រដ្ឋបើកកិច្ចប្រជុំ ពិនិត្យសាងសង់គម្រោងស្ពានថ្មី តភ្ជាប់ទីក្រុងរណប ២ នេះ
Bunthoeun KoemJUNE 3 20261.7 K views

គម្រោងស្ពានឆ្លងកាត់ទន្លេមេគង្គ ដែលតភ្ជាប់ទីក្រុងរណបកោះនរាជាមួយនឹងទីក្រុងរណបមេគង្គឃី ត្រូវបានក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយនឹងក្រុមហ៊ុនវិនិយោគ លើកយកប្រជុំពិនិត្យ​ជាថ្មីម្ដងទៀត​។ 

 

711695629 1312533161057675 5336432233334820074 N

 

យោងតាមការចេញផ្សាយដោយក្រសួង កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើគម្រោងសិក្សា និងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ តភ្ជាប់ពីតំបន់អភិវឌ្ឍន៍ទីក្រុងរណបមេគង្គឃី ស្ថិតនៅភូមិសាស្ត្រក្រុងអរិយក្សត្រ ខេត្តកណ្ដាល ដោយមានការអញ្ជើញចូលពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង តំណាងក្រុមហ៊ុនធីភី ម៉ូរ៉ាល់ គ្រុប ឯ.ក និងក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា(OCIC) និងមន្ត្រីពាក់ព័ន្ធ។

 

623773466 1210885327889126 1888673120711111940 N

 

កិច្ចប្រជុំនេះមានគោលបំណងពិនិត្យ និងពិភាក្សា លើគម្រោងសិក្សា ការឌីហ្សាញប្លង់បច្ចេក​ទេស និងការងារពាក់ព័ន្ធ នៃគម្រោងស្ពានឆ្លងកាត់ទន្លេមេគង្គកោះនរា-មេគង្គឃី និងផ្លូវតភ្ជាប់ពីស្ពានកោះនរាទៅកាន់ផ្លូវជាតិលេខ១ផងដែរ។

 

គួររំលឹកផងដែរថា កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ក្នុងពិធីបើកការដ្ឋានសាងសង់ទីក្រុងមេគង្គឃី សម្ដេចធិបតី ហ៊ុន ម៉ាណែត  នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា​បានណែនាំឲ្យមានការសិក្សា និងសាងសង់ស្ពានតភ្ជាប់រវាងកោះនរា និងទីក្រុងរណបថ្មីនេះដើម្បីសម្រួលដល់ការធ្វើចរាចរ និងអភិវឌ្ឍន៍ដល់តំបន់ខាងកើតដងទន្លេមេគង្គ។

 

ក្នុងឱកាសនោះសម្ដេចក៏បានគូសបញ្ជាក់ថា ទៅថ្ងៃក្រោយមិនមែនមានតែការតភ្ជាប់ស្ពានមួយនេះទេ ប៉ុន្ដែគឺមានច្រើនតទៅមុខទៀត។ ជាក់ស្ដែងបច្ចុប្បន្នបានកំពុងសាងសង់ស្ពានមួយតភ្ជាប់ពីក្រវាត់ក្រុងទី៣ ទៅគម្រោងផ្លូវល្បឿនលឿន​ស្ថិតក្នុងតំបន់ល្វាឯម និងមួយទៀតគម្រោងតភ្ជាប់ស្ពានពីតំបន់ផ្សាររាត្រី មកកាន់តំបន់អរិយក្សត្រជាដើម៕

 

711602025 1312533341057657 3912317112532681050 N

623355745 1210885337889125 7343364364877535344 N

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia