ធនាគារ អុឹមប៊ី (ខេមបូឌា) ម.ក ចូលរួមព្រឹត្តិការណ៍ពិព័រណ៍ FrancoTech 2026 ដើម្បីជំរុញនវានុវត្តន៍ធនាគារឌីជីថល និងការតភ្ជាប់អាជីវកម្មឆ្លងប្រទេស
Daneth Mech•NOVEMBER 17 2026•

រាជធានីភ្នំពេញ៖ ធនាគារ អុឹមប៊ី (ខេមបូឌា) ម.ក ចូលរួមព្រឹត្តិការណ៍ FrancoTech 2026 ដែលប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដើម្បីបង្ហាញដំណោះស្រាយធនាគារឌីជីថល ពង្រីកបណ្តាញដៃគូអាជីវកម្ម និងលើកកម្ពស់ឱកាសពាណិជ្ជកម្មឆ្លងដែន ជាពិសេសរវាងកម្ពុជា និងវៀតណាម។

ការចូលរួមនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ ធនាគារ អុឹមប៊ី (ខេមបូឌា) ក្នុងការនាំយកបច្ចេកវិទ្យាហិរញ្ញវត្ថុមកឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់បុគ្គល និងអាជីវកម្ម។ តាមរយៈវេទិកា FrancoTech ធនាគារមានឱកាសភ្ជាប់ទំនាក់ទំនងជាមួយសហគ្រិន វិនិយោគិន និងដៃគូបច្ចេកវិទ្យា ដើម្បីស្វែងយល់ពីតម្រូវការទីផ្សារ និងស្វែងរកឱកាសសហការថ្មីៗ ដែលជួយឱ្យអតិថិជនធ្វើប្រតិបត្តិការហិរញ្ញវត្ថុកាន់តែងាយស្រួល និងពង្រីកអាជីវកម្មបានកាន់តែទូលំទូលាយ។

 

Photo 2026 11 17 09 11 55

 

ក្នុងឱកាសនោះ ធនាគារក៏មានកិត្តិយសដ៏ខ្ពង់ខ្ពស់ក្នុងការទទួលស្វាគមន៍ ឯកឧត្តម នាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមដែលបានអញ្ជើញមកទស្សនាស្តង់ និងផ្តល់ការលើកទឹកចិត្តដល់ក្រុមការងាររបស់ធនាគារ។ ការយកចិត្តទុកដាក់របស់ឯកឧត្តម គឺជាកម្លាំងចិត្តដ៏សំខាន់សម្រាប់ធនាគារ ក្នុងការបន្តអភិវឌ្ឍសេវាធនាគារឌីជីថលឱ្យកាន់តែទំនើប និងលើកកម្ពស់កិត្តិនាមរបស់ធនាគារវៀតណាមនៅកម្ពុជា។ នេះក៏ជាការជំរុញឱ្យធនាគារបន្តរួមចំណែកពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងចំណងមិត្តភាពរវាងកម្ពុជា និងវៀតណាមឱ្យកាន់តែរឹងមាំ។

 

Photo 2026 11 17 09 11 55 (2)

Photo 2026 11 17 09 11 55 (3)

Photo 2026 11 17 09 11 55 (4)

 

នៅស្តង់ ធនាគារ អុឹមប៊ី (ខេមបូឌា) អតិថិជនអាចស្វែងយល់ និងទទួលបទពិសោធន៍តាមរយៈការបង្ហាញសាកល្បងសេវាធនាគារឌីជីថល និងមុខងាររបស់កម្មវិធី MBCambodia My Bank App។ ក្នុងនោះ មុខងារផ្ទេរប្រាក់ទៅប្រទេសវៀតណាមផ្តល់ភាពងាយស្រួលជាមួយការផ្ទេរប្រាក់ ឥតគិតថ្លៃសេវា ផ្ទេរភ្លាមចូលភ្លាម និងអាចផ្ទេររហូតដល់ ១០,០០០ ដុល្លារអាមេរិកក្នុងមួយថ្ងៃ។ តាមរយៈការបង្ហាញសាកល្បង អ្នកចូលរួមអាចយល់កាន់តែច្បាស់ពីរបៀបដែលដំណោះស្រាយធនាគារឌីជីថលអាចគាំទ្រតម្រូវការហិរញ្ញវត្ថុប្រចាំថ្ងៃ និងការតភ្ជាប់ឆ្លងប្រទេសរបស់ពួកគេ។

ដោយមានការគាំទ្រពីបណ្តាញ និងបទពិសោធន៍របស់ MB Group នៅប្រទេសវៀតណាម ធនាគារ អុឹមប៊ី (ខេមបូឌា) មានគោលដៅដើរតួជាស្ពានហិរញ្ញវត្ថុសម្រាប់អតិថិជនដែលកំពុងធ្វើ ឬមានបំណងពង្រីកអាជីវកម្មរវាងប្រទេសទាំងពីរ។ តាមរយៈសេវាផ្ទេរប្រាក់ ហិរញ្ញប្បទានពាណិជ្ជកម្ម ឥណទាន និងដំណោះស្រាយធនាគារឌីជីថល ធនាគារត្រៀមខ្លួនគាំទ្រតម្រូវការរបស់សហគ្រិន អ្នកនាំចេញ អ្នកនាំចូល និងវិនិយោគិន ដើម្បីជួយពួកគេចាប់យកឱកាសអាជីវកម្មថ្មីៗ។

 

Photo 2026 11 17 09 11 55 (5)

Photo 2026 11 17 09 11 55 (6)

 

ឆ្ពោះទៅមុខ ធនាគារ អុឹមប៊ី (ខេមបូឌា) នឹងបន្តអភិវឌ្ឍសេវាធនាគារដែលផ្តោតលើអតិថិជន ពង្រឹងកិច្ចសហការជាមួយដៃគូអាជីវកម្ម និងបច្ចេកវិទ្យា ព្រមទាំងពង្រីកការតភ្ជាប់ហិរញ្ញវត្ថុពីកម្ពុជា–វៀតណាមទៅកាន់ទីផ្សារតំបន់ និងអន្តរជាតិ។ ការចូលរួម FrancoTech 2026 គឺជាផ្នែកមួយនៃចក្ខុវិស័យនេះ ក្នុងការប្រែក្លាយនវានុវត្តន៍ទៅជាដំណោះស្រាយជាក់ស្តែង ដែលគាំទ្រកំណើនអាជីវកម្ម និងរួមចំណែកដល់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចប្រកបដោយចីរភាព។

 

Photo 2026 11 17 09 11 55 (7)

Photo 2026 11 17 09 11 55 (8)

 

MB Bank (Cambodia) Plc. Participates in FrancoTech 2026 to Advance Digital Banking Innovation and Cross-Border Business Connections

Phnom Penh: MB Bank (Cambodia) Plc. (MBCambodia) participates in FrancoTech 2026, held from November 14 to 16, 2026, at the Koh Pich Convention and Exhibition Centre, to showcase digital banking solutions, expand business partnerships, and promote cross-border trade opportunities, particularly between Cambodia and Vietnam.

This participation reflects MBCambodia’s commitment to applying financial technology to meet the practical needs of individuals and businesses. Through FrancoTech, the Bank connects with entrepreneurs, investors, and technology partners to better understand market needs and explore new opportunities for collaboration, helping customers conduct financial transactions more conveniently and expand their businesses.

During the event, the Bank was deeply honored to welcome His Excellency General Phan Van Giang, Member of the Politburo, Deputy Prime Minister, and Minister of National Defense of Vietnam, who visited the booth and offered encouragement to the Bank’s team. His Excellency’s attention serves as an important source of inspiration for the Bank to continue modernizing its digital banking services and strengthening the reputation of Vietnamese banking in Cambodia. It also encourages the Bank to further contribute to economic cooperation and the friendship between Cambodia and Vietnam. 

At the MBCambodia booth, visitors can explore and experience demonstrations of digital banking services and the features of the MBCambodia My Bank App. Among these is its money transfer service to Vietnam, offering zero transfer fees, instant receipt, and a daily transfer limit of up to USD 10,000. Through these demonstrations, visitors can gain a clearer understanding of how digital banking solutions support their everyday financial needs and cross-border connections.

Supported by MB Group’s network and experience in Vietnam, MBCambodia aims to serve as a financial bridge for customers doing business or seeking to expand between the two countries. Through money transfers, trade finance, loans, and digital banking solutions, the Bank is ready to support entrepreneurs, exporters, importers, and investors in pursuing new business opportunities. 

Looking ahead, MBCambodia will continue developing customer-focused banking services, strengthening collaboration with business and technology partners, and extending financial connections between Cambodia and Vietnam to regional and international markets. Its participation in FrancoTech 2026 forms part of this vision: turning innovation into practical solutions that support business growth and contribute to sustainable economic cooperation.

 

 

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia