យោងតាមរបាយការណ៍របស់ Data Reportal ចេញផ្សាយនៅខែកុម្ភៈ ឆ្នាំ២០២៥ បានបង្ហាញថាប្រជាជនកម្ពុជា ៧.៥លាននាក់ កំពុងប្រើប្រាស់ TikTok ខណៈចំនួននេះស្មើនឹងប្រមាណ ៤៥% នៃប្រជាជនសរុប។ យ៉ាងណាមិញ ក្រៅពីប្រើប្រាស់សម្រាប់ការកម្សាន្ត ខាងក្រោមគឺជាផ្លូវធំៗទាំង៥ ដែលអ្នកអាចទាញចំណូលបានរាប់រយដុល្លារក្នុងមួយខែៗពី App TikTok៖
១/. ទីផ្សារប្រព័ន្ធ (Affiliate Marketing)៖ ផ្លូវមួយនេះមានគេធ្វើច្រើន នៅប៉ែកអឺរ៉ុប ព្រោះថាជាទូទៅគេដាក់លក់ផលិតផលនៅលើ Website ហេតុនេះលោកអ្នកគ្រាន់តែ យក Link ផលិតផលនោះ មកដាក់ផ្សព្វផ្សាយលើគណនី TikTok របស់អ្នក ហើយពេលដែលមានអ្នកណាចុចទិញតាម Link នោះ អ្នកនឹងទទួលបានភាគរយទៅតាមចំនួនកំណត់ដែលបានចរចាជាមួយភាគីម្ចាស់ផលិតផល។
ឧទាហរណ៍៖ អ្នកជ្រើសរើសផលិតផលមួយដែលខ្លួនពេញចិត្ត បន្ទាប់មកធ្វើវិឌីអូបង្ហាញអំពីផលិតផលនោះដូចជា Unboxing, Review ឬ របៀបប្រើប្រាស់ជាដើម ហើយដាក់លក់ក្នុងតម្លៃ ៥០ដុល្លារ ជាមួយកម្រៃជើងសារ ១០% នោះអ្នកនឹងទទួលបាន ៥$ ក្នុង១លក់។
២/. ការប្រម៉ូតសេវាកម្ម និងផលិតផល (Sponsorships & Brand Deals)៖ អ្នកអាចទទួលបានចំណូលពីក្រុមហ៊ុន ឬ Brand តាមរយៈការផ្សព្វផ្សាយផលិតផលឲ្យគេ។ អ្វីដែលអ្នកគួរមាននោះគឺ គណនី TikTok ដែលមានអ្នកតាមដានចាប់ពី ១០,០០០នាក់ មាន Engagement ខ្លាំង (Like, Comment, Share)។ ពេលក្រុមហ៊ុនមួយចង់ឲ្យអ្នកធ្វើ Review ផលិតផល អ្នកនឹងទទួលបានចំណូលចន្លោះពី ៥០$ ឬអាចដល់រាប់រយដុល្លារឯណោះ ក្នុងមួយវីឌីអូ។
៣/. លក់ផលិតផលខ្លួនឯង៖ បង្កើតហាងអនឡាញមួយ ដាក់លក់ផលិតផលផ្ទាល់ខ្លួនដូចជា ខោអាវ, គ្រឿងសម្អាង, ផលិតផលសម្រស់, គ្រឿងបន្លាស់ និងរបស់ជាច្រើនផ្សេងទៀត នៅលើ TikTok Shop ដោយប្រើ TikTok Ads ឬ Live លក់តែម្តង។ ឧទាហរណ៍ បើអ្នកលក់អាវ១ តម្លៃ ១៥$ នោះអ្នកនឹងទទួលបានប្រាក់ចំណេញសុទ្ធ ៧$-១០$ ក្នុង ១លក់។
៤/. កម្មវិធី Content Creator (TikTok Creativity Program Beta)៖ ទទួលប្រាក់ចំណូលពី TikTok ផ្ទាល់ សម្រាប់វីឌីអូវែងជាង ១នាទី តែតម្រូវឲ្យគ្រប់លក្ខខណ្ឌ មានអ្នកតាមដានលើស ១០,០០០នាក់ និងមាន ១០០,០០០ វីយូ ក្នុងរយៈពេល ៣០ថ្ងៃចុងក្រោយ។ ក្នុងនោះ TikTok Creativity Program Beta អាចបង់ប្រាក់ ០.២០$ - ១$ ក្នុង ១,០០០ views។ តែទោះជាយ៉ាងណា បច្ចុប្បន្នកម្មវិធីនេះមានសម្រាប់ប្រទេសដូចជា សហរដ្ឋអាមេរិក, ប្រេស៊ីល, បារាំង, អង់គ្លេស, អាល្លឺម៉ង់, ជប៉ុន, និងកូរ៉េខាងត្បូងប៉ុណ្ណោះ ខណៈកំពុងពង្រីកទៅតំបន់ផ្សេងៗទៀត។
៥/. ការផ្តល់ Gift នៅពេល Live៖ TikTok Live Gifts គឺជាមុខងារដែលអនុញ្ញាតឱ្យអ្នកទស្សនាបញ្ជូនកាដូទៅកាន់ idol ឬអ្នកផលិតមាតិការ ដែលខ្លួនចូលចិត្តក្នុងពេលកំពុង Live ដើម្បីបង្ហាញពីការគាំទ្រ និងក្តីស្រឡាញ់។ អ្នកបង្កើតមាតិការទាំងនោះអាចបម្លែងកាដូទៅជា Diamonds ដែលអាចដកជាប្រាក់បាន។ ចំពោះលក្ខខណ្ឌ ត្រូវមានអាយុ ១៨ ឆ្នាំឡើងទៅ (ឬ ១៩ ឆ្នាំសម្រាប់កូរ៉េខាងត្បូង), មានអ្នកតាមដានយ៉ាងតិច ១,០០០ នាក់, គណនីត្រូវមានស្ថានភាពល្អ និងគោរពតាមគោលការណ៍សហគមន៍ និងលក្ខខណ្ឌសេវាកម្មរបស់ TikTok៕
ចំពោះវិធីសាស្ត្រខាងលើទាំងអស់ហ្នឹង តើលោកអ្នកចូលចិត្តមួយណាជាងគេដែរ កុំភ្លេចខមិនផងណា!!
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម
https://t.me/BusinessCambodiaBook


