អាយុច្រើនមិនទាន់សល់អ្វី? មហាសេ.ដ្ឋី Mark Cuban ប្រាប់រឿងធំៗ៣ បើធ្វើបានលែងដាច់លុ.យ កើនទ្រ​.ព្យលឿន
Kan DaraOCTOBER 16 2024356 views

វ័យកាន់តែជ្រេ មុខជ្រួញ មិនទាន់សល់អ្វីជាប់ខ្លួន គឺជាកង្វល់ដ៏ធំមួយសម្រាប់មនុស្សសម័យថ្មី។ ដោយមើលឃើញពីបញ្ហានេះ មហាសេដ្ឋីអាម៉េរិក Mark Cuban បានចែលរំលែករឿងធំៗ៣ អាចជួយឲ្យអ្នកលែងដាច់យ៉ៃ ហើយកើនទ្រព្យលឿនទៀត៖

 

១/. កុំបង្កើតទម្លាប់ចាយលុយអនាគត៖ ជំហានដំបូងត្រូវចេះចាត់ចែងការចំណាយឲ្យបានត្រឹមត្រូវ កុំចាយលើសពីអ្វីដែលខ្លួនរកបាន។ ឧទាហរណ៍ ប្រសិនបើរកបាន ១០០ដុល្លារ តែចាយ ១៥០-២០០ដុល្លារ អ្នកនឹងជំពាក់គេមិនខាន។ ការខ្ចីបុលគេ ឬបង់រំលស់ខុសគោលដៅ គឺជាការចាយលុយអនាគត ដែលជាដើមហេតុនៃការបង្កើតទម្លាប់សាងបំណុលអាក្រក់ដោយមិនដឹងខ្លួន។

 

២/. សន្សំលុយបម្រុងទុកចំណាយឱ្យបាន១ឆ្នាំ៖ ច្បាប់សំខាន់មួយទៀតដែលមហាសេដ្ឋីរូបនេះផ្ដាំឱ្យយុវជនគ្រប់គ្នាធ្វើឱ្យបាននោះគឺ ព្យាយាមសន្សំលុយបម្រុងសម្រាប់ទុកចំណាយឱ្យបានមួយឆ្នាំ។ ពិតមែនហើយមិនមែន៣ខែ ឬ៦ខែទេ​ គឺ១ឆ្នាំតែម្ដង។ លុយសន្សំសម្រាប់ការចំណាយ១ឆ្នាំវាមានចំនួនមិនក្រោម ១ពាន់ដុល្លារឡើយ។ ដូច្នេះហើយពេលសន្សំគ្រប់​ មានឱកាសវិនិយោគមកដល់​ អ្នកអាចប្រើលុយនោះសម្រាប់ធ្វើជាដើមទុនចាប់ឱកាសវិនិយោគបង្កើនទ្រព្យតែម្ដង។ កុំចាំដល់មានលុយច្រើន សន្សំពីលុយតិចៗទៅ ទើបមានឱកាសបង្កើតលុយបានច្រើន។

 

៣/. ទិញជាដុំ៖ ជាធម្មតាទំនិញលក់រាយតែងមានតម្លៃថ្លៃជាងទំនិញដុំ ព្រោះអ្នកលក់រាយត្រូវការចំណេញក្បាលកាក់ច្រើនតង់។ ត្រង់ចំណុចនេះលោក Mark Cuban លើកទឹកចិត្តឱ្យអ្នកចំណាយលុយទិញទំនិញប្រើប្រាស់ចាំបាច់ដែលអ្នកតែប្រើជាប្រចាំជាដុំ ព្រោះវាមានតម្លៃធូរថ្លៃ អាចសន្សំបានច្រើន។ ឧបមាថា ទិញសាប៊ូដុះខ្លួនចំណុះ ២៥០ml តម្លៃ៨ដុល្លារ តែបើទិញចំណុះ ៥០០ml មានតម្លៃត្រឹម១០ដុល្លារ អ៊ីចឹងទិញអាធំទៅចំណេញលុយជាង។

 

យ៉ាងណាមិញ សមត្ថភាពរកលុយ គឺជារឿងសំខាន់ ប៉ុន្តែរឿងចាំបាច់មួយទៀតដែលអ្នកត្រូវចេះដែរនោះគឺ របៀបក្នុងការចាត់ចែងលុយដែលខ្លួនរកបាន។ ចូរប្រើវាដោយប្រាជ្ញា នោះវានឹងហុចផ្លែផ្កាមកឲ្យអ្នកវិញជាទីគាប់ចិត្ត៕

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម👇    https://t.me/BusinessCambodiaBookាា Large

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia