ស្ថានីយ​ប្រព្រឹត្តិកម្ម​ទឹកកខ្វក់តម្លៃ២០លាន$ ប្រើប្រាស់បច្ចេកវិទ្យាអ៊ីស្រាអែលនឹងបញ្ចប់ការសាងសង់១០០%នៅខែមិថុនា
Bunthoeun KoemAPRIL 30 2023191 views

ស្ថានីយប្រព្រឹត្ដិកម្មទឹកកខ្វក់ទី៣ នៅខេត្ដព្រះសីហនុ ដែលប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយរបស់ប្រទេសអ៊ីស្រាអែលនឹងត្រូវបញ្ចប់ការសាងសង់១០០%នៅខែមិថុនា ឆ្នាំ២០២៣ ខាងមុខ។ នេះបើយោងតាមការចុះផ្សាយពីហ្វេសប៊ុកផេកផ្លូវការរបស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ដ្រីនៅមុននេះបន្ដិច។

ក្នុងនោះដែរនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញពិនិត្យសមិទ្ធផល និងវឌ្ឍនភាពនៃការសាងសង់ស្ថានីប្រព្រឹត្ដិទឹកកក់ខ្វក់ខាងលើ ដែលមានទីតាំងស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

343947550 1018542315777988 1376126563336645014 N

តាមការបញ្ជាក់សានីយប្រព្រឹត្ដិទឹកកខ្វក់នេះបានប្រើប្រាស់បច្ចេកវិទ្យា Membrane Aerated Biofilm Reactor (MABR) ដែលជាបច្ចេកវិទ្យាចុងក្រោយរបស់ប្រទេសអ៊ីស្រាអែល ដែលអនុវត្តដោយក្រុមហ៊ុន Xwater Technology រយៈពេល ២២ខែ គ្រោងបញ្ចប់ការសាងសង់នៅខែមិថុនា ឆ្នាំ២០២៣ ខាងមុខ ខណៈគម្រោងនេះចំណាយទឹកប្រាក់អស់ប្រមាណ ២០លានដុល្លារ។

សូមជម្រាបផងដែរថា គម្រោងស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ នេះបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ ហើយការសាងសង់ឡើងក្នុងគោលបំណងដើម្បីបន្សុទ្ធទឹកកខ្វក់ ទឹកស្អុយ ឱ្យក្លាយជាទឹកដែលស្អាត ស្របតាមស្តង់ដារបរិស្ថាន មុននឹងបញ្ចេញចោលទៅក្នុងសមុទ្រ៕

អត្ថបទ៖ កឹម ប៊ុនធឿន

343922820 1601927193604627 6574373654118408272 N

344033685 905719994042838 543934746460912949 N

344078012 226404106661869 7325235837013013880 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia