ត្រៀមៗ! ក្រុមហ៊ុនខ្មែរនិងបារាំង កំពុងមានគម្រោងបង្កើតផ្សារបោះដុំ នៅរាជធានីភ្នំពេញ
ធី ស្រីល័ក្ខ•NOVEMBER 12 2026•11 views

លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន វើលដ៍ប្រ៊ីដ គ្រុប ស្តីពីការគាំទ្រ និងសម្របសម្រួលការសិក្សាសមិទ្ធិលទ្ធភាពនៃគម្រោងបង្កើតផ្សារបោះដុំនៅរាជធានីភ្នំពេញខាងមុខនេះ។

896741328 1120783867406464 5674182150278671611 N

ជាក់ស្តែង កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ កន្លងទៅនេះ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន វើលដ៍ប្រ៊ីដ គ្រុប ស្តីពីការគាំទ្រ និងសម្របសម្រួលការសិក្សាសមិទ្ធិលទ្ធភាពនៃគម្រោងបង្កើតផ្សារបោះដុំនៅរាជធានីភ្នំពេញ ដែលពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម អ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន វើលដ៍ប្រ៊ីដ គ្រុប លោកស្រី Anna Kosova តំណាងក្រុមហ៊ុន SEMMARIS នៃសាធារណរដ្ឋបារាំង ព្រមទាំងអ្នកឧកញ៉ា ឧកញ៉ា មន្ត្រីជំនាញ និងតំណាងវិស័យឯកជនជាច្រើនរូប។

903826277 4586020674973856 8051281619816703006 N

អនុស្សរណៈនៃការយោគយល់គ្នានេះ មានគោលបំណងបង្កើតក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ ដើម្បីគាំទ្រ និងសម្របសម្រួលការសិក្សាសមិទ្ធិលទ្ធភាពនៃគម្រោងបង្កើតផ្សារបោះដុំនៅរាជធានីភ្នំពេញ ដែលស្នើឡើងដោយក្រុមហ៊ុន វើលដ៍ប្រ៊ីដ គ្រុប និងក្រុមហ៊ុន SEMMARIS នៃសាធារណរដ្ឋបារាំង។ តាមរយៈយន្តការភាពជាដៃគូរវាងរដ្ឋ និងវិស័យឯកជន គម្រោងនេះមានគោលដៅធ្វើទំនើបកម្មប្រព័ន្ធចែកចាយ ពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ ជំរុញការតភ្ជាប់ទីផ្សារ និងលើកកម្ពស់ទំនិញ និងផលិតផលកសិពាណិជ្ជកម្មក្នុងស្រុក៕ 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia