បោះចោលលុយរាប់លាន$! Messi ប្រាប់មូលហេតុខ្លួនចេញពីទឹកដីអឺរ៉ុប ទៅចាប់ទ្រនំថ្មីនៅទឹកដីអាមេរិក
Toeuy HongJUNE 8 2023704 views

 កីឡាករ Lionel Messi ដែលត្រូវបានគេស្គាល់ថាជាកីឡាករបាល់ទាត់ដ៏មានប្រជាប្រិយភាពបំផុតលើពិភពលលោកទើបតែប្រកាសថាលោកនឹងចាកចេញពីក្លិបបារាំង Paris Saint-Germain ពោលគឺផ្ដាច់អាជីពបាល់ទាត់នៅលីគអឺរ៉ុបហើយឈោងចាប់លីគថ្មីMLSរបស់អាមេរិកដោយចូលរួមជាមួយក្លិប Inter Miami របស់អតីតកីឡាករសញ្ជាតិអង់គ្លេស David Beckham។

បើយោងតាមការចុះផ្សាយរបស់ South China Morning Post ដោយបានដកស្រង់សម្ដីពីកិច្ចសម្ពាសន៍ជាមួយ Sport Newspapers លោកMessi បាននិយាយថា” ខ្ញុំនឹងទៅចូលរួមជាមួយក្លិប Inter Miami”។ លោកបានបន្តទៀតថា” ការសម្រេចចិត្តនេះមិនទាន់ពេញលេញ១០០% នោះទេតែប៉ុន្ដែលោកគោរពនូវការសម្រេចចិត្តរបស់លោក”។

 កីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះបានបង្ហើបថាមូលហេតុដែលខ្លួនសម្រេចចិត្តចាក់ចេញពីលីគបាល់ទាត់នៅទឹកដីអឺរ៉ុបហើយចូលរួមនៅលីគបាល់ទាត់នៅអាមេរិកគឺដោយសារលោកចង់ទទួលបានបទពិសោធន៍ថ្មីក្នុងអាជីព​បាល់ទាត់នៅក្នុងបែបផែនថ្មី ជាពិសេសចង់រីករាយជាមួយនឹងជីវីតប្រចាំថ្ងៃនៅទីនោះ។

 តាមពិតទៅការសម្រេចចិត្តចាកចេញទៅនេះមិនមែនដោយសារក្លិប Inter Miami របស់អាមេរិកផ្ដល់តម្លៃខ្លួនលោកខ្ពស់នោះទេ។ ត្រង់នេះលោក Messi ក៏បានបញ្ជាក់ផងដែរប្រសិនបើលោកចាកចេញដោយសារផ្ដោតលើលុយជាធំនោះលោកនឹងចូលរួមនៅក្លិបអារ៉ាប់និងក្លិបផ្សេងៗបាត់ហើយព្រោះលោកនឹងទទួលបានតម្លៃខ្លួនរាប់លានដុល្លារឯណោះ។

 បើយោងតាម Reuters បានឲ្យដឹងថានៅរយៈពេលចុងក្រោយនេះកីឡាករ Messi ចង់ទៅចូលរួមជាមួយក្លិបណាដែលលោកមានឱកាសអាចក្លាយជាម្ចាស់ភាគហ៊ុនរបស់ក្លិបហើយការចូលរួមនៅក្លិប Inter Miami នៅទឹកដីអាមេរិកក៏អាចនឹងផ្ដល់ឱកាសសម្រាប់លោកខណៈលោក David Beckham ដែលជាម្ចាស់ក្លិបនេះផ្ទាល់បានស្វាគមន៍និងពេញចិត្តពេញថ្លើមជាមួយលោក Messi យ៉ាងខ្លាំង។

គួរបញ្ជក់ផងដែរក្រោយពីទទួលដំណឹងថា Messi សម្រេចចូលរួមនៅលីគ MLS អ្នកគាំទ្រនៃលីគMLS របស់អាមេរិករាប់លាននាក់ពិតជារំភើបនិងពិតជាចង់ឃើញវត្តមានរបស់លោកនៅក្នុងលីកMLSជាខ្លាំង៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia