អបអរ! លោកស្រី ចាន់ កែវនិមល ក្លាយជាទូតសុច្ឆន្ទៈរបស់ ក្រុមហ៊ុនម្សៅទឹកដោះគោ Megmilk Snow Brand Cambodia ផលិតផលរបស់ជប៉ុន ជាផ្លូវការហើយ

កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៦ នេះ ក្រុមហ៊ុនម្សៅទឹកដោះគោ Megmilk Snow Brand Cambodia បានប្រកាសនៅព័ត៌មានដ៏រំភើបមួយ គឺការចុះកិច្ចព្រមព្រៀងទូតសុឆន្ទៈរវាងក្រុមហ៊ុននិងលោកស្រី ចាន់ កែវនិមល ពោលចាប់ពីថ្ងៃនេះតទៅលោកស្រី ចាន់ កែវនិមល ដែលជាពិការនីដ៏លេចធ្លោមួយនៅប្រទេសកម្ពុជានឹងក្លាយជាទូតសុឆន្ទៈរបស់ទឹកម្សៅទឹកដោះគោ Megmilk Snow Brand Cambodia ដែលជាផលិតផលរបស់ជប៉ុន ជាផ្លូវការហើយ។

 767363765 122279378318174302 1819860885787512967 N

ថ្លែងក្នុងពិធីចុះកិច្ចព្រមព្រៀងទូតសុឆន្ទៈ លោកស្រី ចាន់ កែវនិមល បានមានប្រសាសន៍ថា ក្នុងនាមជាអ្នកម្តាយមួយរូប និងជាអ្នកដែលតែងតែយកចិត្តទុកដាក់ខ្ពស់លើសុខភាពនិងការលូតលាស់របស់ក្រុមគ្រួសារ ខ្ញុំតែងតែសម្រិតសម្រាំងជ្រើសរើសនូវផលិតផលដែលមានគុណភាព និងសុវត្ថិភាពបំផុតសម្រាប់កូនហើយហើយផលិតផលម្សៅទឹកដោះគោ Megmilk Snow Brand ដែលជាម៉ាកសញ្ញាដ៏ល្បីល្បាញ និងទទួលស្គាល់គុណភាពកម្រិតស្តង់ដារពីប្រទេសជប៉ុននេះ គឺជាជម្រើសដ៏ទំនុកចិត្តសម្រាប់គ្រួសារខ្ញុំកន្លងមក។

 768310557 122279375780174302 3665753715405344450 N

លោកស្រី​ ចាន់ កែវនិមល បាននិយាយបន្តទៀតថា ការទទួលតួនាទីជាទូតសុឆន្ទៈឲ្យម្សៅទឹកដោះគោ Megmilk Snow Brand Cambodia នាពេលនេះ មិនត្រឹមតែជាកិត្តិយសផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែគឺជាបេសកកម្មដ៏មានន័យមួយក្នុងការរួមចំណែកចែករំលែកនូវជម្រើសដ៏ល្អសម្រាប់សុខភាព អាហាររូបត្ថម្ភ និងការលូតលាស់ដ៏រឹងមាំរបស់កុមារ ក៏ដូចជាក្រុមគ្រួសារកម្ពុជាទាំងមូល។ លោកស្រីក៏បាន ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ និងក្រុមហ៊ុន Megmilk Snow Brand Cambodia ដែលបានផ្តល់ទំនុកចិត្តយ៉ាងធំធេងមកលើរូបលោកស្រី។

 769403705 122279378378174302 1480950953566373848 N

លោកស្រី​ ចាន់ កែវនិមល ក៏បានប្តេជ្ញាចិត្តថានឹងខិតខំបំពេញតួនាទីជាទូតសុឆន្ទៈនេះឲ្យបានល្អបំផុត ដើម្បីនាំយកនូវព័ត៌មាន និងគុណតម្លៃដ៏ល្អឥតខ្ចោះនៃផលិតផលជប៉ុនមួយនេះ ទៅកាន់អតិថិជន និងអាណាព្យាបាលទាំងអស់នៅក្នុងប្រទេសកម្ពុជា។

772818244 122279377232174302 35552413806380861 N

បើនិយាយអំពីម្សៅទឹកដោះគោ Megmilk Snow Brand គឺជាផលិតផលអាហារូបត្ថម្ភសម្រាប់កុមារ ដោយផ្តោតលើរូបមន្តសំខាន់ៗដូចជា៖

.  Sialic Acid: ពង្រឹងប្រព័ន្ធភាពកុមារអោយកាន់តែរឹងមាំ ការពារការឆ្លងមេរោគផ្សេងៗ

. 5 Nucleotides: ជម្រុញប្រព័ន្ធការពាររាងកាយ និងប្រព័ន្ធភាពសាំអោយកាន់តែរឹងមាំ

. GOS សម្រួលប្រព័ន្ធរំលាយអាហារបានល្អ និងជម្រុញការលូតលាស់បាក់តេរីល្អក្នុងពោះវៀន

 748311645 122276205710174302 2629518049163714547 N

លើសពីនេះទៅទៀត ទឹកដោះគោ Megmilk Snow Brand គឺល្អខ្លាំងមែនទែនសម្រាប់ពង្រឹងប្រព័ន្ធភាពសាំ និងភាពឆ្លាតវៃរបស់កុមារព្រោះជាផលិតផលសុទ្ធ ១០០% របស់ប្រទេសជប៉ុន។ ទឹកដោះគោម្សៅ Megmilk Snow Brand សម្បូរទៅដោយ កាល់ស្យូម និងជាតិដែកមានអត្ថប្រយោជន៍ដូចជា៖

 

  • ជួយដល់ការលូតលាស់ឆ្អឹង
  • ជួយឱ្យរាងកាយកាន់តែមាំមួន
  • ប្រព័ន្ធការពាររាងកាយរឹងមាំ កូនៗមានប្រាជ្ញាឆ្លាតវៃ
  • ជួយបង្កើតគ្រាប់ឈាមក្រហម 
  • ជួយឱ្យកុមារមានការផ្ដោតអារម្មណ៍បានល្អ
  • កាត់បន្ថយភាពអស់កម្លាំង
  • ជួយទ្រទ្រង់ការលូតលាស់។
  • ប្រព័ន្ធការពាររាងកាយរឹងមាំ កូនៗមានប្រាជ្ញាឆ្លាតវៃ

755350904 122277341096174302 7933845563510989018 N

គួរជម្រាបថា ក្រុមហ៊ុន វីអរ4ឃែរ បានបង្កើតឡើងនៅឆ្នាំ២០១៨ ដែលជាក្រុមហ៊ុននាំចូល ចែកចាយផលិតផលសម្រាប់កុមារផ្តោតសំខាន់លើផលិតផលដែលមានគុណភាពមកកាន់ទីផ្សារប្រទេសកម្ពុជា។ នៅក្នុងឆ្នាំ២០១៨ វីអរ4ឃែរ បានចាប់ផ្តើមជាមួយនឹងផលិតផលសាប៊ូដុះខ្លួន កក់សក់សម្រាប់កុមារនិងបន្តបន្ទាប់មកមានផលិតផលសម្រាប់កុមារជាច្រើនផ្សេងទៀតផងដែរ។ ថ្មីៗនេះ ក្រុមហ៊ុន វីអរ4ឃែរ បាននាំចូលនិងចែកចាយផ្តាច់មុខនូវផលិតផលអាហារូបត្ថម្ភសម្រាប់កុមារ ទឹកដោះគោម្សៅ Megmilk Snow Brand ដែលជាផលិតផលសុទ្ធ ១០០% ពីប្រទេសជប៉ុន៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia