ក្រុមហ៊ុន Mangrove Studio​ Co., LTD. នៃព្រះរាជាណាចក្រកម្ពុជា​ និង​ ក្រុមហ៊ុន Nikkan Mirai Business Co., Ltd នៃប្រទេសជប៉ុន បានចុះ កិច្ចព្រមព្រៀងភាពជាដៃគូក្នុងការពង្រីកទីផ្សារទៅកាន់ប្រទេសជប៉ុន

ភ្នំពេញ - នាពេលរសៀល ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤  – ក្រុមហ៊ុន Mangrove Studio Co., LTD. និង ក្រុមហ៊ុន Nikkan Mirai Business Co., Ltd.​ បានធ្វើ «ពិធីចុះអនុស្សរណៈយោគយល់គ្នា ស្ដីពីកិច្ចព្រមព្រៀងជាដៃគូក្នុងការពង្រីកទីផ្សារ ទៅកាន់ប្រទេសជប៉ុន លើផ្នែករចនាក្រាហ្វិក និងរចនាគេហទំព័រ»​។ ចំណងសហប្រតិបត្តិការនេះ បានកើតឡើងដោយការផ្តួចផ្តើមរបស់សមាគមន៍កម្ពុជាជប៉ុនគិបូ។ គួរបញ្ជាក់ផងដែរថា៖ ព្រឹត្តិការណ៍ដ៏សំខាន់នេះតំណាងឱ្យជំហានដំបូងឆ្ពោះទៅរកការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មឆ្លងដែនរវាងប្រទេសទាំងពីរ និងឆ្លុះបញ្ចាំងពីចក្ខុវិស័យរួមគ្នារបស់ក្រុមហ៊ុន Mangrove Studio Co., Ltd. និង ក្រុមហ៊ុន Nikkan Mirai Business Co., Ltd. សម្រាប់កិច្ចសហប្រតិបត្តិការរយៈពេលវែង។

20

ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះ មានការចូលរួមពីភ្ញៀវកិត្តិយសប្រមាណ 30 នាក់ រួមទាំងអ្នកដឹកនាំធុរកិច្ច និងអ្នកជំនាញក្នុងវិស័យឧស្សាហកម្មទាំងពីរប្រទេសជប៉ុន និងកម្ពុជា ដែលបានប្រមូលផ្តុំគ្នាធ្វើជាសាក្សីអំពីការបង្កើតភាពជាដៃគូដ៏មានសក្តានុពលនេះ។ ព្រឹត្តិការណ៍នេះបានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ភាគីទាំងពីរក្នុងការធ្វើការរួមគ្នាដើម្បីភាពជោគជ័យ និងការរីកចម្រើនប្រកបដោយចីរភាព និង​និរន្តរភាព។

 

ពិធីនេះបានចាប់ផ្តើមដោយការស្វាគមន៍យ៉ាងកក់ក្តៅពីលោក Suzuki Masaya ប្រធានក្រុមហ៊ុន Nikkan Mirai Business Co., Ltd. បានសម្តែងក្តីរំភើបរីករាយជាខ្លាំងក្នុងភាពជាដៃគូសហការជាមួយក្រុមហ៊ុន Mangrove Studio Co., Ltd.។​ លោកបានលើកឡើងអំពីប្រវត្តិ និង អនុស្សាវរីយ៍របស់លោកនៅលើទឹកដីកម្ពុជាដូចជា កិច្ចសហការនានាក្នុងតំបន់​ និង​ការផ្តល់ជំនួយសប្បុរសធម៌នានា មិនតែប៉ុណ្ណោះក៏បានបង្ហាញពីសាវតា ចក្ខុវិស័យ កិច្ចសហប្រតិបត្តិការ និង​​សក្តានុពលក្រុមហ៊ុនផងដែរ។ លោកបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាពិសេសរវាងកម្ពុជា និងជប៉ុន បានរំលេចនូវការប្តេជ្ញាចិត្តរបស់ Nikkan Mirai Business Co., Ltd. ក្នុងការជួយពង្រីកឱកាសទីផ្សារសម្រាប់ក្រុមហ៊ុន Mangrove Studio Co., Ltd. ទៅកាន់ទីផ្សារប្រទេសជប៉ុន ជាពិសេសក្នុងវិស័យរចនាក្រាហ្វិក និងការរចនាគេហទំព័រ។

21

លោក ភិជិត គន្ធជាត ប្រធានក្រុមហ៊ុន Mangrove Studio Co., Ltd. បានចែករំលែកអំពីសាវតា សក្តានុពល សេវាកម្ម ប្រតិបត្តិការ ផលិតភាពក្រុមហ៊ុន និង​ បង្ហាញពីកិច្ចសហប្រតិបតិ្តការជាមួយ ស្ថាប័ននានាក្នុងប្រទេសកម្ពុជា។​​ នៅក្នុងភាពជាដៃគូ Mangrove Studio Co., Ltd. មានគោលដៅឆ្ពោះទៅរកទីផ្សារប្រទេសជប៉ុន  ដើម្បីបង្កើតឱកាសឱ្យធនធានមនុស្សនៅកម្ពុជាទទួលបានការងារល្អ ដោយផ្តោតទៅលើសេវាកម្មចំនួនពី គឺការរចនាក្រាហ្វិច និង​ ការរចនាគេហទំព័រ។ តាមរយៈគម្រោងនេះផងដែរក្រុមហ៊ុនក៏មានចក្ខុវិស័យ ដោយបានបង្កើតកម្មវិធីសិក្សា ហៅថា​ MMAP ដែលរួមបញ្ជូលនូវការសិក្សាអំ​ពី ជំនាញពាណិជ្ជកម្មទីផ្សារ​តាមបែបឌីជីថល ការគ្រប់គ្រងទីផ្សារ និង​ ជំនាញរចនាក្រាហ្វិច ក្នុងគោលបំណងបណ្តុះបណ្តាលធនធានកម្ពុជា មានឱកាសបានពង្រឹងសមត្ថភាព មានការងារល្អ និង​ ប្រាក់ចំ​ណូលសមរម្យ។ គម្រោងនេះផងដែរក៏បានរួមចំណែកជួយដល់ SUSTAINABLE DEVELOPMENT GOALS (SDG) នៃគម្រោងទី៨ Decent Work and Economic Growth ដែលផ្តោតទៅលើការផ្តល់ការងារល្អសម្រាប់ប្រជាជនកម្ពុជាផងដែរ។ ​​

 

លោកបានគូសបញ្ជាក់ពីរបៀបដែលភាពជាដៃគូមិនត្រឹមតែបើកឱកាសថ្មីៗនៅក្នុងប្រទេសជប៉ុនប៉ុណ្ណោះទេ គឺថែមទាំងត្រួសត្រាយផ្លូវសម្រាប់ការទទួលស្គាល់ជាអន្តរជាតិកាន់តែទូលំទូលាយអំពីទេពកោសល្យច្នៃប្រឌិតរបស់កម្ពុជាផងដែរ។ ជាចុងក្រោយលោកក៏បានបង្ហាញនិង​សម្ភោធជាផ្លូវការគេហទំព័រ https://nikkan.mangrovestudio.net/ សម្រាប់ផ្តល់ឱ្យមានភាពងាយស្រួលក្នុងការប្រាស្រ័យទាក់ទងក្នុងកិច្ចសហការ និង​ ផ្គត់ផ្គត់សេវាកម្មរវាងប្រទេសកម្ពុជា និង​ ប្រជាជនជប៉ុន។ 

22

ពិធីចុះហត្ថលេខានេះ មានការអញ្ជើញចូលរួមពីឥស្សរជនសំខាន់ៗ រួមមាន ឯកឧត្តម ង៉ូវ ហៃលាំង ប្រធានគណៈកម្មាធិការប្រតិបត្តិនៃសមាគមគីបូកម្ពុជា-ជប៉ុន (CJKA) ដែលបានថ្លែងសុន្ទរកថាលើកទឹកចិត្ត និងអបអរសាទរ។ លោកបានថ្លែងអំណរគុណទៅកាន់ក្រុមហ៊ុនទាំងពីរចំពោះការយកចិត្តទុកដាក់ និងចក្ខុវិស័យ ហើយបានកត់សម្គាល់ពីតួនាទីរបស់ CJKA ក្នុងការសម្របសម្រួលភាពជាដៃគូដ៏សំខាន់នេះ។

២៣

តំណាងសមាគមគីបូកម្ពុជា-ជប៉ុនបានថ្លែងសុន្ទរកថាចុងក្រោយដោយថ្លែងអំណរគុណចំពោះភ្ញៀវកិត្តិយសទាំងអស់ចំពោះវត្តមាន និងការគាំទ្រ។ សារៈសំខាន់នៃភាពជាដៃគូនេះបានព​ង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងវប្បធម៌រវាងកម្ពុជា និងជប៉ុន ព្រមទាំងបានកោតសរសើរចំពោះការប្តេជ្ញាចិត្តរួមគ្នារបស់ក្រុមហ៊ុនទាំងពីរក្នុងការជំរុញឧស្សាហកម្មទេពកុសលច្នៃប្រឌិតរបស់កម្ពុជា។

១. គេហទំព័រផ្លូវការរបស់ក្រុមហ៊ុន Nikkan Mirai Business Co., Ltd

២. គេហទំព័រផ្លូវការរបស់ក្រុមហ៊ុន Mangrove Studio Co., Ltd.  

២៤

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia