ប៉េង ហួត បើកគម្រោងថ្មីទំហំ ៣០ ហិកតា ខណៈធនាគារ ២ សហការផ្ដល់កម្ចីទិញផ្ទះការប្រាក់តែជាង ៥% ក្នុង ១ ឆ្នាំ
Bunthoeun KoemJUNE 17 20261.5 K views

កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុន បុរី ប៉េង ហួត បានបើកលក់គម្រោងលំនៅឋានថ្មី (ភូមិនិម្មិត) ដែលអភិវឌ្ឍន៍លើផ្ទៃដី ៣០ ហិកតា ក្រោមវិនិយោគប្រមាណ ៣០០ លានដុល្លារ ដែលមានទីតាំងស្ថិតនៅខណ្ឌច្បារអំពៅ ដែលជាទីតាំងកំពុងមានសក្ដានុពលមួយនៅភាគខាងកើតឈៀងខាងត្បូងរាជធានីភ្នំពេញ។ 

 

នៅក្នុងគម្រោងថ្មីនេះ បុរី ប៉េង ហួត បានសាងសង់នូវលំនៅឋានប្រណិតៗចំនួន ១៣ ប្រភេទរួមមាន៖ ៖ វីឡា កូនកាត់ LM, វីឡាភ្លោះ ព្រេស្ទិជ, វីឡា ភ្លោះ ម៉ូដឺន, វីឡា ភ្លោះ អេ, វីឡា ភ្លោះ ប៊ី, វីឡា ចាស្មីនណា ម៉ូដឺន, វីឡា ព្រីនសេសស៍, វីឡា រ៉ូហ្សាណា ម៉ូដឺន, វីឡា រ៉ូហ្សាណា ម៉ូដឺន អេ, វីឡា ព្រីនស៍, វីឡា ឃ្វីន, វីឡា ឃីង ម៉ាជេស្ទីក និងវីឡា ឃីង ហ្គ្រេន។

 

722408788 122111330919315833 641813286424037970 N

 

ឱកាសចំណេញសម្រាប់អ្នកដែលចង់ទិញផ្ទះនៅក្នុងគម្រោងខាងលើដោយប្រើកម្ចី ពេលនេះដែរធនាគារដៃគូរបស់បុរី ប៉េង ហួត ចំនួន ២ បានប្រកាសផ្ដល់កម្ចីក្នុងអត្រាការទាបបំផុត។ ដោយក្នុងនោះរួមមាន៖

 

១. ធនាគារចិន (ហុងកុង) លីមីធីត សាខាភ្នំពេញ Bank Of China (Hong Kong) Limited Phnom Penh Branch

 

ដើម្បីជួយសម្រួលបន្ទុកនៃការបង់ប្រាក់ ធនាគារចិន (ហុងកុង) លីមីធីត សាខាភ្នំពេញ Bank Of China (Hong Kong) Limited Phnom Penh Branch ដែលជាដៃគូរបស់បុរី ប៉េង ហួត ផ្ទាល់ បានផ្ដល់កម្ចីទិញផ្ទះថ្មីត្រឹមតែ ៥.៨% ប៉ុណ្ណោះក្នុង ១ ឆ្នាំ និងមានរយៈពេលកម្ចីរហូតដល់ ២០ ឆ្នាំឯណោះ សម្រាប់គម្រោង ភូមិនិម្មិតនេះ។

 

720603173 122109723669315833 5100348710028633266 N

  

ដូច្នេះ សម្រាប់លោកអ្នកដែលមានគម្រោងទិញផ្ទះនៅបុរី ប៉េង ហួត និងចង់ប្រើប្រាស់កម្ចីដែលមានអត្រាការប្រាក់ទាប សូមទាក់ទងមកកាន់ធនាគារចិន (ហុងកុង) លីមីធីត សាខាភ្នំពេញ Bank Of China (Hong Kong) Limited Phnom Penh Branch តាមរយៈលេខទូរស័ព្ទ 095 995 566 / 069 888 722 ឬទំនាក់ទំនងទៅកាន់ បុរី ប៉េង ហួត តាមរយៈលេខ 016 / 017 59 6789

 

២. ធនាគារ មេយប៊ែង (Maybank Cambodia)

 

ដើម្បីឲ្យអតិថិជនដែលចង់ក្លាយជាម្ចាស់គេហដ្ឋានក្នុងក្តីស្រមៃ ធនាគារ មេយប៊ែង ក៏បានបញ្ចេញឥណទានគេហដ្ឋានពិសេសសម្រាប់គម្រោងទាំងអស់របស់បុរី ប៉េងហួត ផងដែរ។ ដោយក្នុងនោះធនាការនឹងផ្ដល់​កម្ចីរហូតដល់ ៩០% នៃតម្លៃគេហដ្ឋាន ជាមួយអត្រាការប្រាក់ត្រឹមតែ ៥,៧៥% ក្នុងមួយឆ្នាំ ហើយរយៈ​ពេលកម្ចីរហូតដល់ទៅ ២៥ឆ្នាំ និងសេវាឥណទានត្រឹមតែ ០,៥% ប៉ុណ្ណោះ។

 

តាមការបញ្ជាក់ពីធនាគារ ការផ្តល់ជូនពិសេសនេះ មានសុពលភាពរហូតដល់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២៦ ឬរហូតដល់ចំនួននៃហិរញ្ញប្បទានកំណត់ ត្រូវបានផ្តល់ជូនអស់។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់លេខទូរសព្ទ ០៩៨ ៨៨៨ ០២៨ / ០៩៩ ៨៨៨ ០២៨។ លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។

 

725258241 1300721125509050 6019087751578504388 N

 

សូមជម្រាបថា តាមផែនការដែលបានគ្រោងទុក បុរី ប៉េង ហួត នឹងបញ្ចប់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងគម្រោង និងប្រគល់សោរផ្ទះជូនអតិថិជន ចូលរស់នៅក្នុង ភូមិនិម្មិត នេះនៅក្នុងរយៈពេល ២ ឆ្នាំខាងមុខទៀត។ ខណៈបច្ចុប្បន្នការសាងសង់កំពុងសម្រុកធ្វើយ៉ាងសស្រាក់សស្រាំ ដើម្បីសម្រេចឲ្យបានតាមផែនការដែលបានកំណត់៕

 

716829513 122108928447315833 8554117376393889369 N

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia