មានផលិតផលល្អ ចង់ដាក់ផ្សារទំនើប ឱ្យតែគ្រប់លក្ខខណ្ឌ ៣នេះ ផ្សារទំនើបធំម៉ាក្រូ ចាំទទួលទិញដៃពីរ
ធី ស្រីល័ក្ខAUGUST 31 2022643 views

ផ្សារទំនើបម៉ាក្រូ ជាកន្លែងលក់ទំនិញបោះដុំនឹងលក់រាយធំមួយនៅក្នុងប្រទេសកម្ពុជា នៅក្នុងផ្សារទំនើបមួយនេះមានលក់ទៅដោយទំនិញរាប់ម៉ឺនមុខ ដែលសុទ្ធសឹងតែជារបស់ដែលមានគុណភាពនិងស្តង់ដារខ្ពស់ មានទាំងផលិតផលក្នុងស្រុក និង ផលិតផលក្រៅស្រុក។

ក្នុងនោះដែរ ក្រៅពីការទៅទិញផលិតផលពីផ្សារទំនើបមួយនេះហើយ ចំពោះប្រជាកសិករ និងអ្នកដែលផលិតផលល្អ ក៏អាចយកទៅដាក់លក់ក្នុងការតាំងពីពណ៍នេះបានផងដែរ។សម្រាប់ការយកផលិតផលទៅដាក់លក់នេះ បងប្អូនទាំងត្រូវមានលក្ខខណ្ឌ ៣នេះ រួមមាន ៖

១.គុណភាពផលិតផល

តាមរយៈការសម្ភាសន៍ដោយផ្ទាល់ជាមួយ អ្នកស្រី វីឡៃផន ស៊ុនម៉ុន ជាអ្នកគ្រប់ផ្សារទំនើបមួយនេះ បានមានប្រសាសន៍ថា ផលិតផលដែលយកមកដាក់នៅផ្សារទំនើបម៉ាក្រូបាន គឺផលិតផលត្រូវតែមានគុណភាពនិងស្តង់ដារត្រឹមត្រូវ ទាំងបច្ចេកទេសដាំដុះ ក៏ដូចជាការថែទាំជាដើម។ព្រោះផលិតផលមានគុណភាពទើបធ្វើឱ្យអ្នកទិញយកទៅបភោគឬប្រើប្រាស់ទទួលបានគុណប្រយោជន៍សាកសមជាមួយនឹងតម្លៃ។

២.តម្លៃ

ក្រៅពីមានគុណភាពល្អហើយនោះ ការកំណត់តម្លៃសមរម្យនៅពេលយកផលិតផលឬទំនិញមកដាក់លក់នៅក្នុងផ្សារម៉ាក្រូគឺពិតសំខាន់។នៅពេលដែលម្ចាស់សិប្បកម្ម កសិកម្មចង់យកមកដាក់លក់ត្រូវដាក់ឱ្យសមរម្យមិនទាបពេកនិងមិនខ្ពស់ពេក ដើម្បីឱ្យអតិថិជនអាចជាវបានគ្រប់ៗគ្នា និងមានឱកាសបានស្គាល់ពីផលិតផលរបស់យើងផងដែរ។

៣.ការរៀបចំ និង ការវេចខ្ចប់

បន្ថែមពីលើគុណភាពនិងតម្លៃ ការរៀបចំវេចខ្ចប់ពិតជារឿងដែលសំខាន់ណាស់សម្រាប់ម្ចាស់សិប្បកម្ម និងអាជីវកម្មទាំងអស់ ព្រោះបើការរៀបបានល្អ ហើយស្អាតមើលទៅមានអនាម័យ វាជួយជម្រុញទឹកចិត្តឱ្យភ្ញៀវទិញបាន មិនតែប៉ុណ្ណោះបើការរៀបចំល្អ រួមផ្សំនិងគុណភាពផលិតផលល្អ ក៏អាចជួយឱ្យយើងលក់ផលិតផលបានថ្លៃទៅតាមនោះដែរ។

គួរបញ្ជាក់ផងដែរថា សម្រាប់បងប្អូនដែលមានផលិតផល ឬទំនិញដែលមានគុណភាព និងសមស្របទៅតាមលក្ខខណ្ឌខាងលើដែលខាងផ្សារទំនើបម៉ាក្រូបានកំណត់ អាចពិចារណាចរចាដាក់លក់នៅផ្សារទំនើប ម៉ាក្រូ បាន ៕

អត្ថបទដោយ៖សម្បត្តិ សុខឡាង

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia