កាលពីថ្ងៃទី៣១ ខែ មីនា ឆ្នាំ២០២៤ នៅ នៅសណ្ឋាគារ SUN & MOON Urban រាជធានីភ្នំពេញ មន្ទីរពេទ្យមហារីកបាងកក វ៉ាត់ថាណូសុត ដែលជាមន្ទីរពេទ្យឯកជន ដំបូងគេរបស់ប្រទេសថៃ មានឯកទេសផ្នែកថែទាំជំងឺមហារីក បានសហការជាមួយ MedCREATE Co., Ltd ដែលជាការិយាល័យតំណាងមន្ទីរពេទ្យអន្តរជាតិនៅកម្ពុជាក៏ដូចជាដៃគូរពាណិជ្ជកម្ម បានរៀបចំសន្និសីទសារព័ត៌មានស្តីពី "ការថែទាំជំងឺមហារីកកម្រិតខ្ពស់ - ការផ្លាស់ប្តូរជីវិតរបស់អ្នកឆ្ពោះទៅមុខជាមួយនឹងអ្នកជំនាញរបស់យើង” ខណៈព្រឹត្តិការណ៍នេះគឺជាវេទិកាជាឱកាសពិសេសនៃការពិភាក្សារវាងពលរដ្ឋកម្ពុជានិងវេជ្ជបណ្ឌិតមកពីថៃជំនាញៗ ជាមួយការពិគ្រោះជំងឺដោយឥតគិតថ្លៃ។
ថ្លែងនៅក្នុងព្រឹត្តិការណ៍នេះ លោកដុកទ័រ Dr.Thiravud Khuhaprema ដែលជានាយកមន្ទីរពេទ្យនៃ មន្ទីរពេទ្យមហារីកបាងកក វ៉ាត់ថាណូសុត បានមានប្រសាសន៍ថា ផ្អែកលើស្ថិតិមួយវិភាគកាលពីឆ្នាំ(២០២២) ដែលបានបង្ហាញដោយ WHO មហារីកថ្លើម សួត និងសុដន់ គឺជាជំងឺបានកើតឡើងទាំងបុរស និងស្រី្តចំពោះប្រជាជនកម្ពុជា។
ក្រៅពីមហារីកទាំងនេះ មហារីកពោះវៀនធំក៏ជាប់ចំណាត់ថ្នាក់កំពូលក្នុងចំំណោមជំងឺមហារីកទូទៅចំនួន 5 ដែលមានផលប៉ះពាល់ដល់ប្រជាជនទូទៅទាំង២ភេទ។ បច្ចុប្បន្ននេះ ភាពជឿនលឿនផ្នែកវេជ្ជសាស្ត្រផ្នែកមហារីកបានបង្កើនល្បឿននៃការផ្លាស់ប្តូរ ដោយអាចផ្តល់នូវឱកាសនៃការព្យាបាលកាន់តែជោគជ័យ តាមរយៈគ្រប់វិធីព្យាបាល រាប់ចាប់ពីការវះកាត់ ការព្យាបាលដោយវិទ្យុសកម្ម ការព្យាបាលដោយប្រើគីមី រហូតដល់ជម្រើសប្រកបដោយភាពច្នៃប្រឌិត ឧ៖ ការព្យាបាលដោយគោលដៅ និងការព្យាបាលដោយភាពស៊ាំ។ ហើយទីតាំងសំរាប់ការព្យាបាលមាននៅទីស្នាក់ការកណ្តាលមន្ទីរពេទ្យបាងកក មន្ទីរពេទ្យមហារីកបាងកក វ៉ាត់ថាណូសុត គឺជាមន្ទីរពេទ្យផ្នែកជំងឺមហារីកឯកជនដំបូងគេក្នុងប្រទេសថៃដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2007។
មន្ទីរពេទ្យមហារីកបាងកក វ៉ាត់ថាណូសុត មិនត្រឹមតែបម្រើអោយអ្នកជំងឺក្នុងស្រុកទេ អ្នកជំងឺអន្តរជាតិភាគច្រើនរួមមាន អ្នកជំងឺកម្ពុជា មីយ៉ាន់ម៉ា ជប៉ុន អារ៉ាប់ និងបង់ក្លាដែស ក៏ដូចជាជនជាតិភាគខាងលិច ឧ. សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអាល្លឺម៉ង់។ ជាពិសេសសម្រាប់អ្នកជំងឺកម្ពុជា មន្ទីរពេទ្យក៏មានផ្តល់ជូននូវសេវាអ្នកជំងឺ 360ដឺក្រេ រួមទាំងអ្នកបកប្រែជនជាតិដើម អ្នកសម្របសម្រួលក្នុងករណី គិលានុបដ្ឋាយិកាកម្ពុជា និងបញ្ជរសេវាវេជ្ជសាស្រ្ដកម្ពុជា ដើម្បីជួយសម្រួលគ្រប់ជំហាននៃការរៀបចំផ្នែកវេជ្ជសាស្ត្រ និងមិនមែនវេជ្ជសាស្ត្រ។
ក្នុងនោះអ្នកជំងឺនឹងទទួលបានសេវារួមបញ្ចូល ដោយរាប់ចាប់ពីការពិនិត្យ និងបង្ការ ការធ្វើរោគវិនិច្ឆ័យអោយបានត្រឹមត្រូវដោយប្រើបច្ចេកវិជ្ជាទំនើបបំផុត រហូតដល់ការព្យាបាលប្រកបដោយប្រសិទ្ធភាព ជាមួយនឹងការជាសះស្បើយពេញលេញ ទាំងផ្នែករាងកាយ និងអារម្មណ៍ត្រូវបានយកមកពិចារណា។
លើសពីនេះ ដោយសារតែភាពជឿនលឿននៃ "វេជ្ជសាស្ត្រភាពជាក់លាក់" អ្នកជំងឺអាចធានាបានថាការព្យាបាលរបស់ពួកគាត់នឹងទទួលបានលក្ខណៈផ្ទាល់ខ្លួន ដោយផ្អែកលើទម្រង់ហ្សែនតែមួយគត់របស់ពួកគេដោយប្រើ "ដំណាក់កាល បន្តបន្ទាប់គ្នាពី១ជំហានទៅ១ជំហាន - វិធីសាស្រ្តហ្សែនចុងក្រោយបំផុតនៅក្នុងជំងឺមហារីក។
លោកវេជ្ជបណ្ឌិត Wutthi Sumetchotimaytha -ដែលគ្រូពេទ្យខាងផ្នែកវះកាត់ជំងឺមហារីក នៅមន្ទីរពេទ្យមហារីកបាងកក វ៉ាត់ថាណូសុត បានចង្អុលបង្ហាញថា ទោះបីជាជំងឺមហារីកពោះវៀនធំត្រូវបានរកឃើញជាញឹកញាប់ចំពោះមនុស្សដែលមានអាយុលើសពី 50 ឆ្នាំក៏ដោយ ក៏និន្នាការនៃជំងឺមហារីកពោះវៀនធំដែលត្រូវបានធ្វើរោគវិនិច្ឆ័យនៅវ័យក្មេងមានការកើនឡើង ដោយសារកត្តាទាក់ទងនឹងរបៀបរស់នៅ។
ក្រៅពីមនុស្សចាស់ អ្នកដែលមានហានិភ័យនៃជំងឺមហារីកពោះវៀនធំ គឺជាអ្នកដែលមានប្រវត្តិផ្ទាល់ខ្លួននៃដុំពកពោះវៀនធំ ជំងឺរលាកពោះវៀន និងប្រវត្តិគ្រួសារនៃជំងឺមហារីកពោះវៀន ព្រមទាំងអ្នកដែលមានទម្លាប់មិនល្អ ឧ. ផឹកស្រា ធាត់ និងជក់បារី។
ទោះបីជាការពិតដែលថាជំងឺមហារីកពោះវៀនធំជារឿយៗមិនមានរោគសញ្ញានៅដំណាក់កាលដំបូងក៏ដោយ សញ្ញាព្រមានទូទៅរួមមានការមិនស្រួលក្នុងពោះ ការហូរឈាមតាមរន្ធគូថ និងការផ្លាស់ប្តូរទម្លាប់ពោះវៀន ឧ. ឈាមក្នុងលាមក និងភាពមិនប្រក្រតីរបស់លាមកឬទល់លាមកជាដើម។
បន្ថែមពីនេះលោកស្រីវេជ្ជបណ្ឌិត Piyada Sitthideatphaiboon - ជាគ្រូពេទ្យឯកទេសខាងជំងឺមហារីក នៅមន្ទីរពេទ្យមហារីកបាងកក វ៉ាត់ថាណូសុត បានលើកឡើងថា យោងតាមអង្គការសុខភាពពិភពលោក WHO ជំងឺមហារីកសួតរហូតមកដល់ពេលនេះ គឺជាមូលហេតុនាំមុខគេនៃការស្លាប់ដោយសារជំងឺមហារីកនៅទូទាំងពិភពលោក។ ដោយឡែកនៅក្នុងប្រទេសកម្ពុជា ក្រៅពីមហារីកថ្លើម និងសុដន់ មហារីកសួត គឺជាមហារីកដែលកើតមានញឹកញាប់បំផុតក្នុងចំណោមប្រជាជនកម្ពុជា។
ជំងឺមហារីកសួតអាចបែងចែកជា 4 ដំណាក់កាល ដែលដំណាក់កាលទី 1 គឺនៅពេលដែលមហារីកត្រូវបានកំណត់ចំពោះសួត ចំណែកដំណាក់កាលទី 4 ត្រូវបានកំណត់នៅពេលដែលមហារីកសួតបានរាលដាលដល់ផ្នែកផ្សេងទៀតនៃរាងកាយ។
ជាការពិតណាស់ទោះជាយ៉ាងណាក៏ដោយ ភាពជឿនលឿនផ្នែកវេជ្ជសាស្រ្ដ និងបច្ចេកវិជ្ជាក្នុងការថែទាំមហារីកកំពុងពន្លឿនការប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក ធ្វើឱ្យអ្នកជំងឺមហារីកអាចផ្លាស់ប្តូរជីវិតរបស់ពួកគេបន្តដំណើរទៅមុខជាមួយនឹងឱកាសនៃក្តីសង្ឃឹមកាន់តែច្រើនក្នុងការព្យាបាលជោគជ័យ និងធ្វើអោយជីវិតកាន់តែប្រសើរឡើង៕