ពិធីបុណ្យចូលឆ្នាំខ្មែរគឺជាពេលវេលាដែលមនុស្សទិញអំណោយសម្រាប់មនុស្សជាទីស្រលាញ់របស់ពួកគេ ហើយវាក៏ជាពេលវេលាដែលពួកគេចូលចិត្តទិញទំនិញផងដែរ ដូច្នេះពួកគេគឺជាឱកាសដ៏ល្អសម្រាប់ដំណើរការយុទ្ធនាការលក់។ ប្រសិនបើអ្នកធ្វើវាបានត្រឹមត្រូវ ការលក់របស់អ្នកនឹងកើនឡើងទ្វេដង។ នេះគឺជាគំនិតមួយចំនួនដែលអ្នកអាចប្រើ៖
១. ធ្វើការបញ្ចុះតម្លៃជូនអតិថិជន
ផ្តល់ឱ្យអតិថិជនកាន់តែច្រើនតាមរយៈការលក់បញ្ចុះតម្លៃ ព្រោះជាធម្មតាមនុស្សចំណាយច្រើនដើម្បីទិញទំនិញផ្សេងៗដើម្បីផ្តល់ឱ្យមនុស្សជាទីស្រលាញ់របស់ពួកគ ដូច្នេះបើសិនយើងមានការបញ្ចុះតម្លៃជូនពួកគាត់ គាត់នឹងសប្បាយចិត្ត ហើយនឹងចងចាំយើងថែមទៀត។ លើសពីនេះ នៅពេលដែលពួកគាត់ជូនជាកាដូទៅនរណាម្នាក់ វាប្រៀបដូចគាត់ជួយធ្វើទីផ្សារឱ្យអ្នកដទៃបានស្គាល់ពីប្រេនរបស់យើងដូច្នេះដែរ។
២. តែងហាងបែបខ្មែរ
មែនទែនទៅ ការតុបតែងហាងឱ្យចំសម័យកាលត្រូវបានអ្នករកស៊ីមួយចំនួនបានមើលរំលង ដោយពួកគាត់ភ្លេចថាវាគឺផ្នែកសំខាន់មួយក្នុងការធ្វើឱ្យអាជីវកម្មមានអ្នកស្គាល់ការតែច្រើន។ ជាកាពិតណាស់ការតុបតែងលម្អទៅតាមព្រឹតការណ៍បុណ្យនិមួយៗ វាជាផ្លូវមួយដែលធ្វើឱ្យសកម្មភាពក្នុងហាងរបស់យើងកាន់តែមានភាពអ៊ូអរ និងមានអារម្មណ៍ល្អក្នុងការចាំទទួលថ្ងៃបុណ្យឈប់សម្រាក់ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខ ជាមួយនឹងអារម្មណ៍រំភើបជាមួយនិងក្តីស្រឡាញ់់។
៣.ធ្វើការប្រម៉ូសិន
មែនទែនទៅក្នុងកំឡុងពេលបុណ្យចូលឆ្នាំ ជាពេលវេលាមួយដែលមនុស្សម្នាចាប់ផ្តើមទិញទំនិញច្រើន សម្រាប់ទុកជាអំណោយជូនសាច់ញាតិបងប្អូន និងប្រើប្រាស់។ ដូច្នេះហើយពួកគាត់នឹងចាប់ផ្តើមស្រាវជ្រាវរកហាងណាដែលមានតម្លៃធូរជាង ប៉ុន្តែគុណភាពនូវល្អដដែល ម្ល៉ោះហើយវាជាឱកាសមួយដែលធ្វើឱ្យហាងរបស់យើងមានអតិថិជនថ្មីៗ ហើយមានអ្នកទិញច្រើន ដោយធ្វើការប្រម៉ូសិន បញ្ចុះតម្លៃ ទិញថែម និងជាកាដូរជូនភ្ញៀវជាដើម៕