មួយរយៈចុងក្រោយនេះ យើងសង្កេតឃើញថាពីមួយថ្ងៃទៅមួយថ្ងៃខ្មែរយើងកាន់តែរីកចម្រើនទៅហើយ ព្រោះម្ចាស់ក្រុមហ៊ុនធំៗជាច្រើនបានសម្រុកផលិតនៅផលិតផលខ្មែរហើយបងប្អូនខ្មែរយើងក៏ងាកមកគាំទ្រស្នាដៃរបស់ជនជាតិយើងផងដែរ។ អ្វីដែលកាន់តែពិសេសទៀតនោះ នាពេលនេះកូនខ្មែរយើងក៏បានបង្កើតម៉ាតដោយស្នាដៃផ្ទាល់ខ្លួន ហើយក៏សំបូរទៅដោយផលិតផលខ្មែរលក់រាប់រយមុខទំនិញ ម៉ាតទាំងនោះមានដូចជា៖
ចាប់ពីពេលនេះទៅសម្រាប់បងប្អូនដែលចង់ទិញផលិតផលខ្មែរលេងពិបាកទៀតហើយ ព្រោះ Cambo Mart មានលក់ទំនិញរហូតដល់ទៅ១ពាន់មុខហើយនៅក្នុងម៉ាតនេះដែរ គឺមានលក់ផលិតផលខ្មែរសឹងតែ៧០ភាគរយទៅហើយ ពោលមិនថាបងប្អូនត្រូវការអ្វីចង់ទិញអ្វីគឺម៉ាតនេះមានលក់សឹងតែទាំងអស់។
ដូច្នេះហើយសម្រាប់បងប្អូនប្រជាជនខ្មែរ ដែលចង់ចូលរួមលើកស្ទូយផលិតផលខ្មែរចង់ទិញផលិតផលខ្មែរដូចជារបស់ប្រើប្រាស់នៅក្នុងផ្ទះ គ្រឿងទេស សាប៊ូលាងចាន សាប៊ូបោកខោអាវ នឹងចង់បានផលិតផលខ្មែរផ្សេងៗទៀតដែលមានតម្លៃសមរម្យកុំមើលរំលង Cambo Mart ឱ្យសោះ នៅទីនេះអ្វីក៏មានលក់ដែរ។
បងប្អូនដែលចង់ទៅទីតាំងផ្ទាល់អាចទៅតាមអាស័យដ្ឋាន #No A23,St257 សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក្នុងករណីបងប្អូនដែលនៅឆ្ងាយមិនអាចទៅទិញផ្ទាល់បានក៏មានការដឹកជញ្ជូនទូទាំងប្រទេសដែរ បងប្អូនអាចឆាតទៅកាន់ហ្វេសប៊ុកផេកផ្លូវការរបស់ Cambo Mart-ខេមបូ ម៉ាត ឬទំនាក់ទំនងតាមលេខទូរស័ព្ទ 012 765 488 ។
នៅក្នុងខែកញ្ញា ឆ្នាំ២០២៥ នេះ Vinmart9899 ក៏ទើបតែសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្មីៗនេះផងដែរ ហើយសម្រាប់ Vinmart9899 នេះដែរ ក៏មានលក់នៅផលិតផលខ្មែររាប់រយមុខទំនិញ។ អ្វីដែលកាន់តែពិសេសទៀតនោះ ម៉ាតមួយនេះគឺគ្មានលក់ទំនិញផ្ទះលេខ២នោះទៀត ព្រោះ Vinmart9899 ផ្តោតសំខាន់ជាងគេគឺផលិតផលខ្មែរ ស្នាដៃកូនខ្មែរ ជាអ្នកផលិត ដូច្នេះសម្រាប់បងប្អូនដែលចង់ទិញផលិតផលខ្មែរ ឬផលិតផលមកពីប្រទេសចិនមួយចំនួនសូមកុំរំលង Vinmart9899 ឱ្យសោះ។
លើសពីនេះទៅទៀត សម្រាប់បងប្អូនម្ចាស់សហគ្រាសដែលមានអីវ៉ាន់ល្អ ជាពិសេសនោះគឺជាផលិតផលខ្មែរផ្ទាល់តែម្តងហើយចង់ដាក់លក់នៅ Vinmart9899 បងប្អូនក៏អាចទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ ០៩៣ ២៨៩ ៩៨៧/០១៧ ២៤៥ ៣៥៦ ឬអាចឆាតទៅកាន់ផេកផ្លូវការរបស់ Vinmart9899 បានផងដែរ។
៣.Qrs Mart
Qrs Mart ត្រូវបានបង្កើតឡើយដោយឧកញ៉ា ទ្រី ដាណា ម៉ាតនេះដែរត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅក្នុងខែសីហា ឆ្នាំ២០២៥ នេះ។ QRs Mart គឺជាហាងលក់ទំនិញនិងចំណីអាហារគ្រប់ប្រភេទដែលមានផលិតផលខ្មែរនៅក្នុងហ្នឹង ហើយ QRs Mart បានបង្កើតឡើងមកព្រោះចង់ជំរុញលើកកម្ពស់ផលិតផលក្នុងស្រុកនិងចូលរួមជួយរកទីផ្សារនិងបំពេញតម្រូវការផលិតផលរបស់ខ្មែរយើងដល់អតិថិជននៅក្នុងរាជនីភ្នំពេញនិងតាមបណ្តាខេត្តនានា ។
ជាមួយគ្នានោះដែរ នាពេលបច្ចុប្បន្ននេះ QRs Mart កំពុងតែទទួលបានការគាំទ្រកាន់តែច្រើនឡើងៗដោយសារតម្លៃនិងគុណភាពផលិតផលដែលមានសុវតិ្ថភាពខ្ពស់សម្រាប់អ្នកបរិភោគស្របតាមស្តង់ដាចំណីអាហារ។ នៅក្នុងនោះដែរ សម្រាប់បងប្អូនដែលចង់ទិញផលិតផលខ្មែរផ្សេងៗពី Qrs Mart អាចទៅទីតាំងផ្ទាល់នៅសាខាពោចិនតុង ឬអាចទំនាក់ទំនងតាមលេខទូរស័ព្ទ 066700777 ឬឆាតទៅកាន់ហ្វេសប៊ុកផ្ទាល់របស់ QRs Mart បានផងដែរ៕