ការចាប់ផ្តើមអាជីវកម្ម គឺជារឿងងាយស្រួល តែការធ្វើឲ្យអាជីវកម្មដំណើរការរលូន និងជោគជ័យទើបជា រឿងពិបាក ព្រោះវាទាមទារអ្នកឲ្យមានដើមទុនគ្រប់គ្រាន់ ក៏ដូចជាសមត្ថភាពគ្រប់គ្រាន់ក្នុងការគិត ការគ្រប់គ្រងពេលវេលា មានភាពអត់ធ្មត់ ឆ្លាតនិងអាចបត់បែនទៅតាមស្ថានភាព។ ហើយអ្នកក៏ត្រូវមានទំនួលខុសត្រូវច្រើនជាងមុនផងដែរទៅលើការងារមួយចំនួនដូចជា ការប្រកាសជ្រើសរើសបុគ្គលិក ការដឹកនាំក្រុម ចាត់ចែងការងារ ការរៀបចំគម្រោង ការសម្រេចចិត្ត ការគ្រប់គ្រងហិរញ្ញវត្ថុ និងការដោះស្រាយបញ្ហាជូនអតិថិជនជាដើម។
យ៉ាងណាមិញនៅក្នុងវិស័យជំនួញ ក្រៅពីដើមទុន អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ក៏បានបង្ហាញជំនាញចំនួន៣ ទៀតបន្ទាប់ពីដើមទុន ដែលោកអ្នកត្រូវតែមាន មុនសម្រេចចិត្តបើអាជីវកម្ម៖
១. ចំណូលចិត្ត
ត្រង់ចំណុចនេះអ្នកឧកញ៉ាបានលើកឡើងថា មុនចាប់ផ្ដើមអាជីវកម្មលោកអ្នកត្រូវ សួរខ្លួនឯងថា តើខ្លួនឯងមានចំណូលចិត្តនៅមុខរបរដែលត្រៀមចេញរកស៊ីដែលទេ? មែនទែនទៅភាពតានតឹងមានជាប់ជាមួយ ការចាប់ផ្តើមអាជីវកម្ម។ លោកអ្នកនឹងចំណាយពេលច្រើនថ្ងៃយប់ រៀបចំផែនការ ធ្វើការសម្រេចចិត្ត ការសួរសំនួរ ហើយពេលខ្លះ អ្នកអាចនឹងមានអារម្មណ៍ចង់បោះបង់ចោល។ រឿងមួយដែលអាចឲ្យអ្នកនៅបន្តគឺ ចំណង់ចំណូលចិត្ត។
ចំណង់ចំណូលចិត្តនៅក្នុងអាជីវកម្ម គឺដូចជាត្រា ដែលមិនអាចលុបបាន។ ក្នុងនាមជាម្ចាស់អាជីវកម្ម អ្នកត្រូវរកឲ្យឃើញការពិត នូវអ្វីដែលអ្នកងប់ងល់ ដូច្នេះបងប្អូនត្រូវតែសួរខ្លួនឯងថាចូលចិត្តរបរនេះទេ?
២.ចំណេះដឹង
បន្ទាប់ពីសួរពីចំណូលចិត្តរបស់ខ្លួនឯងហើយ សំណួរបន្ទាប់ដែលត្រូវសួរខ្លួនឯងគឺ តើលោកអ្នលមានចំណេះដឹងខាងនិង ប៉ុន្នានដែរ។ លោកអ្នកដែលស្រាវជ្រាវ ដែលសិក្សា ដែលអានសៀវភៅទាក់ទងនិងអាជីវកម្មនោះទេ? មែនទែនទៅចំណេះដឹងនៅក្នុងរបរនីមួយៗគឺសំខាន់ ណាស់ ព្រោះអាចឲ្យលោកអ្នកកាត់តែឆ្អិននៅក្នុងវិស័យនេះ មិនបារម្ភពេលមានបញ្ហា ទោះមានបញ្ហាក៏អាចដោះស្រាយបាន។
៣.ពិសោធ៍ឲ្យក្លាចទៅជាអ្នកជំនាញ
សួរពីចំណូលចិត្ត សួរពីចំណេះដឹង សំណួរបន្ទាបត្រូវសួរខ្លួនឯងថា ដែលមានពិសោធ៍ទាក់ទងនិងរបរនោះទេ ? ហើយដែលទៅរៀនដើម្បីដកស្រងបទពិសោធ៍ដែរទេ? ប្រសិនបើមានបទសោធ៍រួចហើយ លោកអ្នកត្រូវសួរខ្លួនឯងថាតើមានជំនាញ ផ្នែកនេះទេ? ហើយមានប៉ុន្មានឆ្នាំហើយ?
សរុបជារួម អ្នកឧកញ៉ាបានបញ្ជាក់ថា ប្រសិនបើលោកអ្នកមាន៣ ចំណុចនេះហើយ លោកអ្នកអាចរកស៊ីបានដោយរលួនដោយមិនបារម្ភខ្លាចជួបហានិភ័យនោះទេ៕