អស្ចារ្យណាស់! កម្មវិធី MasterChef Cambodia បំបែកកំណត់ត្រាមានអ្នកមើលច្រើនជាងគេ ខណៈឆាប់នឹងមានលោតអក្សរបរទេសដល់ទៅ៤ភាសា
ធី ស្រីល័ក្ខSEPTEMBER 4 2024745 views

នេះជារឿងដ៏អស្ចារ្យមួយសម្រាប់ប្រជាជនខ្មែរ ខណៈកម្មវិធី MasterChef Cambodia របស់ខ្មែរកាន់តែធ្វើឱ្យពិភពលោកស្គាល់ពីម្ហូបខ្មែរនិង វប្បធម៌ខ្មែរដល់អ្នកគាំទ្រ MasterChef ទូទាំងពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីទិដ្ឋភាពធ្វើម្ហូបដ៏រស់រវើកនៃប្រទេសកម្ពុជាផងដែរ។

 

ជាក់ស្តែងបើតាមការបង្ហោះលើផេកផ្លូវការរបស់ MasterChef Cambodia បានឱ្យដឹងថា កម្មវិធីនេះទទួលបានលើសការរំពឹងទុកនិងកំណត់ត្រាចំនួនអ្នកទស្សនារួចទៅហើយ ដោយមានការចូលមើលដ៏អស្ចារ្យដល់ទៅ ១៤០លានដងនៅទូទាំងទូរទស្សន៍ Facebook និង YouTube។ សមិទ្ធិផលដ៏គួរឱ្យកត់សម្គាល់នេះ ធ្វើឱ្យ MasterChef Cambodia ក្លាយជាកម្មវិធីភាគទូរទស្សន៍ដែលមានអ្នកមើលច្រើនជាងគេ គ្រប់ពេលវេលានៅក្នុងប្រទេសកម្ពុជា នេះបើយោងតាមការវិភាគឯករាជ្យដោយការវាយតម្លៃរបស់ Kantar Media និង ទិន្នន័យវិភាគតាមអ៊ីនធឺណិត។

២១

លើសពីនេះទៅទៀត ដោយឈរលើភាពជោគជ័យដែលមិនធ្លាប់មានពីមុនមក ក្រុមហ៊ុនCBS ក៏បានប្រកាសថាចាប់ពីខែក្រោយនេះទៅ កម្មវិធី MasterChef Cambodia នឹងអាចអោយទស្សនិកជនទូទាំងពិភពលោកទស្សនាតាមរយៈ YouTube ជាមួយនឹងអក្សររត់ពីក្រោមជាភាសា អង់គ្លេស បារាំង ចិន និង បាហាសាឥណ្ឌូនេស៊ី ផងដែរ។

24

គួរជម្រាបផងដែរថា កម្មវិធី MasterChef Cambodia ចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN និង Facebook Page ផ្លូវការ MasterChef Cambodia រៀងរាល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ៨យប់តទៅ៕

២២

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia