ជាទូទៅ នៅពេលដែលយើងនិយាយអំពីផ្ទះបុរាណខ្មែរ យើងឃើញថាមានរចនាបទច្រើនម៉ូតមែនមែន ជាក់ស្តែងដូចជាផ្ទះប៉ិត ផ្ទះកន្តាំង ផ្ទះរោងដោល និងផ្ទះរោងឌឿងជាដើម។ ថ្វីត្បិតតែមានការរចនាយ៉ាងស្រស់ស្អាតជាច្រើនក៏ពិតមែន ប៉ុន្តែបើក្រឡេកមកមើលសម័យបច្ចុប្បន្ន ផ្ទះខ្មែរទាំងនេះហាក់មិនសូវមានឃើញច្រើនទេ ព្រោះមនុស្សហាក់បីដូចជាចូលចិត្តរស់នៅបែបស៊ីវិល័យ ជាមួយនឹងផ្ទះថ្មធំៗ ដែលមានម៉ាស៊ីនត្រជាក់ទៅវិញ។
ផ្ទះខ្មែរបុរាណជាការបង្ហាញនូវអត្តសញ្ញាណរបស់ខ្មែរ ហើយការថែរក្សានូវអត្តសញ្ញាណផ្ទះខ្មែរដែលធ្វើពីឈើនេះភាគច្រើនយើងឃើញមាននៅតាមបណ្តាខេត្តឆា្ងយៗ ឬចាស់ៗសម័យបុរាណប៉ុណ្ណោះដែលគាត់ចូលចិត្តរស់នៅ។ ប៉ុន្តែបើក្រឡេមកមើលស្រ្តីវ័យជិត៤០ ឆ្នាំរូបនេះវិញបានប្រែក្លាយដីទំហំប្រមាណជិត១ហិកតារំលេចចេញនូវផ្ទះឈើបុរាណខ្មែរជាច្រើនខ្នង។
ស្ថិតនៅក្នុងឧទ្យានដែលមានដើមឈើធំៗព័ទ្ធជុំវិញលាយឡំនឹងរុក្ខជាតិបៃតងស្រស់ ក្នុងនោះក៏មានសំណង់ផ្ទះបុរាណខ្មែរដ៏ចំណាស់ជាច្រើនខ្នងកំពុងរំលេចសោភ័ណទាក់ទាញបណ្ដាភ្ញៀវទេសចរមកស្នាក់នៅ។
ថ្លែងប្រាប់ Business Cambodia អ្នកស្រី សន ចន្ថា ជាម្ចាស់ម៉ាយ៉ាហ្គាដិន ដែលមានផ្ទះខ្មែររចនាបថបុរាណ បានឲ្យដឹងថាមូលហេតុដែលធ្វើឲ្យអ្នកស្រី សម្រេចចិត្តទិញផ្ទះបុរាណ ខ្មែរ ក៏ព្រោះតែអ្នកស្រី ស្រលាញ់របស់ចាស់ៗ ជាពិសេសគឺរបស់បុរណខ្មែរតែម្តង ដែលមានដូចជាផ្ទះ របស់របប្រើប្រាស់មួយចំនួនផងដែរ។
អ្នកស្រី បានបន្តទៀតថា នៅក្នុងម៉ាយ៉ាហ្គាដិន គឺទទួលស្វាគមន៍ភ្ញៀវគ្រប់ប្រភេទ ដែលចូកចិត្តរស់នៅផ្ទះបែបបុរាណ ហើយបរិយាកាសបែបស្ងប់ស្ងាត ដែលអមជាមួយធម្មជាតិខៀវស្រងាត់ និងមានបរិស្ថានស្អាតផងដែរ ខណៈម៉ាយ៉ាហ្គាដិនគឺនៅឆ្ងាញពីរាជធានីភ្នំពេញ ហើយផ្ទះទាំងនោះអ្នកស្រីក៏មានជួលជា ថ្ងៃ ជាខែ និងជាឆ្នាំផងដែរ។
នៅក្នុងម៉ាយ៉ាងហ្គាដិន គឺមានផ្ទះបុរាណចំនួន៨ខ្នង់ ហើយផ្ទះនីមួយៗសុទ្ធតែមានប្រវត្តិមិនក្រោម៥០ឆ្នាំនោះទេ អ្នកស្រីបានបញ្ជាក់ថា ផ្ទះទាំងនោះភាគច្រើនគឺទិញមកពីខេត្តឆ្ងាយៗ ដោយយកមកគឺរក្សាទ្រង់ទ្រាញដើម ហើយជួសជុលបន្តិចបន្តួចត្រង់កន្លែងណាដែលបានខួចខាត់តែប៉ុណ្ណោះ។
សូមជម្រាបផងដែរថា នៅម៉ាយ៉ាងហ្គានដិន គឺមានទីតាំងស្ថិតនៅក្នុង ស្ថិតនៅក្រុងអរិយក្សត្រ ខេត្តកណ្តាល។ ប្រសិនបើបងប្អូនធុញធប់និងបរិយាកាសនៅទីក្រុង ចង់សាក់ថ្មឲ្យជីវិត ហើយចង់រកកន្លែងស្ងប់ស្ងាត់ដើម្បីគិតគោលដៅថ្មី តែមិនចង់ទៅឆ្ងាយ បងបង្អូនទៅម៉ាយ៉ាហ្គាដិន គឺមិនខក់បំណងនោះទេ។
ដូច្នេះដើម្បីចង់ដឹងព័ត៌បន្ថែម បងប្អូនអាចទាក់ទងទៅការកាន់ផេកផ្លូវការ ម៉ាយ៉ា ហ្គាដិន Maya Garden ឬ ខលតាមលេខទូរស័ព្ទ ០១០២២២២៤០ ៕


