សេដ្ឋីល្បីឈ្មោះអាមេរិកថា ពេលសេដ្ឋកិច្ចមានបញ្ហា សុខចិត្តកាន់Bitcoin ប្រសើរជាងកាន់មាសព្រោះហេតុផលមួយនេះ
Toeuy HongJANUARY 9 2025491 views

លោក Mark Cuban ដែលជាសេដ្ឋីល្បីឈ្មោះម្នាក់របស់សហរដ្ឋអាមេរិកបានលើកឡើងថាពេលសេដ្ឋកិច្ចមានវិបត្តិ លោកសុខចិត្តកាន់ Bitcoin ជាជាងកាន់មាសជាប់ខ្លួន បើទោះបីBitcoin ជាទម្រង់ថ្មីនៃរូបិយប័ណ្ណក៏ដោយ។

 

បើយោងតាមការចុះផ្សាយរបស់ CNBC លោក Mark Cuban បានលើកឡើថាមូលហេតុដែលលោកជ្រើសរើសយកBitcoin ជាជាងយកមាសពេលសេដ្ឋកិច្ចមានបញ្ហាព្រោះBitcoin គឺជារបស់ដែលអាចរក្សា( store of value) តម្លៃបានល្អបំផុត ហើយពេលមានវិបត្តិសេដ្ឋកិច្ចBitcoin តែងតែមានគុណសម្បត្តិ។ មិនតែប៉ុណ្ណោះមនុស្សជាច្រើនចាប់ផ្ដើមយល់ឃើញBitcoin ជាជម្រើសល្អជាងមាស។

 

លោកបានបន្ថែមទៀតថានៅ​ពេលដែលសេដ្ឋកិច្ចមានវិបត្តិបើអ្នកទិញមាសជាពិសេសមាសដុំ មាសគីឡូគឺពិបាកទុកដាក់ គេងាយនឹងលួចហើយពិបាកក្នុងការដោះដូរជាមួយទំនិញឬសេវាកម្មផ្សេងៗទៀត។

 

ចំពោះ Bitcoin វិញបើទោះបីជាវាតម្លៃថ្លៃបន្តិចពិតមែនប៉ុន្ដែBitcoin គឺងាយស្រួលទុកដាក់ជាងមាសឆ្ងាយណាស់ ជាពិសេសវាងាយស្រួលក្នុងការធ្វើប្រតិបត្តិការតូចៗប្រចាំថ្ងៃបានយ៉ាងងាយស្រួល។ លើសពីនេះ ក្រៅពីរក្សាតម្លៃបានល្អ Bitcoin អាចដើរតួនាទីជារូបិប័ណ្ណពោលគឺវាងាយស្រួលទិញលក់ អ្នកអាចទិញរបស់ អាចវេរជាលក្ខណៈអន្តរជាតិ ហើយលោក Mark Cuban គឺថាវាមានតម្លៃជាងមាស។

 

 គួរបញ្ជាក់ផងដែរអ្វីដែលលោក Mark Cuban លើកឡើងខាងលើគឺគ្រាន់តែជាការយល់ឃើញរបស់គាត់តែប៉ុណ្ណោះ ដូច្នេះសម្រាប់បងប្អូនដែលចង់វិនិយោគលើ Bitcoin សូមចាយពេលសិក្សាស្វែងយល់ឲ្យច្បាស់សិនដើម្បីចៀសវាងដាក់លុយវិនិយោគទៅខកបំណងនិងខាតបង់លុយ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia