ស៊ីម៉ងត៍អូដ្ឋ ក្បឿង និងទុយោ ជីប ម៉ុង ជួបជុំដេប៉ូចែកចាយយ៉ាងកក្រើកនៅខេត្តកំពង់ឆ្នាំង

កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ កន្លងទៅនេះ ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន បានធ្វើការជួបជុំដៃគូអាជីវកម្មដែលជាដេប៉ូចែកចាយនៅខេត្តកំពង់ឆ្នាំង ដើម្បីថ្លែងអំណរគុណដល់កិច្ចសហការយ៉ាងស្អិតរមួតនិងពង្រឹងសម្ព័ន្ធភាពឱ្យកាន់តែប្រសើរ។

 

នៅក្នុងកម្មវិធីជួបជុំនេះដែរ ក៏មានការចូលរួមពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ជាពិសេសគឺលោក ឧកញ៉ា លាង ពៅ ដែលជាប្រធានក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន និងលោកជំទាវ គឹម ចាន់ថា ដែលជាអគ្គនាយិកាក្រុមហ៊ុន ជីប ម៉ុង អ៊ីនដាស្រ្ទីស៍។ ហើយចំពោះ កម្មវិធីនេះដែលគឺបានប្រព្រឹត្តទៅអមជាមួយរបាំជូនពរ ភ្លេងឆៃយ៉ាំ​ ដែលបានញ៉ាំងកម្មវិធីកាន់តែរំភើប និង សប្បាយរីករាយផងដែរ។

១២

១៤

ជាមួយគ្នានេះដែរ​ វត្តមានក្បឿង​ និងទុយោ​ ជីប​ ម៉ុង​ ក៏បានតាំងបង្ហាញដើម្បីពន្យល់អំពីគុណភាពផលិតផលដែលត្រូវបានផលិតឡេីងពីបច្ចេកវិទ្យាអ៊ីតាលី​ ស្របតាមស្តង់ដារអន្តរជាតិ​ ISO 9001:2015 និងមានក្បឿងគ្រប់ប្រភេទពណ៌​ ក៏ដូចជាទុយោ​គ្រប់ខ្នាត​ គ្រប់កម្រិត​ ដែលអាចបំពេញបានគ្រប់តម្រូវការ​ ប្រកបដោយទំនុកចិត្តខ្ពស់។​

10

លើសពីនេះទៅទៀត ក្រមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន ធ្លាប់បានវិនិយោគទឹកប្រាក់ប្រមាណជាង ២៦២លានដុល្លារអាមេរិក ដើម្បីបង្កើតរោងចក្រផលិតស៊ីម៉ងត៍ខ្នាតយក្សនេះ កាលពីចុងឆ្នាំ២០១៥ ក្នុងខេត្តកំពត។ ហើយរោងចក្រដែលវិនិយោគឡើងដោយកូនខ្មែរមួយនេះ បាននឹងកំពុងប្រើប្រាស់ម៉ាស៊ីនបំពាក់នូវបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់ រួមទាំងការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកមានគុណភាពខ្ពស់ ជាពិសេសគិតគូរខ្លាំងបំផុតដល់ផលប៉ះពាល់បរិស្ថាន ដើម្បីធានាឱ្យបាននូវផលិតផលស៊ីម៉ងត៍ស្តង់ដារលំដាប់ពិភពលោក គុណភាពរឹងមាំ ជាប់ធន់ ជាអមតៈ។

11

គួររំលឹកថា ក្រុមហ៊ុន​ ជីប​ ម៉ុង​ អ៊ីនដាស្ទ្រីស៍​ បានបង្កើតរោងចក្រផលិតក្បឿង​ និងទុយោ​ ជីប​ ម៉ុង​ ដោយខ្លួនឯងផ្ទាល់នៅរាជធានីភ្នំពេញ​ ដោយបានប្រើប្រាស់បច្ចេកទំនើបចុងក្រោយ​បង្អស់ ដើម្បីបានផលិតផលគុណភាពល្អបំផុត​ សម្រាប់ផ្គត់ផ្គង់ទូទាំងប្រទេសផងដែរ៕

១៥១៦១៧

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia