មុននេះបន្តិច យោងតាមលើផេកផ្លូវការរបស់ Mazda Cambodia បានប្រកាសថា ក្រុមហ៊ុនមានសិទ្ធិពេញលេញតាមផ្លូវច្បាប់ក្នុងការនាំចូល ចែកចាយ និងផ្តល់សេវាកម្មក្រោយការលក់សម្រាប់រថយន្ត MAZDA គ្រប់ស៊េរីរួមបញ្ចូលទាំងវត្តមាននៃរថយន្តអគ្គិសនី(EV) ជំនាន់ថ្មីដែលជានវានុវត្តន៍ចុងក្រោយបង្អស់របស់ MAZDA ជាពិសេសនោះគឺ MAZDA EZ-60។
ប្រភពខាងលើបានបន្ថែមថា ក្រសួងពាណិជ្ជកម្មឯកភាពកត់ត្រាទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើរថយន្ត និងគ្រឿងបន្លាស់ពាក់ម៉ាកខាងលើរបស់ក្រុមហ៊ុន HGB Auto ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលទទួលបានពីក្រុមហ៊ុន Mazda Motor Corporation ដូចមានចែងក្នុងលិខិតប្រគល់សិទ្ធិនាំចូល នឹង ចែកចាយផ្តាច់មុខដែលក្រសួងបានតម្កល់ទុករួចហើយ។

ជាមួយគ្នានោះដែរ រាល់ប្រតិបត្តិការលក់ និងចែកចាយរថយន្ត MAZDA ដែលធ្វើឡើងតាមរយៈ ក្រុមហ៊ុនអេចជីប៊ី អូតូ គឺជាការអនុវត្តស្របតាមកិច្ចសន្យាផ្តាច់មុខ និងបទប្បញ្ញត្តិ ស្តីពីការនាំចូលរថយន្តថ្មីមកកាន់ទីផ្សារកម្ពុជាព្រមទាំងត្រូវបានទទួលស្គាល់ជាផ្លូវការ តាមរយៈលិខិតកត់ត្រាជាផ្លូវការចុះថ្ងៃទី ០៥ ខែ មិថុន ដោយក្រសួពាណិជ្ជកម្ម ឆ្នាំ២០២៥ និង ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៦។
យ៉ាងណាមិញ ក្រុមហ៊ុន HGB Auto បានបញ្ជាក់ថា ដើម្បីជាការឆ្លើយតបទៅនឹងការចរាចរណ៍លក់នូវរថយន្តដែលមិនទាន់ទទួលបានការអនុញ្ញាតឲ្យនាំចូលចែកចាយជូនទៅដល់អតិថិជនប្រើប្រាស់នាពេលថ្មីៗ នេះតាមរយៈភ្នាក់ងារលក់ដែលមិនទទួលបានសិទ្ធិអនុញ្ញាតស្របច្បាប់ក្រុមហ៊ុនសូម ប្រកាសឲ្យបញ្ឈប់ជាបន្ទាន់នូវទង្វើមិនស្របច្បាប់នេះមិនឲ្យលើសពីមួយខែចាប់ពីពេល ជូនដំណឹងនេះទៅ។

បើមិនដូច្នេះទេ ក្រុមហ៊ុននឹងរក្សាសិទ្ធិអនុវត្តទៅតាមផ្លូវច្បាប់ ចំពោះភ្នាក់ងារលក់រថយន្ត MAZDA ដែលគ្មានការអនុញ្ញាតទាំងនោះ ក្នុងន័យ ដើម្បីចូលរួមការពារទៅលើសុវត្ថិភាពរបស់អតិថិជនរបស់យីហោ MAZDA ជាចម្បង ជៀសវាងការប្រើប្រាស់ចំរថយន្តដែលគ្មានស្តង់ដារអនុញ្ញាតត្រឹមត្រូវ៕ ដូច្នេះហើយសម្រាប់បងប្អូនដែលចង់ទិញរថយន្ត Mazda EZ-60 ដែលមានការធានាត្រឹមត្រូវពីក្រុមហ៊ុនអាចធ្វើការទំនាក់ទំនងតាមរយៈលេខទូរស័ព្ទផ្នែកលក់៖ 010 806 976/095 666 926 ទីតាំងទាំង២ សាខារបស់ក្រុមហ៊ុន Mazda កម្ពុជា សាខាពោធិ៍ចិនតុង bit.ly/MazdaShowroomPochentong សាខាមានជ័យផ្លូវ60m: bit.ly/MazdaShowroomMeanchey៕


