សេដ្ឋកិច្ចមិនច្បាស់លាស់ តែឆ្នាំនេះផ្សារម៉ាក្រូគ្រោងចាយក្បែរ១ពាន់លាន$បើកជាង១០សាខាបន្ថែមទៀត
Toeuy HongMARCH 30 2023365 views

 បើយោងតាមការចុះផ្សាយរបស់ Bangkok Post បានឲ្យដឹងថាក្រុមហ៊ុន Siam Makro ដែលជាក្រុមហ៊ុនប្រតិបត្តិការផ្សារម៉ាក្រូ( Makro) គ្រោងចាយទុនចំនួន២៧.៥ពាន់លានបាត( ប្រមាណ៨០៣លានដុល្លារ)ដើម្បីពង្រីកអាជីវកម្មរបស់ខ្លួនបន្ថែមទៀត។

 បើតាមការលើកឡើងរបស់លោកស្រី SaoWaluck Thithapant នាយកប្រតិបត្តក្រុមហ៊ុន Siam Makro បានឲ្យដឹងថា សេដ្ឋកិច្ចក៏ដូចជាទេសចរណ៍របស់ថៃចាប់ផ្ដើមងើបឡើងវិញ ហើយថៃបានបើកប្រទេសជាផ្លូវការដូច្នេះវាជាសញ្ញាល្អសម្រាប់អាជីវកម្មលក់រាយនិងដុំ  ដូចជាសណ្ឋាគារ ភោជនីយដ្ឋាននិងអាជីវកម្មអាហារផ្សេងដែលជាអតិថិជនរបស់Makro។ អ៊ីចឹងវាជាពេលវេលាល្អសម្រាប់ក្រុមហ៊ុនធ្វើការវិនិយោគពង្រីកអាជីវកម្មបន្ថែមទៀត។

លោកបានឲ្យដឹងទៀតថាបើតាមផែនការវិនិយោគ ក្រុមហ៊ុននឹងយកទុនពី១៣.១ទៅ១៤.១ពាន់លានបាតវិនិយោគលើអាជីវកម្មបោះដុំ ចំណែក១២.២ទៅ១៣.៤ពាន់លានបាតទៀតវិនិយោគលើអាជីវកម្មលក់រាយ មានដូចជាការពង្រីកនិងអភិវឌ្ឍន៍មជ្ឈមណ្ឌកចែកចាយ ប្រព័ន្ធឌីជីថលនិងវិនិយោគលើអាជីវកម្មផ្សេងៗទៀត។

សម្រាប់ឆ្នាំ២០២៣នេះ ក្រុមហ៊ុនគ្រោងបើកសាខាងថ្មីនៅទឹកដីថៃចំនួន១២សាខា និងចំនួន៤ទៅ៦សាខាទៀតនៅប្រទេសផ្សេងទៀតដែលក្រុមហ៊ុនកំពុងប្រតិបត្តិអាជីវកម្មស្រាប់។ ក្នុងនោះដែរក្រុមហ៊ុនគ្រោងបើកអាជីវកម្មលក់រាយដែលជ្រកក្រោម Lotus’s ដោយគ្រោងបើកជាប្រភេទផ្សារ Hypermarket ៣ទៅ៣និងពី១០ទៅ១៤ជាផ្សារទំនើបនៅថៃនិងម៉ាឡេស៊ីក៏ដូចជា១០០ទៅ១៥០សាខាជ្រកក្រោម Lotus’s Go Fresh។

 គួរបញ្ជាក់ផងដែរមកដល់ពេលនេះក្រុមហ៊ុនSiam Makro របស់ថៃបានបើកដំណើរការផ្សារម៉ាក្រូចំនួន៣ហើយនៅទឹកដីកម្ពុជាដោយទី១នៅជិតផ្សារទំនើបអ៊ីអនសែនសុខ ទី២នៅខេត្តសៀមរាប ចំណែកទី៣នៅតំបន់ជ្រោយចង្វារក្បែរវិមានឈ្នះៗ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia