ចុះក្បែរ១ម៉ឺ.ន$! ស្ងាត់ៗ Mazda ប្រកាសលក់ឡានបញ្ចុះតម្លៃខ្នាតយក្ស មិនធ្លាប់មានពីមុនមក លើម៉ូដែល៣នេះ
នារី AUTOAPRIL 2 202414.5 K views

 

ជាដំណឹងដ៏រីករាយមួយ សម្រាប់ប្រិយមិត្តដែលមានបំណងចង់ទិញរថយន្តថ្មី ឬបងប្អូនដែលស្រលាញ់រថយន្តជប៉ុន របស់ក្រុមហ៊ុន Mazda ខណៈពេលនេះ ត្រូវម៉ាច់តែម្តង ដោយគ្រុបហ៊ុនប្រកាសលក់រថយន្តបញ្ចុះតម្លៃខ្នាតយក្ស មិនធ្លាប់មានពីមុនមក លើម៉ូដែលខ្លាញ់គោចំនួន៣ម៉ូដែល។

1

យោងតាមការចុះផ្សាយលើផេកផ្លូវការរបស់ Mazda Cambodia កាលពីម្សិលមិញនេះ បានឱ្យដឹងថា ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ ក្រុមហ៊ុនមានការផ្តល់ជូនការបញ្ចុះតម្លៃដ៏អស្ចារ្យ ពុំធ្លាប់មានពីមុនមក ដោយបងប្អូនជាវរថយន្តម៉ូដែល New Mazda2 The-new Mazda CX-5 និងម៉ូដែល New Mazda CX-9 ឥឡូវនេះ ប្រិយមិត្តនឹងទទួលបានការបញ្ចុះតម្លៃ ដ៏ច្រើនបំផុតភ្លាម។​

  • ដោយរថយន្ត​ New Mazda2 មានតម្លៃ ២៥,០០០ដុល្លារ ចុះមកត្រឹម ១៩,៩០០ដុល្លារ

2

  • រថយន្ត The-new Mazda CX-5 មានតម្លៃ ៤៧,០០០ ដុល្លារ ចុះមកសល់ត្រឹម ៣៩,៩០០ដុល្លារ

3

  • រថយន្ត New Mazda CX-9 មានតម្លៃ ៥៨,០០០ដុល្លារ​ ចុុះមកសល់ត្រឹម ៤៩,៩០០

4

គួរជម្រាបផងដែរថា ឱកាសពិសេស នឹងផុតកំណត់ថ្ងៃទី ១២ ខែមេសា ឆ្នាំ២០២៤ខាងមុខនេះ។ សម្រាប់ព័ត៌មានបន្ថែមម្រិយមិត្តអាចធ្វើការទំនាក់ទងទៅកាន់លេខទូស័ព្ទ 095 999 699 / 095 999 599 / 095 999 858៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia