អភិវឌ្ឍន៍ជានិច្ច! បុរី ប៉េង ហួត បើកការដ្ឋានសាងសង់គម្រោងថ្មី២នៅតំបន់បឹងស្នោរ
Bunthoeun KoemJANUARY 30 20261.9 K views

នៅថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២៦ បុរី ប៉េង ហួត បានធ្វើពិធីបុកគ្រឹះបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់គម្រោងថ្មីចំនួន ២ គឺ គម្រោង ភូមិនិម្មិត និង គម្រោង ភូមិព្រែកអម្រឹត ដែលមានទីតាំងស្ថិតនៅ គឺតំបន់បឹងស្នោរ ខណ្ឌច្បារអំពៅ ដែលបច្ចុប្បន្នជាទីតាំងដ៏មានសក្ដានុពលខ្លាំងបំផុត១ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ។

 

622860791 1461111895611409 3459032456501445788 N

 

តាមការបញ្ជាក់ពីបុរី ប៉េង ហួត មកកាន់ Business Cambodia គម្រោង ភូមិនិម្មិត និងព្រែកអម្រឹត នេះ ជាគម្រោងដែលមានឈ្មោះខ្មែរទី៣ ហើយរបស់បុរី ប៉េង ហួតហើយ ហើយការបើកការដ្ឋានសាងសង់គម្រោងថ្មីនេះដែរ ដ៏ស្ថិតនៅក្នុងឱកាសគម្រោងខួប ២០ ឆ្នាំនៃការបង្កើតបុរី ប៉េង ហួតនេះផងដែរ។

 

សម្រាប់លោកអ្នកដែលចង់បានលំនៅឋាន នៅក្នុងគម្រោងថ្មីទាំង ២​ របស់បុរី ប៉េង ហួត នេះអាចធ្វើការសាកសួរព័ត៌មានបន្ថែមតាមរយៈលេខទូរស័ព្ទ៖ 016/017 59 6789 ឬហ្វេសប៊ុកផេក Borey Peng Huoth ឬមកកាន់ការិយាល័យលក់ផ្ទះរបស់បុរី ប៉េង ហួត ដែលស្ថិតនៅជិតលោកអ្នកបាន។

 

622950046 1461111852278080 4795576515983653619 N

 

សូមរំលឹកផងដែរថា កាលពីខែឧសភា ឆ្នាំ២០២៥ កន្លងទៅ ក្រុមហ៊ុន បុរី ប៉េង ហួត ក៏ទើបនឹងបើកដំណើរការគម្រោង ភូមិមរកត ដែលជាគម្រោងលំនៅឋានថ្មី មានទីតាំងស្ថិតនៅក្នុងតំបន់មហាវិថីសម្ដេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ)។ ខណៈគម្រោងនេះក្រុមហ៊ុនបានវិនិយោគទុនប្រមាណ ៣០០ លានដុល្លារ អភិវឌ្ឍន៍លើផ្ទៃដីសរុបប្រមាណ ១០០ ហិកតា​។ ក្នុងនោះសម្រាប់ដំណាក់កាលទី១ ដោយមានទំហំ ៣០ហិកតា និងមានលំនៅឋានជាង ​៥០០ខ្នង។ នេះសរបញ្ជាក់ឲ្យឃើញថា បុរី ប៉េង ហួត បានឈរជើងយ៉ាងរឹងមាំនៅក្នុងការអភិវឌ្ឍន៍នៅឋាននៅក្នុងប្រទេសកម្ពុជា៕

 

622859660 1461111832278082 6855829935170670856 N

622925788 1461111912278074 1725159362458988972 N

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia