ឈរជើងជាង៣០ ឆ្នាំ Makro ពង្រីកខ្លួនជាង១០០ សាខាទាំងក្នុងនិងក្រៅស្រុកដោយសារយុទ្ធសាស្រ្ត៥ នេះ
Srey NuthNOVEMBER 30 2023294 views

អ្នកណាមិនស្គាល់​ Makro ជាផ្សារទំនើបបោះដុំធំជាគេនៅកម្ពុជា។ គិតមកពេលនេះ Makro មានសាខា១៥៥ នៅក្នុងប្រទេសថៃ ហើយមាន១០ សាខាទៀតនៅក្រៅស្រុកក្នុងនោះក៏មាន៣ សាខាទៀតកំពុងដំណើរការនៅកម្ពុជាផងដែរ។ តើ Makro មានយុទ្ធសាស្រ្តអ្វីទៅទើបធ្វើឲ្យខ្លួនពង្រីកខ្លួនបានរាប់រយសាខាបែបនេះ?

 

Photo 2023 11 30 10 13 53

 

១.​យល់ពីតម្រូវការ

 

ជ្រើសរើសផលិតផលដែលមានគុណភាពពីក្រុមហ៊ុនផលិតផ្សេងៗគ្នា ធានាផលិតផលសុទ្ធ មិនងាយអស់ពីស្តុក!

 

ចំណុចខ្លាំងរបស់ Makro គឺការស្វែងរក (Sourcing) ផលិតផលគុណភាពពីក្រុមហ៊ុនផលិត និងអ្នកផ្គត់ផ្គង់ជាច្រើន រួមទាំងផលិតផលពីកសិករក្នុងប្រទេសផងដែរ។ តាមយុទ្ធសាស្ត្រប្រភពផលិតផល Makro អាចគ្រប់គ្រងផលិតផលក្នុងស្តុកប្រកបដោយប្រសិទ្ធភាព។ ហើយមិនមានការខ្វះខាតក្នុងស្តុកឡើយ សហគ្រិន និងអ្នកប្រើប្រាស់ទូទៅអាចជឿជាក់បានថា ទាំងអាហារ និងគ្រឿងផ្សំនៅ Makro នឹងមានផ្តល់ជូនគ្រប់តម្រូវការរបស់អតិថិជន និងសហគ្រិនគ្រប់ពេលវេលា។

 

២. យល់ពីអតិថិជនការផ្តល់ ផលិតផលចម្រុះ

 

អ្វីដែលពង្រឹងភាពត្រឹមត្រូវនៃការក្លាយជាអ្នកលក់ដុំដែលសហគ្រិនអាចជឿទុកចិត្តបានគឺ​ ផលិតផលប្រើប្រាស់ និងផលិតផលស្រស់ៗជាច្រើនប្រភេទដែលគ្របដណ្តប់ចាប់ពីម៉ាកលំដាប់ពិភពលោក និងម៉ាកយីហោថៃ រហូតដល់ម៉ាកយីហោសហគ្រាសធុនតូច មធ្យម និងផលិតផលពីកសិករក្នុងស្រុក។ ផលិតផលមានគុណភាព​ និងស្តង់ដា ដើម្បីឱ្យអតិថិជនមក Makro ធានាថានឹងទទួលបានផលិតផលគុណភាពល្អ។ បន្ថែមពីនេះ Makro ក៏ផ្តល់ជូននូវ “តម្លៃល្អ” ដោយសង្កត់ធ្ងន់លើភាពខ្លាំងរបស់ខ្លួនក្នុងនាមជាអ្នកនាំមុខគេនៅក្នុងតម្លៃលក់ដុំ។ ដោយបន្តរៀបចំយុទ្ធនាការតម្លៃពិសេស​ដើម្បីជួយអតិថិជនកាត់បន្ថយការចំណាយ និងសន្សំប្រាក់។

 

៣.​ យល់ដើម្បីឈានដល់គោលដៅ

 

បន្តពង្រីក “សាខា” ដើម្បីទៅដល់គ្រប់តំបន់ទូទាំងប្រទេស។ ការពង្រីកសាខាគឺជាបេះដូងនៃអាជីវកម្មលក់រាយ និងលក់ដុំ។ បន្ថែមពីលើការបើកសាខាថ្មី Makro បានគាំទ្រដល់អាជីវកម្មក្នុងស្រុក។ បង្កើតការងារ និងអាជីពក្នុងតំបន់ ដើម្បីបង្កើតប្រាក់ចំណូលជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងជួយសេដ្ឋកិច្ចនៃតំបន់នោះ។

 

៤. គាំទ្រសហគ្រិនខ្នាតតូច

 

គាំទ្រ “ហាងលក់គ្រឿងទេស” ដើម្បីអភិវឌ្ឍន៍សក្តានុពលរបស់ខ្លួន – លើកកម្ពស់ស្តង់ដាហាងលក់រាយឱ្យមានលក្ខណៈទំនើប។ Makro ក្នុងនាមជាអ្នកដឹកនាំនៅក្នុងអាជីវកម្មលក់ដុំបានដែលដំណើរការនៅក្នុងប្រទេសថៃអស់រយៈពេល 34 ឆ្នាំមកហើយបានមើលឃើញពីបញ្ហាដែលកើតឡើងជាមួយសហគ្រិនខ្នាតតូច។ ដូច្នេះហើយគម្រោង True Friends of Shophuay ត្រូវបានបង្កើតឡើងដើម្បីអភិវឌ្ឍន៍ និងលើកកម្ពស់ស្តង់ដាហាងលក់រាយឱ្យមានភាពទំនើប។ Makro​​ មានក្រុមជួយ ប្រឹក្សា ផ្តល់ដំបូន្មា​​ន នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយហាងលក់គ្រឿងទេសជាច្រើន។

 

ដើម្បីបំពេញតម្រូវការរបស់ម្ចាស់ហាងលក់គ្រឿងទេសទំនើប ដែលចង់លើកស្ដង់ដាហាងលក់រាយឱ្យមានភាពទំនើប ជួយបង្កើនប្រាក់ចំណូល និងបង្កើនប្រាក់ចំណេញសម្រាប់ហាង។

 

៥. ស្វែងយល់ពីអាជីវកម្មក្នុងយុគសម័យឌីជីថល

 

បុគ្គលិកត្រូវមានចំណេះដឹង និងការយល់ដឹងអំពីការផ្លាស់ប្តូរទីផ្សារ​​ ដើម្បីឲ្យ ​Makro ភ្ជាប់ការលក់ផលិតផលយ៉ាងរលូន ( Omni-Channel) ព្រមទាំងផ្ដល់នូវសេវាកម្មដ៏មានប្រសិទ្ធភាព និងទូលំទូលាយ។

ការអភិវឌ្ឍនៃឧស្សាហកម្មលក់រាយ និងលក់ដុំសកលរួមទាំងប្រទេសថៃបានចូលដល់សម័យ ” Omni-Channel”  ឬ ” O2O” ដោយសារការអភិវឌ្ឍន៍បច្ចេកវិទ្យា និងតម្រូវការរបស់អតិថិជន។ Makro បានវិនិយោគលើការអភិវឌ្ឍន៍កម្មវិធី “Makro PRO”​ ដែលជា ​app “បញ្ជាទិញទំនិញ លក់ទំនិញ តម្លៃល្អ នៅក្នុងកម្មវិធីតែមួយ”​ ដើម្បីបំពេញតម្រូវការ​ និងបង្ករភាពងាយស្រួលដល់អតិថិជន៕​

 

Srey Nuth

អត្ថបទសរុប៖ 438

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia