ធនាគារ អុឹមប៊ី (ខេមបូឌា) និង សភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា ចុះអនុស្សរណៈយោគយល់គ្នា ដើម្បីគាំទ្រសហគ្រាស និងផលិតផលខ្មែរ
Toeuy Hong•NOVEMBER 23 2026•

រាជធានីភ្នំពេញ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦៖ ធនាគារ អ៊ឹមប៊ី (ខេមបូឌា) ម.ក និងសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា (CPMEC) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ក្នុងឱកាសវេទិកាគាំទ្រផលិតផលខ្មែរ «Made in Cambodia» នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍សេដ្ឋកិច្ច និងសហគ្រិនភាពស្ត្រី (WEE-DC)។ កិច្ចសហការនេះមានគោលបំណងជួយឱ្យមីក្រូសហគ្រាស និងសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា កាន់តែងាយស្រួលក្នុងការទទួលបានសេវាធនាគារដែលមានលក្ខខណ្ឌសមស្របតាមតម្រូវការជាក់ស្តែង និងផែនការអាជីវកម្មរបស់ពួកគេ។

 Mb5

វេទិកានេះត្រូវបានរៀបចំឡើងដោយ CPMEC ក្រោមការដឹកនាំរបស់លោកជំទាវ ឧកញ៉ាបណ្ឌិត កែវ មុំ ប្រធានសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា និងក្រោមអធិបតីភាពរបស់លោកជំទាវ គ្រី ណាល់លីស រដ្ឋលេខាធិការនៃក្រសួងកិច្ចការនារី តំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី។ វេទិកានេះបានប្រមូលផ្តុំម្ចាស់អាជីវកម្ម អ្នកផលិត និងតំណាងស្ថាប័នពាក់ព័ន្ធ ដើម្បីផ្លាស់ប្តូរបទពិសោធន៍អំពីការគ្រប់គ្រងថ្លៃដើមផលិតកម្ម ការកែលម្អប្រតិបត្តិការអាជីវកម្ម និងការប្រើប្រាស់ពាណិជ្ជកម្មអេឡិចត្រូនិក ដើម្បីនាំយកផលិតផលខ្មែរទៅដល់អតិថិជនកាន់តែច្រើន។

 Mb1

តាមរយៈក្របខ័ណ្ឌនៃកិច្ចសហការនេះ ធនាគារ អុឹមប៊ី (ខេមបូឌា) នឹងបន្តធ្វើការយ៉ាងជិតស្និទ្ធ និងជួបពិភាក្សាដោយផ្ទាល់ជាមួយសមាជិករបស់ CPMEC ក៏ដូចជាម្ចាស់សហគ្រាសនានា ដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់អំពីបញ្ហាប្រឈម និងតម្រូវការជាក់ស្តែងរបស់អាជីវកម្មនីមួយៗ។ លើសពីនេះ ធនាគារនឹងផ្តល់ការប្រឹក្សាជំនាញអំពីដំណោះស្រាយហិរញ្ញប្បទានដ៏សម្បូរបែប ដែលរួមមាន ឥណទានសម្រាប់ទុនបង្វិល ឥណទានសម្រាប់វិនិយោគលើការទិញគ្រឿងចក្រ និងឧបករណ៍បច្ចេកទេស ព្រមទាំងសេវាហិរញ្ញប្បទានពាណិជ្ជកម្ម ដើម្បីគាំទ្រការនាំចេញ និងនាំចូលប្រកបដោយភាពរលូន។

Mb4  

ទន្ទឹមនឹងដំណោះស្រាយឥណទាន ធនាគារ អុឹមប៊ី (ខេមបូឌា) ក៏បាននាំមកនូវប្រព័ន្ធទូទាត់ឌីជីថលដ៏ទំនើប រួមមានសេវាទូទាត់តាមរយៈ KHQR ដែលជួយសម្រួលដល់អាជីវករក្នុងការទទួលប្រាក់ទូទាត់ពីអតិថិជនបានភ្លាមៗ និងងាយស្រួលក្នុងការគ្រប់គ្រង ឬតាមដានរបាយការណ៍ចំណូលប្រចាំថ្ងៃប្រកបដោយតម្លាភាព។ ជាពិសេស ធនាគារក៏ផ្តល់ជូននូវសេវាទូទាត់ប្រាក់ឆ្លងប្រទេសទៅកាន់ប្រទេសវៀតណាមយ៉ាងឆាប់រហ័ស និងមានសុវត្ថិភាពខ្ពស់ ដែលជាស្ពានតភ្ជាប់ពាណិជ្ជកម្មដ៏សំខាន់សម្រាប់សហគ្រាសក្នុងតំបន់។ ម្ចាស់អាជីវកម្មដែលមានចំណាប់អារម្មណ៍ស្វែងយល់បន្ថែមអំពីកញ្ចប់ឥណទាន ឬសេវាទូទាត់ឌីជីថលទាំងនេះ អាចអញ្ជើញជួបពិភាក្សាជាមួយក្រុមការងារជំនាញរបស់ធនាគារ អុឹមប៊ី (ខេមបូឌា) ដើម្បីទទួលបានជម្រើសដែលសមស្របបំផុតតាមប្រភេទ និងទំហំអាជីវកម្មរបស់ខ្លួន។

 Mb2

ការចុះអនុស្សរណៈនៃការយោគយល់គ្នានាពេលនេះ គឺជាសក្ខីភាពថ្មីមួយទៀតដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ធនាគារ អុឹមប៊ី (ខេមបូឌា) ក្នុងការរួមចំណែកអភិវឌ្ឍសហគ្រិន និងអ្នកផលិតក្នុងស្រុកឱ្យកាន់តែរីកចម្រើន។ តាមរយៈការផ្សារភ្ជាប់សហគ្រាសទៅនឹងប្រភពទុន និងសេវាធនាគារដែលមានប្រសិទ្ធភាព កិច្ចសហប្រតិបត្តិការនេះនឹងក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការពង្រឹងសមត្ថភាពផលិតកម្ម បង្កើនភាពប្រកួតប្រជែង និងពង្រីកវិសាលភាពទីផ្សារទាំងក្នុង និងក្រៅប្រទេសសម្រាប់ផលិតផលដែលមានស្លាកសញ្ញា «ផលិតនៅកម្ពុជា» ឱ្យកាន់តែមាននិរន្តរភាព៕

 

Mb3 Mb6 Mb8

Mb7

MB Bank (Cambodia) Plc. and CPMEC Sign MoU to Support Cambodian Enterprises and Locally Made Products

Phnom Penh, 21 November 2026: MB Bank (Cambodia) Plc. (MBCambodia) and the Chamber of Professional and Micro Enterprises of Cambodia (CPMEC) signed a Memorandum of Understanding (MoU) during the “Made in Cambodia” Khmer Product Support Forum at the Women’s Economic Entrepreneurship Development Center (WEE-DC). The partnership aims to improve access to banking services for Cambodian micro, small and medium enterprises (MSMEs), with terms suited to their operating needs and business plans.

CPMEC organized the forum under the leadership of H.E. Oknha Dr. Keo Mom, President of CPMEC. H.E. Kry Nallis, Secretary of State at the Ministry of Women’s Affairs, presided over the event on behalf of H.E. Dr. Ing Kantha Phavi, Minister of Women’s Affairs. The forum brought together business owners, producers and representatives of relevant institutions to exchange practical insights on managing production costs, improving business operations and using e-commerce to bring Cambodian products to more customers.

Under the agreement, MBCambodia will work closely with CPMEC members and meet directly with business owners to better understand the challenges they face and the support they need. The Bank will advise businesses on financing options, including working capital loans, loans to purchase machinery and equipment, and trade finance services to support import and export activities.

Alongside financing, MBCambodia offers digital payment services, including KHQR, which enables merchants to receive customer payments instantly and track daily sales more easily. The Bank also offers fast, secure cross-border payments to Vietnam, helping businesses make payments to trading partners across the border. Business owners interested in financing or digital payment services can speak with MBCambodia’s banking specialists to explore options suited to the nature and size of their operations.

The MoU reflects MBCambodia’s continued commitment to supporting Cambodian entrepreneurs and local producers. By improving access to financing and banking services, the partnership aims to help businesses strengthen their production capacity, become more competitive and expand the reach of “Made in Cambodia” products in domestic and international markets.

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia