ដើម្បីឆ្លើយតបទៅនឹងតម្រូវការ ក៏ដូចជាផ្ដល់ជូននូវបទពិសោធន៍នៃការរស់នៅថ្មីជូនអតិថិជន គម្រោងលំនៅឋាន មានជ័យ រ៉េស៊ីដិនស៍ (Mean Chey Residences) បានសម្ពោធផ្ទះគំរូថ្មីចំនួន ៣ ប្រភេទរួមមាន៖ វីឡាឃ្វីន (Queen Villa) វីឡាព្រីន (Prince Villa) និង វីឡាព្រីនសេស (Princess Villa)។ ដោយកម្មវិធីសម្ពោធនេះរៀបចំឡើងរយៈពេល ៤ ថ្ងៃ ពីថ្ងៃទី២៩ ខែសីហា រហូតដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤ ចាប់ពីវេលាម៉ោង ៩ព្រឹក រហូតដល់ម៉ោង ៦ល្ងាច។ ចំពោះចំណុចពិសេសនៃផ្ទះគំរូទាំង ៣ ប្រភេទនេះ រួមមាន៖
១. វីឡាឃ្វីន៖ សម្រាប់វីឡាមួយនេះ មានទំហំដី 18m x 24m ខណៈសាច់ផ្ទះមានទំហំ 13.5m x 17.35m។ ក្នុងនោះមានបន្ទប់គេង ៦ បន្ទប់ទឹក ៨ កន្លែងទទួលភ្ញៀវ ១ ហ្វ័រយ័រ ១ បន្ទប់ជួបជុំគ្រួសារ ឬបន្ទប់កម្សាន្ដ ១ បន្ទប់សិក្សា ឬបន្ទប់ធ្វើការ ១ ខតយ៉ាតចំនួន ១ ផ្ទះបាយ ២ បន្ទប់ស្ដុកសម្ភារ ២ បន្ទប់បុគ្គលិក ១ កន្លែងបោកខោអាវ ១ និងចំណតរថយន្ដ ៣។
២. វីឡាព្រីន៖ សម្រាប់វីឡាព្រីន គឺមានទំហំដី 9m x 17.5m ខណៈសាច់ផ្ទះមានទំហំ 13m x 24m។ ហើយក្នុងនោះមានបន្ទប់គេង ៥ បន្ទប់ទឹក ៧ កន្លែងទទួលភ្ញៀវ ១ ហ្វ័រឃ័រ ១ បន្ទប់ជួបជុំគ្រួសារ ឬបន្ទប់កម្សាន្ដ ១ បន្ទប់សិក្សា ឬបន្ទប់ធ្វើការ ១ ខតយ៉ាត ១ ផ្ទះបាយ ២ បន្ទប់ស្ដុកសម្ភារ ១ កន្លែងបោកគក់ ១ បន្ទប់បុគ្គលិក ១ និងចំណតរថយន្ដ ២។
៣. វីឡាព្រីនសេស៖ ចំពោះវីឡានេះ គឺមានទំហំដី 8m x 24m ខណៈសាច់ផ្ទះមានទំហំ 6m x 14.5m។ ក្នុងនោះមានបន្ទប់គេង ៤ បន្ទប់ទឹក ៥ កន្លែងទទួលភ្ញៀវ ១ ហ្វ័រយ័រ ១ បន្ទប់ជួបជុំគ្រួសារ ឬបន្ទប់កម្សាន្ដ ១ បន្ទប់សិក្សា ឬបន្ទប់ធ្វើការ ១ ផ្ទះបាយ ១ បន្ទប់ស្ដុកសម្ភារ ១ និងចំណតរថយន្ដ២។
ហើយអ្វីដែលពិសេសនៅក្នុងឱកាសនៃការបើកសម្ពោធផ្ទះគំរូថ្មីទាំង ៣ ខាងលើ សម្រាប់អតិថិជនដែលបញ្ជាទិញនាពេលនេះ គឺនឹងទទួលបានការបញ្ចុះតម្លៃពិសេស ពីគម្រោងលំនៅឋាន មានជ័យ រ៉េស៊ីដិនស៍ រហូតដល់ ២២ ម៉ឺនដុល្លារ ព្រមជាមួយនឹងការផ្តល់ជូនជាច្រើនសន្ធឹកសន្ធាប់ទៀតផង។ គួរឱ្យកត់ សម្ពាល់នៅក្នុងកម្មវិធីដ៏អស្ចារ្យនេះ គឺឃើញមានការអញ្ជើញចូលរួមទស្សនាផ្ទះគំរូដោយផ្ទាល់យ៉ាងច្រើនកុះករពីសំណាក់អតិថិជន។ ហើយក្នុងនោះក៏មានវត្ដមានដ៏ខ្ពង់ខ្ពស់របស់ ព្រះនាង នរោត្តម ជេណា, និងសិល្បៈការនីល្បីៗជាច្រើនរូបទៀតដូចជា អ្នកនាង សិទ្ធី នីកា, អ្នកនាង ហ៊ិន ច័ន្ទនីរ័ត្ន និងអ្នកនាង គង់ ចាន់ស្រីមុំ រួមជាមួយនឹងគ្រួសារជាដើម។
សូមជម្រាបថា គម្រោង មានជ័យ រ៉េស៊ីដិនស៍ គឺជាគម្រោងមួយស្ថិតនៅភាគខាងត្បូងរាជធានីភ្នំពេញ ដែលបានអភិវឌ្ឍន៍លំនៅឋាននៅលើផ្ទៃដីទំហំជិត ២០ ហិកតា ស្ថិតនៅតាមបណ្តោយមហាវិថីសម្តេចតេជោ ហ៊ុន សែន ឬផ្លូវ ៦០ម៉ែត្រ។ ខណៈបច្ចុប្បន្នទីតាំងនេះ បាននិងកំពុងប្រែក្លាយជាតំបន់ពាណិជ្ជកម្មដ៏មានសក្ដានុពលដែលមានពាណិជ្ជកម្មជាច្រើនបានចាប់ផ្ដើមបើកដំណើរដូចជាផ្សារទំនើប អ៊ីអន មានជ័យ អគារពាណិជ្ជកម្ម ខុនដូខ្ពស់ៗ និងគម្រោងអចលនទ្រព្យធំៗជាច្រើនទៀត។
យ៉ាងណាក្រៅពីផ្ទះវីឡាទាំង ៣ ខាងលើ គម្រោងលំនៅឋាន មានជ័យ រ៉េស៊ីដិនស៍ ក៏មានជាប្រភេទផ្ទះ វីឡាឃីង និងហ្សបហោស៍ ដ៏ប្រណិតដែលមានការឌីហ្សាញលក្ខណៈជាអគារពាណិជ្ជកម្ម មានទំហំធំទូលាយផងដែរ។ អ្វីដែលសំខាន់គ្រប់សំណង់ផ្ទះវីឡា និងហ្សបហោស៍ទាំងអស់ ក្រុមហ៊ុនផ្តោតសំខាន់ទៅលើការរស់នៅរបស់អតិថិជន ដោយរួមបញ្ជូលរចនាបថទំនើប ស៊ីវិល័យ បែបបស្ចិមប្រទេស ជាមួយការច្នៃប្រឌិតខ្ពស់ដែលមានការបំពាក់សម្ភារៈខាងក្នុង-ខាងក្រៅទំនើបៗទាន់សម័យ បរិវេណរស់នៅធំទូលាយ មានពន្លឺ ខ្យល់ចេញចូលគ្រប់គ្រាន់ និងមានសួនធម្មជាតិធំទូលាយ។
ដូច្នេះ សម្រាប់លោកអ្នកដែលមានចំណាប់អាម្មណ៍លើគម្រោងលំនៅឋានរបស់ មានជ័យ រ៉េស៊ីដិនស៍ ពិសេសផ្ទះវីឡាថ្មីទាំង៣ ដែលបានសម្ពោធនាពេលនេះ អាចធ្វើការទំនាក់ទំនងទៅកាន់លេខទូរសព្ទ៖ 086/078/090 72 77 88 ឬតាមរយៈហ្វេសប៊ុកផេក Mean Chey Residences ដើម្បីសាកសួរព័ត៌មានបន្ថែម៕