សង្គ្រាមរវាងរុស្សីនិងអ៊ុយក្រែងបានធ្វើឱ្យខាតបង់ប្រយោជន៍យ៉ាងសន្ធឹកសន្ធាប់ ដោយក្នុងនោះមានក្រុមហ៊ុនអាជីវកម្មជាច្រើនបានដកខ្លួនចេញពីប្រទេសរុស្ស៊ី និងអ៊ុយក្រែន ក្នុងនោះក៏មានក្រុមហ៊ុនអាហារសម្រន់ដ៏ល្បីគឺ McDonald’sផងដែរ។ ដោយក្រុមហ៊ុនបាននិយាយថា ខ្លួនបានខាតបង់ទឹកប្រាក់ចំនួន ៥៥ លានដុល្លារ ក្នុងមួយខែដោយសារតែការបិទទ្វារទាំងអស់នៅក្នុងប្រទេសរុស្ស៊ី និងអ៊ុយក្រែន។ ដែលនេះជាហេតុធ្វើឱ្យខ្លូនបង្ខំចិត្តចាក់ចេញពីប្រទេសទាំងពីរទាំងអល័យ។
ប៉ុន្តែយ៉ាងណាហាងរបស់ McDonald’s នឹងបើកឡើងវិញ ព្រោះថាពេលនេះខ្លួនបានរកឃើញម្ចាស់ថ្មីហើយ ហើយត្រៀមនឹងប្ដូរយីហោថ្មីដែលមានឈ្មោះថា (Rebranding) ផងដែរ ខណៈម្ចាស់ថ្មីនេះគឺលោក Alexander Govor។ លោកបានសម្រេចទិញហាង McDonald's ចំនួន ២៥ កន្លែងនៅស៊ីបេរី ប្រទេស រុស្សី រួមទាំងបុគ្គលិកទាំងអស់ចំនួន ៦២,០០០ នាក់ ដោយឱ្យទៅបំរើការងារក្រោមម៉ាកយីហោថ្មី របស់រស់ខ្លួនគឺRebranding។ យ៉ាងណាមិញក្រុមហ៊ុនមិនបានបង្ហាញពីតម្លៃដែលខ្លួនបានទិញនោះទេ ប៉ុន្តែមានអ្នកវិនិយោគមួយចំនួនបានបង្ហើបថាការទិញនេះគឺប្រហែល ១ ពាន់លានដុល្លារ។
បើតាមការដកស្រង់ពីសារព័ត៌មាន RNZ បានឱ្យដឹងថា McDonald’s មានវត្តនៅក្នុងប្រទេសរុស្សីក្នុងទីក្រុង មូស្គូ (Moscow ) អស់យៈពេលជាង ៣០ ឆ្នាំមកហើយ ដោយគិតចាប់ពីឆ្នាំ ១៩៩០ មកម្ល៉េះ។ លោក Alexander Govor បានទទួលអាជ្ញាប័ណ្ណពី McDonald's តាំងពីឆ្នាំ ២០១៥ ហើយសព្វថ្ងៃគាត់ក៏ជាសហស្ថាបនិកនៃក្រុមហ៊ុន Neftekhimservice ដែលជាក្រុមហ៊ុនចម្រាញ់ប្រេងដ៏ធំនៅរុស្ស៊ី និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃសណ្ឋាគារ Park Inn និងគ្លីនិកឯកជននៅតំបន់ស៊ីបេរី ប្រទេសរុស្សី ផងដែរ៕
អត្ថបទ៖ ឌឿក ស្រីនុត រតនៈ