បុរីមេគង្គលែន បើកការដ្ឋានសាងសង់ឧទ្យាថ្មីទំហំ ៥ ហិកតា និងគម្រោងផ្ទះថ្មី នៅបណ្ដោយផ្លូវជាតិ៦A
Bunthoeun KoemFEBRUARY 27 202611 views

នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ បុរី មេគង្គ លែន បានរៀបចំប្រារព្ធ «ពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ជាផ្លូវការនៃ ឧទ្យាន The Mekong Park ដែលមានផ្ទៃដីទំហំ ៥ ហិកតា និងសម្ពោធបុកគ្រឹះប្លុកគេហដ្ឋានថ្មី» ក្នុងគម្រោង «មេគង្គ ស៊ីធី» ដែលស្ថិតនៅក្នុងតំបន់ជ្រោយចង្វារ តាមបណ្ដោយផ្លូវជាតិ ៦A ។ ដោយកម្មវិធីនេះមានការអញ្ជើញចូលរួមក្រោមអធិបតីភាព អ្នកឧកញ៉ា ជាម ឃុនណាត ស្ថាបនិក និងអគ្គនាយក នៃ បុរី មេគង្គ លែន និងលោកជំទាវ ហេង ចិន្ដា ព្រមទាំងគណៈគ្រប់គ្រង បុរី មេគង្គ លែន និងភ្ញៀវកិត្តិយស។

 

644314666 923643820041506 6707478131059558027 N

 

បើតាមការបញ្ជាក់ពីក្រុមហ៊ុន មេគង្គ លែន ឧទ្យាន The Mekong Park ត្រូវបានបែងចែកជា ៩ តំបន់ធំៗដែលប្រាស្រ័យទាក់ទងគ្នាពីតំបន់មួយទៅតំបន់មួយដោយភាពស្និទ្ធិស្នាលរវាងធម្មជាតិ និងសកម្មភាពកំសាន្ដប្រចាំថ្ងៃ ដែលក្នុងនោះរួមមាន៖ តំបន់ទី1The Panorama Zone - ជាច្រកចូលនៃឧទ្យាន ទទួលស្វាគមន៍លោកអ្នកដោយទឹកធ្លាក់ដ៏សែនមនោរម្យ អមដោយរូបចម្លាក់បែបអ៊ឺរ៉ុប។ តំបន់ទី2Wind Zone - ជាតំបន់ខ្យល់ត្រជាក់ធម្មជាតិ សាយភាយក្លិនឧទ្យានគ្រប់ទិសទី។ តំបន់ទី3Adventure Zone - ជាពិភពផ្សងព្រេង។ តំបន់ទី4Lakeside Zone - ជាតំបន់ជាប់មាត់ទឹក មានភោជនីយដ្ឋានអណ្ដែតលើទឹក។ តំបន់ទី5The Prestige Clubhouse - សេតវិមានប្រណិតសម្រាប់សង្គមសម័យថ្មី។ តំបន់ទី6Green Zone - ជាតំបន់វាលស្មៅបៃតងក្រោមម្លប់ព្រៃប្រឹក្សា។ តំបន់ទី7Chilling Zone - ជាតំបន់ជិះទូកកំសាន្ដ។ តំបន់ទី8Joyful Zone - ជាតំបន់ប្រៀបបានដូចទៅនឹងរឿងនិទាន និង តំបន់ទី9The Lake zone - ជាតំបន់ចែករំលែកក្ដីស្រលាញ់រវាងអ្នកនិងសត្វចិញ្ចឹមជាទីស្រលាញ់។

 

ដោយឡែកការសម្ពោធបុកគ្រឹះប្លុកគេហដ្ឋានថ្មីវិញគឺមានប្រភេទវីឡាប្រណិតជាច្រើនប្រភេទ ដែលមានស្ថាបត្យកម្មរចនាបថម៉ូដក្លាស៊ីកបែបអឺរ៉ុប មានអាយុកាលយូរអង្វែង និងជាមរតកសម្រាប់កូនចៅតគ្រប់ជំនាន់ នៅក្នុងគម្រោង «មេគង្គ ស៊ីធី»។ សាកសមបំផុតសម្រាប់ការរស់នៅដែលផ្សាភ្ជាប់ជាមួយនឹងធម្មជាតិ។

 

គួរជម្រាបផងដែរថា គម្រោង មេគង្គ ស៊ីធី គឺជាគម្រោងសំនៅឋានដ៏ធំរបស់ក្រុមហ៊ុន មេគង្គ លែន ដែលលាតសន្ធឹងលើផ្ទៃដី ១០០ហិកតា មានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ ៦A ដែលជាផ្លូវចរន្តសេដ្ឋកិច្ចដ៏សំខាន់ និងមមាញឹក ហ៊ុមព័ទ្ធដោយពាណិជ្ជកម្មធំៗជាច្រើន ក្នុងតំបន់ជ្រោយចង្វារ។ សម្រាប់ព័ត៌មានលម្អិតទាក់ទងគម្រោងលំនៅឋានដ៏ធំនេះ សូមទាក់ទងទៅកាន់លេខទូរស័ព្ទ៖ 𝟎𝟔𝟏 𝟗𝟓𝟓 𝟗𝟗𝟗 ឬហ្វេសប៊ុកផេក Mekong Land

 

644355806 923643876708167 3816849563755653636 N

Photo 2025 10 04 14 38 28

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia