មិនធម្មតា! មកស្គាល់សាលាកូនក្មេងល្បី១ នៅខ្មែរ មានបង្រៀនតាមកម្មវិធីពីចក្រភពអង់គ្លេស ខណៈតម្លៃធូរថ្លៃខ្លាំង
ធី ស្រីល័ក្ខ•NOVEMBER 10 2026•1.2 K views

ជាការពិតណាស់ ការវិនិយោគលើការអប់រំកុមារតូចៗ គឺជាគ្រឹះដ៏សំខាន់បំផុតមួយសម្រាប់មាតាបិតាសម័យថ្មី ហើយនៅរាជធានីភ្នំពេញ នាពេលបច្ចុប្បន្ន ជម្រើសសាលារៀនអន្តរជាតិកំពុងមានការកើនឡើងយ៉ាងឆាប់រហ័ស ជាមួយនឹងកម្រិតស្តង់ដារអប់រំខ្ពស់ ហេដ្ឋារចនាសម្ព័ន្ធទំនើប និងបរិយាកាសសិក្សាលំដាប់អន្តរជាតិផងដែរ។

 

ជាមួយគ្នានោះដែរ បើទោះបីជានាពេលបច្ចុប្បន្ននេះមានសាលាកូនក្មេងច្រើនយ៉ាងណាក៏ដោយ ក៏មានអាណាព្យាបាលមួយចំនួនពួកគាត់នៅតែពិបាកក្នុងការជ្រើសរើសសាលារៀនសម្រាប់កូនៗរបស់ពួកគាត់ផងដែរ។ ប៉ុន្តែ នាពេលនេះអាណាព្យាបាលទាំងអស់កុំបារម្ភ ដោយនាពេលនេះលោកអ្នកអាចសម្លឹងមើលសាលា Maple Leaf International School បានព្រោះសាលាដ៏ល្បីមួយនេះទើបតែបើកសម្ពោធថ្មីៗនេះនោះទេ ដោយសាលា Maple lead មានបង្រៀនតាមកម្មវិធី Cambridge របស់ចក្រភពអង់គ្លេស ផងដែរ។

900717014 122139663099362217 1581186350087330853 N

អ្វីដែលកាន់តែពិសេសនោះ សាលា Maple Leaf International School បានចាប់ផ្តើមទទួលសិស្សពីអាយុ ១ឆ្នាំឡើងទៅ ជាមួយតម្លៃសិក្សាត្រឹម ១៣៥ដុល្លារប៉ុណ្ណោះនៅក្នុងខែហើយតម្លៃដ៏ពិសេសនេះគឺសម្រាប់តែសិស្ស ៣០នាក់ដំបូងប៉ុណ្ណោះ។ អាណាព្យាបាលប្រាកដជាដឹងហើយថា ការទទួលទារកនិងកុមារតូចអាយុត្រឹម ១ខួប គឺទាមទារនូវកម្រិតនៃការយកចិត្តទុកដាក់ខ្ពស់បំផុតដូច្នេះហើយសាលាក៏បានរៀបចំកន្លែងថែទាំប្រកបដោយអនាម័យ សុវត្ថិភាព និងមានបរិយាកាសកក់ក្តៅប្រៀបដូចជាផ្ទះទីពីររបស់កូនៗរបស់លោកអ្នកអញ្ជឹង។

2026 11 10 13.59.11

យ៉ាងណាមិញ សម្រាប់កុមារអាយុត្រឹម ១ខួប គឺត្រូវការភាពកក់ក្តៅបំផុតដូចនេះហើយទើបក្រុមការងារ និងគ្រូបង្រៀននៅ Maple Lead ត្រូវបានជ្រើសរើស និងបណ្តុះបណ្តាលយ៉ាងពិសេស មិនត្រឹមតែមានវិជ្ជាជីវៈខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានបេះដូងស្រឡាញ់ក្មេង ចេះអោបក្រសោប ថ្នាក់ថ្នម និងឆ្លើយតបទៅនឹងតម្រូវការរបស់កូនៗគ្រប់ពេលវេលា ធ្វើឱ្យកូនមានអារម្មណ៍ថាមានសុវត្ថិភាពជានិច្ច។ សាលារៀន Maple Leaf International School មានទីតាំងស្ថិតនៅ #667Eo, Street 1121, Phnom Penh Thmey, Sen Sok, Phnom Penh សម្រាប់ព័ត៌មានបន្ថែមអាចទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ +855 81 260 666 Telegram: https://t.me/Mapleleafcambodia ៕

 2026 11 10 13.59.07

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia