មុនបើកម៉ាតត្រូវដឹង! អ្នកស្រី ហេង មួយឡាង បង្ហើបគន្លឹះសំខាន់៤ អ្នកចង់រកស៊ីវិស័យម៉ាតគួរមាន
នារី AUTOJULY 11 20231.6 K views

បច្ចុប្បន្នផ្សារម៉ាតកំពុងតែរីកដូចផ្សិតនៅក្នុងប្រទេសកម្ពុជាទាំងនៅក្នុងទីក្រុងនិងនៅតាមបណ្តាខេត្តនានា ខណៈទីក្រុងពង្រីកខ្លួនកាន់តែធំ​ ចំនួនមនុស្សក៏កាន់តែកើន  ដែលជាឱកាសល្អមួយសម្រាប់អ្នកដែលចង់ធ្វើអាជីវកម្មលើវិស័យនេះ។ ប៉ុន្តែជាមួយនឹងការរីកចម្រើនទាំងអស់នេះ វាក៏ទាមទារឱ្យម្ចាស់អាជីវកម្មទាំងអស់ត្រៀមខ្លួនសម្រាប់ការប្រកួតប្រជែងផងដែរ។

345065996 625743102516087 7634190092096221745 N

ថ្លែងប្រាប់ក្រុមការងារ Business Cambodia​ អ្នកស្រី ហេង មួយឡាង ដែលត្រូវបានគេស្គាល់ថាជាស្ថាននិកយីហោម៉ាត Nature Mart បានឱ្យដឹងថា មុននឹងសម្រេចចិត្តដើរលើវិស័យម៉ាត់នេះ បងប្អូនត្រូវត្រៀមរបស់សំខាន់៤យ៉ាងតាមជាប់ខ្លួន។ ដោយក្នុងនោះរួមមាន៖

2

១. ធ្វើដោយចេញពីក្តីស្រលាញ់៖ ត្រង់ចំណុចនេះអ្នកស្រីបានលើកឡើងថា ដើម្បីឱ្យអាជីវកម្មរីកចម្រើនក្នុងរយៈពេលវែង អ្នកជំនួញត្រូវតែវិនិយោគលើកម្លាំងពលកម្មដោយក្តីស្រឡាញ់ ដោយការដាក់ថាមពលរបស់អ្នកទៅក្នុងអាជីវកម្ម ដែលជាកម្លាំងអស្ចារ្យមួយអាចជួយយើងឱ្យទទួលបានជោគជ័យយ៉ាងឆាប់រហ័ស ទោះបីជាពេលខ្លះយើងមានអារម្មណ៍ហត់នឿយក៏ដោយ ប៉ុន្តែ​មិន​បោះបង់​ការ​ព្យាយាម ដោយរកវិធី​ធ្វើ​យ៉ាងណាឱ្យ​ផលិតផល​ត្រូវ​បាន​គេ​ទទួល​ស្គាល់​និង​ការ​គាំទ្រ​។​ ​

Photo 2023 07 08 10 04 00

២.​  ចេះជ្រើសរើសទំនិញ៖ អ្នកស្រីបានបន្តទៀតថា ត្រឹមតែស្រលាញ់មួយមុខមិនទាន់គ្រាប់គ្រាន់ទេ អ្វីដែលអ្នកត្រូវធ្វើមួយទៀតនោះគឺ ជ្រើសរើសផលិតផលដែលមានទីផ្សារ ហើយមានគុណភាព និង​មានប្រភពច្បាស់លាស់ ដែលមិនប៉ះពាល់ដល់អតិថិជន ព្រោះថាប្រសិនបើអ្នកជ្រើសរើសមកលក់ខុស អ្នកខាតទាំងពេលវេលា ខាតទាំងលុយ និងបាក់ទាំងកម្លាំងចិត្ត ដូច្នេះហើយដើម្បីឱ្យរបររកស៊ីរបស់អ្នកនៅឈរជើងរឹងមាំបានយូរ អ្នកគួរតែ​ធ្វើអ្វីដែលខ្លួនស្រលាញ់ ហើយមានទីផ្សារទៀត។ ​​

Photo 2023 07 08 10 04 01

 ៣. ជ្រើសរើសទីតាំងឱ្យត្រឹមត្រូវ៖ អ្នកស្រី ហេង មួយឡាង បានឱ្យដឹងថា ការបើកអាជីវកម្មអ្វីក៏ដោយ ដើម្បីឱ្យអាជីវកម្មនោះ ជោគជ័យទៅបាន គឺយើងត្រូវយល់ឱ្យច្បាស់ ពីអតិថិជនគោលដៅជាមុនសិន។ ពេលខ្លះទោះបីជាយើងបើកនៅលើផ្លូវធំក៏ដោយ ប៉ុន្តែបើតំបន់​នោះ មិនមែនជាអតិថិជនគោលដៅយើងទេ យើងនៅតែមិនអាចលក់បានដដែល។

1

ជាក់ស្តែង បើតាមបទពិសោធន៍របស់អ្នកស្រីផ្ទាល់ អ្នកស្រីជ្រើសរើសតែទីតាំងណា ដែលនៅជិតសាលារៀន ជិតកន្លែងធ្វើការតែប៉ុណ្ណោះ​ ព្រោះទីតាំងទាំងនេះ ជាអតិថិជនគោលដៅរបស់អ្នកស្រី។ លើសពីនេះ ម៉ាតរបស់អ្នកស្រីមានកន្លែងចតធំទូលាយដែលផ្តល់ភាពងាយស្រួលដល់អតិថិជន ហើយមានការសំអាតតាំងពីព្រឹកដល់យប់ ដែលមិនធ្វើឱ្យអតិថិជនមានរម្មណ៍មិនល្អឡើយ។ មូលហេតុនេះហើយ ទើប Nature Mart អាចទាញអតិថិជនចូលច្រើនៗជារៀងរាល់ថ្ងៃ។​ ​

Photo 2023 07 10 16 18 22

៤. ដើមទុន៖ បីចំណុចខាងលើត្រឹមជាក្តីស្រមៃទេ ប្រសិនបើគ្មានដើមទុនសម្រាប់ធ្វើ។ ក្នុងកន្លែងនេះ​ អ្នកស្រីបានលើកឡើងថា អ្នកស្រីបានត្រៀមទុកចំណាយសម្រាប់រយៈពេល១ឆ្នាំពេញ ហើយបែងចែកលុយជា៣ចំណែកធំៗ ដោយចំណែកទី១ ត្រូវទុកសម្រាប់ថ្លៃកក់ ថ្លៃផ្ទះ និងជុសជុលជាដើម និងកញ្ចាប់ទី២ គឺទុកសម្រាប់ការទិញទំនិញចូល​ និងកញ្ចាប់ចុងក្រោយ សម្រាប់ការបង្វិលជារឿងរាល់ខែ។

344269886 634108894881644 9056441480521660448 N

គួរជម្រាបផងដែរថា សម្រាប់ប្រិយមិត្តដែលមានចាប់អារម្មណ៍ចង់ទិញទំនិញដែលមានគុណភាពល្អគិតគូដល់អ្នកទិញ អាចអញ្ជើញទៅមើលនៅម៉ាតរបស់មានអ្នកស្រីដោយផ្ទាល់បានដែលមានទីតាំងស្ថិតនៅផ្សារដើមថ្កូវ លើបណ្តោយផ្លូវ៤៨៨ ឬទំនាក់ទំនងតាមរយៈហ្វេសប៊ុកផេក Nature Mart និងតាមរយៈលេខទូរស័ព្ទ 012 755 329៕

Map៖ https://maps.app.goo.gl/FGVB9SWu7cPn4t7u6?g_st=ic

Photo 2023 07 08 10 04 00 (2)

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia