សល់លុយ ១០០០ដុល្លារ មិនដឹងធ្វើអ្វី អាចយកធ្វើរឿងធំៗ ៦នេះ ចំណូលកើនឡើងទ្វេដង
Toeuy Hong•OCTOBER 4 2026•9 views

សុភាសិតខ្មែរពោលថា “តក់ៗពេញបំពង” បើអ្នកកំពុងមានលុយ ១០០០ដុល្លារក្នុងដៃ ហើយចង់បង្កើតដើមទ្រព្យឲ្យរីកបែកមែកសាខា។ ថ្ងៃនេះ Business Cambodia សូមណែនាំ របៀបប្រើលុយ ១០០០ដុល្លារ លើរបស់ ៥ យ៉ាង ដែលអាចជួយឲ្យអ្នករកចំណូលត្រឡប់មកវិញ រាប់ពាន់ រាប់ម៉ឺនដុល្លារ៖
 
១. ចំណាយលើការសិក្សា និងជំនាញថ្មី៖ ប្រើត្រឹមលុយ ១០០ ដុល្លារ អ្នកអាចទិញវគ្គសិក្សាអនឡាញលើ Skillshare, Udemy ឬ Coursera ដែលបង្រៀនជំនាញចំណូលខ្ពស់ដូចជា Copywriting, Digital Marketing, ឬ Video Editing។ មហាសេដ្ឋី Dan Lok និង Robert Kiyosaki ណែនាំថា “ការវិនិយោគល្អបំផុត គឺវិនិយោគលើខ្លួនឯង”។ ប្រសិនបើអ្នកអាចយកចំណេះដឹងថ្មីៗទាំងនេះទៅអនុវត្តឲ្យមានប្រសិទ្ធភាព អ្នកអាចរកចំណូលបានចាប់ពី ១០០០ដុល្លារឡើងទៅ ក្នុងរយៈពេលដ៏ខ្លី។
 
២. ចាប់ផ្ដើមជំនួញដើមទុនតិចត្រឹម១០០ដុល្លារ តែអាចទាញចំណូលបានច្រើន៖ ដើមទុន១០០ដុល្លារ អ្នកអាចចាប់ផ្ដើមដូចជា ការលក់ផលិតផលអនឡាញដែលកំពុងមានតម្រូវការខ្ពស់ក្នុងទីផ្សារ ចាប់ផ្ដើមផលិតវីដេអូក្លាយជា Content Creator ធ្វើជាវគ្គសិក្សាអនឡាញ សេវាប្រឹក្សាយោបល់ ឬចាយវាសម្រាប់ប៊ូសលក់អចលនទ្រព្យជាដើម ដែលជំនួញទាំងអស់នេះ អាចឱ្យអ្នកចំណាយលុយតិច តែមានឱកាសរកចំណូលដល់រាប់ពាន់ រាប់ម៉ឺនដុល្លារត្រឡប់មកវិញផងដែរ។
 
៣. លក់ផលិតផលតាមអនឡាញ៖ អ្នកអាចប្រើបណ្តាញសង្គម Facebook, Telegram និង TikTok ធ្វើជាហាងដើម្បីដាក់លក់ផលិតផលដូចជា សម្លៀកបំពាក់, គ្រឿងសម្អាង, គ្រឿងបរិក្ខារតូចៗ ឬអីវ៉ាន់មួយតឹក ដោយទិញផលិតផលទាំងនោះក្នុងតម្លៃថោក ហើយលក់បន្តក្នុងតម្លៃចំណេញតិចតួច។
 
៤. លក់អាហារពេលព្រឹក៖ មុខរបរនេះមិនចំណាយដើមទុនច្រើនទេ ប៉ុន្តែទាមទាររបៀបចម្អិនឲ្យឆ្ងាញ់ ចេះច្នៃប្រឌិតឲ្យមានភាពទាក់ទាញ និងលក់នៅទីតាំងដែលមានមនុស្សចរាចរណ៍ច្រើន។ អ្នកអាចលក់បាយសាច់ជ្រូក, បាយសាច់មាន់, បាយសាច់ក្រក ឬអាហារសុខភាពជាដើម ខណៈចំណាយដើមទុនប្រហែល ៥០០-១០០០ដុល្លារ ឬទាបជាងនេះ និងមានសក្តានុពលអាចរកចំណូលបានជាមធ្យមពី ១៥-៤០ដុល្លារ ក្នុងមួយថ្ងៃ។
 
៥. បង្កើតផលិតសិប្បកម្មច្នៃដោយដៃ៖ បើអ្នកមានជំនាញធ្វើគ្រឿងសិប្បកម្មដូចជា កាបូបដៃពីស្បែក, ខ្សែក, ខ្សែដៃ ឬរបស់ប្រើប្រាស់ផ្សេងៗ អ្នកអាចដាក់លក់តាម Facebook Marketplace, Etsy ឬ Telegram Group ដែលមានការលក់សិប្បកម្មជាច្រើន។ ចំណាយដើមទុនចន្លោះពី ១០០ដុល្លារ-៣០០ដុល្លារ តែអាចរកផលចំណេញបានខ្ពស់ ប្រសិនបើផលិតផលរបស់អ្នកប្លែក និងមានភាពច្នៃប្រឌិត។

 

៦. វិនិយោគលើផ្សារហ៊ុនខ្មែរ៖ ផ្សារមូលបតត្រលម្ពុជា(ផ្សារហ៊ុនកម្ពុជា) នៅឆ្នាំ២០២៦នេះឡើងកូដខ្លាំង ដោយអ្នកវិនិយោគ​អាចរកផលចំណេញបានពី៣០ទៅ៦០% ដោយប្រើពេលមិនដល់មួយឆ្នាំឡើយ។ ជាពិសេសនៅលើផ្សារហ៊ុនខ្មែរបច្ចុប្បន្ន បើអ្នកចេះច្បាស់អ្នកអាចរកផលចំណេញពីចន្លោះពី២ទៅ៥%ក្នុងមួយថ្ងៃខណៈ​ទំហំជួញដូរផ្សារហ៊ុនខ្មែរឡើងដល់ខ្ទង់លានដុល្លារប្រចាំថ្ងៃ។

 

 ពេលអ្នកវិនិយោគលើផ្សារហ៊ុន ទិញភាគហ៊ុនក្រុមហ៊ុនធំៗនៅលើផ្សារហ៊ុន អ្នកនឹងមានឱកាសបានចំណូល២ផ្លូវដោយមិនចាំបាច់ចំណាយពេលវេលាឡើយ។ ចំណូលទី១គឺចំណូលពីហ៊ុនឡើងថ្លៃ។ ឧទាហរណ៍បើអ្នកទិញហ៊ុន ធនាគារ​ អេស៊ីលីដានៅតម្លៃ៧០០០រៀលក្នុង១ហ៊ុន ពេលហ៊ុនអេស៊ីលីដាឡើងដល់៨០០០រៀលនោះអ្នកចំណេញ១ពាន់រៀលក្នុង១ហ៊ុន។ ត្រង់នេះឃើញចំណេញ អ្នកអាចលក់យកប្រាក់ចំណេញដូច្នេះអ្នកបានចំណូលដោយមិនបាច់ប្រើកម្លាំងនិងពេលវេលាឡើយដែលនោះគេហៅថាចំណូលអកម្ម។
 
ចំណែកចំណូលមួយផ្លូវទៀតគឺចំណូលពីភាគលាភ។ ពេលអ្នកទិញហ៊ុនធនាគារ អេស៊ីលីដា អ្នកក្លាយជាម្ចាស់ភាគហ៊ុន អេស៊ីលីដា ដូច្នេះពេល អេស៊ីលីដារកស៊ីចំណេញគេនឹងចែកប្រាក់ចំណេញដល់អ្នកដែលយើងនៅថាភាគលាភ។ ឧទាហរណ៍ អេស៊ីលីដាចែកភាគលាភ៦០០រៀលក្នុង១ហ៊ុន បើអ្នកកាន់ហ៊ុន អេស៊ីលីដា២ពាន់ហ៊ុននោះអ្នកនឹងបានចំណូលភាគលាភសរុបចំនួន១.២លានរៀលស្មើនឹង៣០០ដុល្លារ។ ហើយចំណូលភាគលាភគឺជាចំណូលអកម្មដោយអ្នកគ្រាន់តែទិញហ៊ុនអេស៊ីដាទុក ពេលគេចែកភាគលាភគឺអ្នកបានភាគលាភដោយមិនចាំបាច់ចំណាយពេលវេលាឡើយ។
 
 
ដូច្នេះបើអ្នកមានសល់លុយទំនេរបន្ទាប់ពីចំណាយចាំបាច់តែមិនដឹងធ្វើអី អាចដកលុយខ្លះយកមកវិនិយោគលើផ្សារហ៊ុនដើម្បីបង្កើតចំណូលបន្ថែម។ ការប្រើប្រាស់លុយទំនេរយកមកវិនិយោគលើផ្សារហ៊ុនមិនធ្វើឲ្យប៉ះពាល់ដល់ហិរញ្ញវត្ថុរបស់អ្នកឡើយ។ ឧទាហរណ៍១ខែអ្នកសល់២០០ដុល្លារអាចដក៥០$ឬ១០០$មកវិនិយោគប្រចាំខែនោះអ្នកនឹងបានចំណូលបន្ថែមនិងជាប្រភពចំណូលរយៈពេលវែង។

 

ចង់ចេះវិនិយោគលើផ្សារហ៊ុន តែពិបាកយល់ អាចចុះឈ្មោះចូលរៀន៖https://bakseyacademy.com/courses/stock-market-income

មានចម្ងល់ទាក់ទងនឹងការចុះឈ្មោះចូលរៀនអាចឆាតទៅតេឡេក្រាម៖ https://t.me/baksey_academy

 

ហើយបើចង់ដឹងកាន់តែច្បាស់ពីការវិនិយោគលើផ្សារហ៊ុនអាចតាមដានផេក Toeuy Hong-ទឿយ ហុង ឬចូលគ្រុបតេឡេក្រាម៖ https://t.me/toeuy_hong

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia