សណ្ឋាគារលំដាប់អន្តរជាតិកម្រិតផ្កាយ៤ កម្ពស់ ៣៦ជាន់ បានបើកការដ្ឋានសាងសង់ជាផ្លូវការ ទន្ទឹមនិងអគារខុនដូ The Flora Suites ក្នុងតំបន់មាស បឹងកេងកង១
Bunthoeun KoemNOVEMBER 7 2024

ក្រុមហ៊ុន ឌឺផ្លរ៉ា (The Flora ) ដែលជាក្រុមហ៊ុន អភិវឌ្ឈន៍ក្នុងវិស័យអចលន ទ្រព្យដ៏ធំ បានចាប់ដៃគូ រួមគ្នា រវាង THE FLORA និង Accor Group បើកការដ្ឋានសាងសង់ សណ្ឋាគារ ខ្នាតអន្តរជាតិ កម្រិតផ្កាយ៤ មានកម្ពស់ ១៣០ ម៉ែត្រ ស្មើ ៣៦ ជាន់ និងមាន ២០០ បន្ទប់ ដែលមានឈ្មោះថា មឺខ្យូរ ហូថែល ភ្នំពេញ (MERCURE HOTEL PHNOM PENH) មានទីតាំង ស្ថិតនៅលើផ្លូវ លេខ៣៩២ កែងផ្លូវលេខ ៧១ ក្នុងសង្កាត់បឹងកេងកង១ ខណ្ឌ័ចំការមន រាជធានីភ្នំពេញ។

51

ពិធីបើកការដ្ឋាន បុកគ្រឹះសាងសង់ ជាផ្លូវការ សណ្ឋាគារអន្តរជាតិ MERCURE HOTEL PHNOM PENH នេះ ត្រូវបានធ្វើឡើង នាព្រឹកថ្ងៃព្រហស្បតិ៍  ទី០៧ ខែ វិច្ឆិកា ឆ្នាំ២០២៤ ដោយមានវត្តមានចូលរួម ពីសំណាក់ លោកឧកញ៉ា  លោក-លោកស្រី អ្នកនាងកញ្ញា ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ និងដៃគូពាណិជ្ជកម្មជាច្រើន។

53

លោកឧកញ៉ា  លឹម កុកឡុង ជាអគ្គនាយក នៃក្រុមហ៊ុន ឌឺ ផ្លរ៉ា(THE FLORA) បានបង្ហាញ ការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានភ្ញៀវ កិត្តិយសជាតិ-អន្តរជាតិទាំងអស់ ដែលបានចូលរួម ក្នុងពិធីបើកការដ្ឋាន បុកគ្រឹះសាងសង់ សណ្ឋាគារ អន្តរជាតិ មឺខ្យូរ ហូថែល ភ្នំពេញ ( MERCURE HOTEL PHNOM PENH) នាឱកាសនេះ។

បើតាម លោកឧកញ៉ា  លឹម កុកឡុង មានប្រសាសន៍ថា អគារសណ្ឋាគារ MERCURE HOTEL PHNOM PENH ដែលត្រូវបើកការដ្ឋានបុកគ្រឹះ សាងសង់នាពេលនេះ គឺសាងសង់ ទន្ទឹមគ្នា និង អគារខុនដូ ឌឺផ្លរ៉ាស្វីត (The Flora Suites ) ដែលមានកម្ពស់ ៣៦ ជាន់ មានទីតាំង នៅតំបន់ដ៍សក្តានុពលល្អបំផុត (ម្តុំផ្សារបឹងកេងកង) ក្បែរវិទ្យាល័យជាស៊ីម បឹងកេងកង ក្នុងភូមិសាស្ត្រ នៃសង្កាត់ បឹងកេងកង១ ខ័ណ្ឌចំកាមន។  មឺខ្យួរ ហូថែល (MERCURE HOTEL) ជាសណ្ឋាគារកម្រិតផ្កាយ៤មួយ ក្នុងចំណោម សណ្ឋាគារទាំង ៥៣០០ កន្លែង នៃ ៤៥ប្រេន  នៅក្នុង១១០ប្រទេស របស់ Accor Group។  សម្រាប់ MERCURE HOTEL PHNOM PENH មានជាង ២០០បន្ទប់ ដែលមានរួមបញ្ចូល នូវសាលសន្និសិទ្ធ ធំទូលាយ (MULTI- PURPOSE HALL) -ភោជនីយ៍ដ្ឋានដ៏ប្រណិត (OMAKASE/VIP PARTY ROOM) ,ហាងកាហ្វេ ក្លឹបហាត់ប្រាណ ស្ប៉ា សូណា បណ្ណាល័យ អាងហែល ទឹក សួនកុមារ ឧទ្យានបៃតង ចំណត រថយន្ត និងម៉ូតូដ៏ធំទូលាយ។

Photo 2024 11 07 11 03 27

លោកឧកញ៉ា  លឹម កុកឡុង ក៏បានបញ្ជាក់បន្ថែមផងដែរថា វត្តមាន THE MERCURE HOTEL PHNOM PENH គឺជាការចូលរួមចំណែក អភិវឌ្ឍជាតិ ផ្តល់ការងារ និងអភិវឌ្ឍ ធនធានមនុស្ស ដែលស្របជាមួយ យុទ្ធសាស្ត្រ បញ្ចកោណ របស់រាជរដ្ឋាភិបាល និតិកាលទី៧ ដែលដឹកនាំដោយ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។

សម្រាប់ លោកឧកញ៉ា  លឹម កុកឡុង អ្វីដែលជាចំណុចពិសេស សណ្ឋាគារ មឺខ្យួរហូថែល  (MERCURE HOTEL PHNOM PENH) និងខុនដូ ឌឺផ្លរ៉ាស្វីត (THE FLORA SUITES) គឺជាអគារ ពីរទន្ទឹមគ្នា ដែលមានកម្ពស់ ប្រដំប្រសងគ្នា ហើយបំពេញ អោយគ្នាទៅវិញទៅមក  នាពេលអនាគត។ បានន័យថា រាល់អតិថិជន ដែលស្នាក់នៅ ឬបំពេញការងារ នៅខុនដូ ឌឺផ្ល័រ៉ាស្វីត  ប្រសិនមានតម្រូវការ ផ្នែកបដិសណ្ឋារកិច្ច  ឬចង់បាន ម្ហូបអាហារ ភេសជ្ជៈ ឬសេវាកម្មផ្សេងៗទៀត គឺអាចទំនាក់ទំនង ឬកុម្មង់បាន ពីក្នុងសណ្ឋាគារ មឺខ្យួរភ្នំពេញនេះ  ជាមួយសេវ៉ាកម្ម លឿនរហ័សទាន់ចិត្ត និងទំនុកចិត្ត ដោយមិនបាច់ ចំណាយពេល ចេញក្រៅនោះឡើយ។

Photo 2024 11 07 11 04 04

អំពីក្រុមហ៊ុន THE FLORA ៖

-បានបោះទុន វិនិយោគ នៅក្នុងប្រទេសកម្ពុជា ជាង១០ឆ្នាំ មកហើយ។ ក្រុមហ៊ុននេះ មានបទពិសោធន៍ ការអភិវឌ្ឍ លើវិស័យអចលនទ្រព្យ ទទួលបានភាពជោគជ័យខ្លាំង ចំនួន ៣ គម្រោងរួចមកហើយ  ពិសេសគម្រោងបុរីដ៏ធំមួយ ដែលមានឈ្មោះថា ( បុរី ឌឹផ្លរ៉ា) ( THE FLORA) លាតសន្ធឹង នៅលើផ្ទៃដី ប្រមាណ ២០០ហិចតា មានទីតាំង ស្ថិតនៅ តាមបណ្តោយ ផ្លូវជាតិ លេខ៦អា ខណ្ឌជ្រោយចង្វារ។

-ជាមួយ បទពិសោធន៍ និងភាពជោគជ័យ ក្នុងវិស័យអចលនទ្រព្យ ជាច្រើនឆ្នាំ គួបផ្សំ និងកត្តាធនធាន  ក៏ដូចជាទំនុកចិត្ត និងភាពជឿជាក់ ពីសំណាក់អតិថិជន ពិសេសមើលឃើញ ពីសន្ទុះ នៃការងើបឡើងវិញ នៃវិស័យអចលនទ្រព្យ និងវិស័យបដិសណ្ឋារកិច្ច នៅក្នុងប្រទេសកម្ពុជា  ក្រុមហ៊ុន THE FLORA ក៏បានចាប់ដៃគូ ជាមួយ ACCOR Group ដើម្បីបើកដំណើរការ ការដ្ឋានបុកគ្រឹះសាង សង់ ជាផ្លូវការ សណ្ឋាគារអន្តរជាតិ MERCURE HOTEL PHNOM PENH កម្រិតផ្កាយ៤ មានកម្ពស់ ៣៦ជាន់ ក្នុងសង្កាត់បឹងកេងកង១ ខណ្ឌ័ចំការមន រាជធានីភ្នំពេញ នាពេលនេះ។

- ក្រៅពីមានបទពិសោធន៍ដ៏ជោគជ័យ នៅក្នុងអចលនទ្រព្យ និងបដិសណ្ឋារកិច្ច The Flora ក៏ជាតំណាងចែកចាយ រថយន្តBYD ផងដែរ ដែលមានចំនួន ២សាខា ក្នុងនោះសាខា ទី១ស្ថិត នៅលើមហាវិថីព្រះមុន្នីវង្ស និងសាខាទី២ នៅខ័ណ្ឌច្បារអំពៅ៕ 

56

50

Photo 2024 11 07 11 04 04 (2)

Photo 2024 11 07 11 03 27 (2)

Photo 2024 11 07 11 03 27 (3)

Photo 2024 11 07 11 06 28

Photo 2024 11 07 11 41 00

Photo 2024 11 07 11 40 59

Photo 2024 11 07 11 40 57

48

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia