ត្រៀមលុយទិញហ៊ុន! អ្នកឧកញ៉ា គួច ម៉េងលី បញ្ជាក់ពីកាលបរិច្ឆេទនៃការឡើងផ្សារហ៊ុនសាលារបស់ខ្លួនហើយ
Bunthoeun KoemDECEMBER 15 20222.6 K views

ក្រោយពីប្រកាសត្រៀមឡើងផ្សារហ៊ុន (IPO) សាលាជាសាធារណៈ កាលពីពេលថ្មីៗកន្លងទៅ ពេលនេះអ្នកឧកញ៉ាបណ្ឌិត គួច ម៉េងលី ដែលជាស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ គួច អេឌ្យូខេសិន បានប្រកាលពីកាលបរិច្ឆេទនៃការឡើងផ្សារហ៊ុនហើយ។

1816

ថ្លែងនៅក្នុងពិធីបើកសម្ពោធក្រុមហ៊ុន អឹម ជេ ឃ្យូ ត្រាវែល ឯ.ក ដែលជាក្រុមហ៊ុនថ្មីរបស់អ្នកឧកញ៉ានៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២នេះបានមានប្រសាសន៍ឲ្យដឹងថា MJQ Education ដែលជាក្រុមហ៊ុនផ្ដោតលើការអបរំ មានសាលាចំនួន ១៥ សាខានៅក្នុងដៃ ត្រៀមនឹងឡើងផ្សារហ៊ុន នៅចុងខែមីនា ឬដើមខែមេសា ឆ្នាំ២០២៣ខាងមុខនេះហើយ។ ដោយក្នុងនោះឧកញ៉ាបានបញ្ជាក់យ៉ាងដូច្នេះថា «ការឡើងទីផ្សារហ៊ុននេះនឹងចាប់ផ្ដើមនៅចុងខែ៣ និងដើមខែ ៤ ហើយនឹងចាប់ផ្ដើមប្រកាសលក់ ហើយនិងផ្សព្វផ្សាយពីខែ១ ទៅ»

យ៉ាងណានៅក្នុងការឡើងផ្សារហ៊ុននាពេលខាងមុខនេះដែរ អ្នកឧកញ៉ាបណ្ឌិត គួច ម៉េងលី ក៏បានបង្ហាញក្ដីសង្ឃឹមថា ឪពុកម្ដាយ និងអាណាព្យាបាល ព្រមទាំងសាធារណជនទាំងអស់ដែលគាំទ្រវិស័យអប់រំ នឹងចូលរួមវិនិយោគ ទោះតិចក្ដីច្រើនក្ដី ដើម្បីក្លាយជាម្ចាស់ភាគនៃក្រុមហ៊ុន MJQ Education។

អ្នកឧកញ៉ាលើកឡើងបន្ថែមថា បច្ចុប្បន្ននេះគឺក្រុនហ៊ុនមានសាលាជាង ២០ សាខាទៀតនៅក្នុងដៃ ដែលត្រូវការថវិកាដើម្បីពង្រីកសាខាទៅតាមតំបន់ មិនថានៅខេត្ដ ឬតំបន់ដាច់ស្រយាលនោះទេ។ ហើយពេលអនាគតក្រុមហ៊ុននឹងពង្រីកឲ្យបានយ៉ាងហោចណាស់ ១៦០ សាលាផងដែរ៕

អត្ថបទ៖ កឹម ប៊ុនធឿន

319991107 1191529218405289 7218656251161147127 N

Pt 696x464 1

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia