ភ្នំពេញ៖ កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ កន្លងទៅ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល បានរៀបចំកម្មវិធីចាប់ឆ្នោតសំណាងលើកទី៣ នៃប្រូម៉ូសិន “មេហ្គាសន្សំទ្រព្យ” ជូនទៅកាន់អតិថិជនដែលបានផ្សងសំណាងតាមរយៈសន្លឹកឆ្នោតដែលទទួលបានពីការចំណាយលើការទិញទំនិញនៅក្នុងផ្សារទំនើបរបស់ខ្លួន។
សម្រាប់រង្វាន់នៃការចាប់ឆ្នោតលើកទី៣ នេះមានដូចជា៖ ទូរស័ព្ទ Samsung Galaxy 5G ចំនួន ៣ រង្វាន់, Samsung Tablet A9+ ចំនួន ៣ រង្វាន់, ទូរទស្សន៍ម៉ាក LG Smart TV ចំនួន ៥ រង្វាន់, ទូរទឹកកក ចំនួន ២ រង្វាន់, ម៉ាស៊ីនបោកសម្លៀកបំពាក់ ចំនួន ១ រង្វាន់, ម៉ាស៊ីនចម្អិន និងកម្ដៅម៉ាក Panasonic Microwave Oven 25L ចំនួន ៣ រង្វាន់, ម៉ាស៊ីនបំពង់ខ្យល់ Aconatic Air Fryer ចំនួន ៥ រង្វាន់, ឆ្នាំងដាំបាយអគ្គិសនីម៉ាក Panasonic Rice Cooker ចំនួន ៥ រង្វាន់, ម៉ាស៊ីនទឹកក្រឡុកម៉ាក Panasonic Blender ចំនួន ៥ រង្វាន់, ប័ណ្ណជិះ Go-Kart Voucher ចំនួន ២០ រង្វាន់, ប័ណ្ណ Supermarket Voucher តម្លៃ ១០ ដុល្លារ ចំនួន ៣០ រង្វាន់, ប័ណ្ណភាពយន្ត Movie Card ចំនួន ២០ រង្វាន់ និងរង្វាន់ធំចុងក្រោយរថយន្ដ AIQAR ស៊េរី EQ1 ចំនួន ១ រង្វាន់។
ក្នុងនោះដែរ សូមអបអរសាទរទៅកាន់អតិថិជនឈ្មោះ នី ស្រីនីត ដែលជាអ្នកមានសំណាងឈ្នះរង្វាន់ធំរថយន្ដ AIQAR ស៊េរី EQ1 ដ៏ថ្មីសន្លាងពីកម្មវិធីប្រម៉ូសិនដ៏ពិសេសនេះ។ ហើយក៏សូមអបអរសាទរដល់អតិថិជនជាង ១០០ រូបផ្សេងទៀត ដែលបានឈ្នះរង្វាន់ជាច្រើនដូចបានជម្រាបជូនខាងលើ។ ចំពោះការប្រគល់រង្វាន់នឹងធ្វើឡើងនឹងត្រូវធ្វើឡើងនៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២ នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ផ្ទាល់តែម្ដង។
យ៉ាងណាសម្រាប់អ្នកមិនទាន់បានឈ្នះរង្វាន់ សូមកុំទាន់អស់សង្ឃឹម ខណៈផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល នឹងរៀបចំកម្មវិធីចាប់ឆ្នោតសំណាងនៃប្រូម៉ូសិន “មេហ្គាសន្សំទ្រព្យ” នេះជាថ្មីម្ដងទៀតនៅក្នុងអំឡុងខែធ្នូ ឆ្នាំ២០២៥ ខាងមុខផងដែរ។
ដើម្បីទទួលបានសន្លឹកឆ្នោតនៅក្នុងការចាប់រង្វាន់នេះ គ្រាន់តែលោកអ្នកចំណាយចាប់ពី ១៥ ដុល្លារ ឡើងទៅនៅក្នុងមួយវិក័យបត្រ នៅក្នុងផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល លោកអ្នកអាចយកវិក័យបត្រនោះមកប្តូរយកសន្លឹកឆ្នោតសំណាងបានមួយភ្លាមៗ។ ដូច្នេះចំណាយកាន់តែច្រើន លោកអ្នកនឹងមានឱកាសឈ្នះរង្វាន់កាន់តែច្រើនដូចគ្នា កាន់តែចំណាយ កាន់តែចំណេញ៕