នេះជាលើកដំបូងហើយ ដែលក្រុមហ៊ុន Mazda ប្រចាំស្រុកខ្មែរ ធ្វើការដាក់លក់រថយន្ត Mazda 2 បញ្ចុះតម្លៃពិសេសមិនធ្លាប់មានពីមុនមក ដោយពីមុនលក់ក្នុងតម្លៃ ២៥០០០ដុល្លារ តែពេលនេះចុះមកសល់ត្រឹមតែជាង ១ម៉ឺនដុល្លារតែប៉ុណ្ណោះ។
យោងតាមការចុះផ្សាយលើផេកផ្លូវការរបស់ Mazda Cambodia កាលពីពេលថ្មីៗនេះ បានឱ្យដឹងថា ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ ក្រុមហ៊ុនមានការផ្តល់ជូនការបញ្ចុះតម្លៃដ៏អស្ចារ្យ ពុំធ្លាប់មានពីមុនមក ដោយបងប្អូនជាវរថយន្តម៉ូដែល New Mazda2 ឥឡូវនេះ ប្រិយមិត្តនឹងទទួលបានការបញ្ចុះតម្លៃ ដ៏ច្រើនបំផុតភ្លាម ដោយតម្លៃថ្មី ចុះមកត្រឹម ១៩,៩០០ដុល្លារតែប៉ុណ្ណោះ។
លើសពីនេះ ក្រុមហ៊ុនបានបញ្ជាក់ច្បាស់ផងដែរថា ការផ្តល់ជូននេះមានចំនួនកំណត់ ពោលអតិថិជនដែលកក់ដែលធ្វើការកក់ទុកមុន នឹងទទួលបានអតិភាពមុនគេ រួសរាន់ឡើងកំឱ្យឱកាសដ៏ពិសេសនេះកន្លងផុតទៅណា។
គួរជម្រាបផងដែរថា ឱកាសពិសេស នឹងផុតកំណត់ថ្ងៃទី ១២ ខែមេសា ឆ្នាំ២០២៤ខាងមុខនេះ។ សម្រាប់ព័ត៌មានបន្ថែមម្រិយមិត្តអាចធ្វើការទំនាក់ទងទៅកាន់លេខទូស័ព្ទ 095 999 699 / 095 999 599 / 095 999 858៕