុជាឆ្ពោះទៅកាន់ការបើកបរដ៏ទាន់សម័យ, ភាពការច្នៃប្រឌិតខ្ពស់ និងគំនិតផ្តួចផ្តើមយ៉ាងមាននិរន្តរភាពនៅក្នុងវិស័យឧស្សាហកម្មរថយន្ត។ យើងប្តេជ្ញាថានឹងនាំយកនូវអ្វីដែលថ្មីៗទាន់សម័យកាលដូចជារថយន្តម៉ូដែលថ្មី ជាមួយនឹងការសាងសង់នូវមជ្ឈមណ្ឌលសេវាកម្មជួសជុលថ្មីដែលនឹងផ្តល់សេវាកម្មកាន់តែល្អប្រសើរ និងលឿនជាងមុន ដើម្បីបម្រើជូនក្រុមគ្រួសារ MG របស់យើងឱ្យកាន់តែទាន់ចិត្ត។”

4

ក្នុងឱកាសគម្រប់ខួប100ឆ្នាំនេះ, MG បានធ្វើការប្រារព្ធពិធីទូទាំងពិភពលោកជាមួយនឹងការផ្តល់នូវប្រម៉ូសិនពិសេស ឬព្រឹត្តិការណ៍នានាដែលនឹងធ្វើឡើងនៅទូទាំងប្រទេសទាំងអស់ដែលជាក្រុមហ៊ុនចែកចាយរថយន្ត MG ។ ផ្នែកមួយនៃការប្រារព្ធពិធីនេះ MG Cambodia ដែលជាក្រុមហ៊ុនចែកចាយផ្លូវការនៃរថយន្តអឹមជី បានផ្តល់នូវឱកាសដ៏ពិសេសមួយដល់ក្រុមហ៊ុននិងគ្រួសារMGដែលកំពុងប្រើប្រាស់ ក៏ដូចជាអ្នកគាំទ្ររបស់ពួកគេផងដែរ ដោយមានការផ្តល់នូវអត្ថប្រយោជន៏ជាច្រើន និងការបញ្ចុះតម្លៃដ៏ពិសេសលើម៉ូដែលនីមួយៗដូចជា: MG ZS តម្លៃ $28,xxx , MG GT: $30,xxx , MG 6: $2x,xxx , MG RX5 Reborn: $3x,xxx , MG HS: $3x,xxx និង MG RX8: $5x,xxx ជាមួយនឹងស្តុកមានចំនួនកំណត់។ បន្ថែមលើសពីនេះ MG ដែលមានគំនិតច្នៃប្រឌិតខ្ពស់មិនចេះជិនណាយ បានស្រមៃមើលពីអនាគតនៃការបើកបរដោយគ្មានសំលេងរំខាននិងធ្វើឱ្យពិភពលោកក្លាយជាពណ៌បៃតង នោះហើយជាមូលហេតុដែល MG ក៏បាននាំចូលនូវរថយន្តអគ្គិសនីពីរជម្រើសសម្រាប់ប្រជាជនកម្ពុជាគឺ MG Marvel R ដែលមានសមត្ថភាពអាចបើកបរបាន 402Km និងរយៈចម្ងាយបើកបររហូតដល់ 445Km សម្រាប់ម៉ូឌែល MG4។

2911812716513

Makara Chham

អត្ថបទសរុប៖ 48

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia