ការជ្រើសរើសកម្ចីទិញផ្ទះដែលមានអត្រាការប្រាក់ទាប នឹងចូលរួមចំណែកជួយកាត់បន្ថយការចំណាយរបស់អ្នកបានមួយកម្រិត ពិសេសស្ថិតនៅពេលដែលសេដ្ឋកិច្ចកំពុងស្ថិតនៅក្នុងភាពមិនប្រាកដប្រជា។ ជាមួយគ្នានេះដែរយើងឃើញថា ធនាគារ មេយប៊ែង (Maybank) ដែលជាធនាគារធំមួយបានសហការជាមួយនឹងបុរី ប៉េង ហួត ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានឈានមុខគេនៅកម្ពុជា ផ្ដល់កម្ចីទិញផ្ទះក្នុងអត្រាការប្រាក់ទាបបំផុតពុំធ្លាប់មាន។
ដោយក្នុងនោះសម្រាប់អតិថិជន ដែលទិញផ្ទះនៅក្នុងគម្រោងទាំងអស់របស់បុរី ប៉េង ហួត ធនាគារ ដោយប្រើប្រាស់កម្ចីពីធនាគារ មេយប៊ែង នឹងទទួលបានអត្រាការប្រាក់តែ ៥.៧៥ ភាគរយ (សម្រាប់ ៥ ឆ្នាំដំបូង) , កម្ចីរហួតដល់ ៩០ ភាគរយ នៃតម្លៃគេហដ្ឋាន, រយៈពេលកម្ចីរហូតដល់ ២៥ ឆ្នាំ និងសេវាឥណទានត្រឹមតែ ០,៥ ភាគរយ។
ការផ្តល់ជូនពិសេសនេះ មានសុពលភាពរហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦ ឬរហូតដល់ចំនួននៃហិរញ្ញប្បទានកំណត់ ត្រូវបានផ្តល់ជូនអស់។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់លេខទូរសព្ទ ០៩៨ ៨៨៨ ០២៨ / ០៩៩ ៨៨៨ ០២៨។ លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។
សូមជម្រាបថា មេឃប៊ែង ជាធនាគារមួយក្នុងចំណោមធនាគារកំពូលនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ធនាគារនេះត្រូវបានបង្កើតឡើងនៅរាជធានីភ្នំពេញក្នុងឆ្នាំ ១៩៩៣ និងបានចាប់ផ្ដើមរីកចម្រើនតាំងពីសាខាតែមួយរហូតដល់ក្លាយជាធនាគារដែលបានចុះបញ្ជីក្នុងស្រុកនៅឆ្នាំ២០១២។ ធនាគារ មេឃប៊ែង បានផ្ដល់នូវសេវាកម្មហិរញ្ញវត្ថុគ្រប់លំដាប់ ចាប់ពីសាជីវកម្ម ពាណិជ្ជកម្ម និងសេវាកម្មធនាគារកិច្ចក៏ដូចជាតាមអ៊ិនធឺណិត និងទូរស័ព្ទចល័តផងដែរ។ ធនាគារ មេខប៊ែង មានប្រតិបត្ដិការក្នុងរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ដសំខាន់មួយចំនួនក្នុងប្រទេសកម្ពុជា ជាមួយនឹងបណ្ដាញសាខាជាច្រើន៕


